រថយន្តកុងតឺន័រកិនម៉ូតូសងកូរ៉េបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ធ្ងរ នៅស្ពានអាកាស៧មករា

0

​ ​​ភ្នំពេញៈ​ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ភ្លាមៗ​ខណៈដែល​រួប​គេ​កំពុង​ជិះ​ម៉ូតូ​ហើយ​ត្រូវ​រថយន្ត​កុងតឺន័រ​បើក​បុក​ហើយ​កិន នៅ​ចំណុច​ខាងក្រោម​ស្ពាន​អាកាស​៧​មករា ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួ​ក​គោក​​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃទី​០៩ ខែ​កក្ត​ដា ឆ្នាំ​២០១៤​។

​ ​          យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង​កូរ៉េ ពណ៌​ក្រហម​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​ក្រោយ​ស្ពាន​អាកាស​៧​មករា ក៏បាន​ទាយ​ចង្កូត​

បត់​ឆ្វេង​ទៅតាម​ផ្លូវ​កម្ពុជា​ក្រោម ភ្លាមនោះ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​កុងតឺន័រ ដឹកទំនិញ ខៀវ​លាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-4319 ដែល​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​ក៏​ជ្រុល​បុក​ម៉ូតូ​ហើយ​កិន​បណ្តាល​ម៉ូតូ​ជាប់​ក្រោម​រថយន្ត រង​ការខូចខាត រីឯ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់ធ្ងរ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ចំណែក​អ្នកបើករថយន្ត​បន្ទាប់ពី​កើតហេតុ​ម្ចាស់​រថយន្ត​បាន​ចុះ​ពីលើ​រថយន្ត​ព្យាយាម​រត់​តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​នៅក្បែ​ដេញចាប់បាន​ភ្លាមៗ​។​

​ ​          ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​អន្តរាគមន៍​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។​Sequence-01_100009815-02-20 Sequence-01_400001915-03-39 Sequence-01_500021115-04-06 Sequence-01_200016815-02-56

​ ​គូរ​បញ្ជាក់ថាៈ ទាក់ទិន​និង​គ្រោះថ្នាក់​ច​រា​រណ៍​ខាងលើនេះ​បណ្តាលមកពី​រថយន្ត​កុងតឺន័រ​បើក​ក្នុង​ល្បឿន​លឿន​ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ​៕

​ ​