ចោរកាច់កម៉ូតូ ២នាក់ត្រូវនគរបាល ចាក់អង្រែក្រោម ចាប់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាព ពីក្រុងតាខ្មៅ

0

​ ​ខេត្តកណ្តាល​៖ ជនសង្ស័យ​២​នាក់ ត្រូវ​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម ឃាត់ខ្លួន​ភ្លាម បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព កាច់ក​ម៉ូតូ​របស់​ជនរងគ្រោះ​ពី​ភូមិ​ដើម​មៀន ក្រុង​តាខ្មៅ ហើយ​ត្រូវ​ម្ចាស់​ម៉ូតូ ស្រែក​ឲ្យ​សមត្ថកិច្ច​ជួយ​ចាប់​កាលពី​វេលា​ម៉ោង​៥ និង​៣០ នាទី​ល្ងាច ថ្ងៃទី​៩ ខែកក្កដា​

​ ​​ឆ្នាំ​២០១៤​នៅ​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់ អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

​ ​នាយ​នគរបាល​ប៉ុស្តិ៍ លោក ឡោ លីន​ណូ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ស៊ឹម សុផល ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ​មុខរបរ​លក់​គ្រឿង​សង្ហា​រឹម ស្នាក់នៅ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​ខេត្តកណ្តាល ។​

 ​លោក​បាន​បញ្ជាក់ថា បើតាម​បុរស​ម្ចាស់ ម៉ូតូ បាន​និយាយថា មុនពេល​កើតហេតុ គាត់​បាន​ទុកដាក់ ម៉ូតូ​នៅមុខ​ផ្ទះ ហើយក៏​ដើរចូល​ក្នុងផ្ទះ មិនទាន់​ផុត​ផង​ស្រាប់តែ​ក្រ​ឡែក​ក្រោយ ក៏​ឃើញ​ជនសង្ស័យ បណ្តើរ​ចេញ​បាន​ប្រមាណ​១០-២០​ម៉ែត្រ ឃើញ​ដូច្នេះ គាត់​ក៏​ស្រែកថា​ចោរ ផ្អើលឆោឡោ ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ដេញ ស្ទាក់​ចាប់បាន​ភ្លាមៗ​តែម្តង ។​

​ ​នាយ​នគរបាល លោក ឡោ លីន​ណូ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មាន ឈ្មោះ សុខ​ថា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​កោះដាច់  ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា និង​ម្នាក់ទៀត ដែលជា​អ្នកធ្វើ សកម្មភាព​ផ្ទាល់​ចូល​កាច់ក​ម៉ូតូ ឈ្មោះ នុត ជា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​-​ឃុំ​ខ្សែ​ប ស្រុក​កំពង់រោ​រ៍ ខេត្តស្វាយរៀង ។

ជាមួយគ្នា​នោះ​សមត្ថកិច្ច ធ្វើការ​ដកហូត​បាន​ម៉ូតូ​សេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AN-0168 មួយគ្រឿង និង​ឧបករណ៍​កាច់ក​ម៉ូតូ​មួយចំនួនទៀត ព្រមទាំង​ម៉ូតូ​ក្រុម ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព មួយគ្រឿង​ទៀតផង​ដែរ ។​បច្ចុប្បន្ន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូន ទៅកាន់​អធិការដ្ឋាន​ន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ចាត់ ការបន្ត តាមច្បាប់​ជា​ធរមាន ៕IMG_214708-44-57 IMG_214908-43-16 IMG_215008-44-23

​ ​