​Toni Kroos ជឿជាក់ថា អាល្លឺម៉ង់​នឹង​ក្លាយជា​ជើងឯក​ពិភពលោក​

0

​ ​កីឡាករ Toni Kroos មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​នឹង​អាច​លើក​ពាន World Cup នៅ​ថ្ងៃអាទិត្យ​នេះ​បាន​បន្ទាប់ពី​ពួកគេ​បាន​បំបាក់​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​នៅ​វគ្គ​៤​ក្រុម ចុងក្រោយ ។​ ​ខ្សែបម្រើ​របស់​ក្លិប Bayern Munich រូបនេះ​ស៊ុត​បាន​២​គ្រាប់​ក្នុងការ​ប្រកួត​ដែល​អាល្លឺម៉ង់​យកឈ្នះ​ប្រេ​ស៊ី​ល​៧-១​នៅ​ទីក្រុង បេ​ឡូ​ហូ​រី​ហ្ស​ង់​តេ ហើយ​នេះ​ជា​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ប្រេ​ស៊ី​ល ។​

Kroos ត្រូវបាន​គេ​ជ្រើសរើស​ជា​កីឡាករ​លេង​ល្អ​បំផុត​ក្នុង​ការប្រកួត​ជាមួយ​ប្រេ​ស៊ី​លហើយ​រូបគេ​បាន​លើកឡើងថា អាល្លឺម៉ង់​ត្រូវតែ​រក្សា​ទម្រង់​លេង​ដ៏​ល្អ​បែបនេះ​ទៀត​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ជាមួយ​អា​ហ្ស​ង់​ទីន​ឬ​ហូ​ឡង់​ក្នុង​ទីក្រុង រី​យ៉ូ​ឌឺ​ជេ​ណេ​រ៉ូ នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ឆ្ពោះទៅរក​ការលើក​ពាន World Cup ជា​លើក​ទី​៤ ។

​ Kroos បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា “​យើង​មក​ទីនេះ​ដើម្បី​ក្លាយជា​ជើងឯក​ពិភពលោក ហើយ​អាល្លឺម៉ង់​ជា​ក្រុម​ដែល​សក្តិសម​ជាងគេ​បំផុត​” ៕