​Ezequiel Lavezzi នឹង​ចាប់​ដៃគូ​ជាមួយ Lionel Messiដើម្បី​យកឈ្នះ​ហូ​ឡង់​នៅ​យប់​នេះ​

0

​ ​កីឡាករ Ezequiel Lavezzi បាន​លើកឡើងថា រូបគេ​នឹង​ចាប់​ដៃគូ​គ្នា​ប្រយុទ្ធ​ជាមួយ​កីឡាករ Lionel Messi សម្រាប់​ការប្រកួត World Cup វគ្គ semi-final ជាមួយ​ហូ​ឡង់​នៅ​យប់​នេះ ។​ ​អា​ហ្ស​ង់​ទីន​នឹងត្រូវ​ជួប​ជាមួយ​ហូ​ឡង់​ក្នុង​ទីក្រុង សៅ​ប៉ូ​ឡូ ដើម្បី​រក​កៅអី​មួយ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៩០ មកហើយ​កីឡាករ Lavezzi បាន​និយាយថា រូបគេ​និង Messi អាចជួយ​ឲ្យ​អា​ហ្ស​ង់​ទីន​បំបាក់​ហូ​ឡង់​បាន ។​ ​

កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​ប្រាប់​អ្នកសារព័ត៌មាន​ថា “Messi ជា​កីឡាករ​ដ៏​កំពូល​ម្នាក់ យើង​មាន ឱកាស​យកឈ្នះ អ្នកគាំទ្រ​ទាំងអស់​មាន​ក្តីសង្ឃឹម​លើ​យើង​ហើយ​យើង​នឹង​ផ្តល់​ឲ្យ​ពួកគេ​នូវ​អ្វី ដែល ពួកគេ​ចង់បាន​” ។​

 ​គួរ​បញ្ជាក់ថា ទន្ទឹម​ជាមួយគ្នា​នោះ គ្រូបង្វឹក​ក្រុម​ពណ៌​ទឹកក្រូច​ហូ​ឡង់​លោក Louis van Gaal ក៏បាន​និយាយ​ផងដែរ​ថា Messi គឺជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​ធ្វើ​ឲ្យ​ក្រុម​របស់គាត់​ព្រួយបារម្ភ​សម្រាប់​ការប្រកួត​នៅ​យប់​នេះ ៕