មន្ត្រីជាន់ខ្ពស់​និង​សិក្ខាកាម​នៃ​សាលា​នគរបាល​ជាតិភូមិ​ន្ទ​ថៃ​១៦០​នាក់​បាន​ទស្សន​:​កិច្ច​សិក្សា​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​

0

​សៀមរាប : មន្ត្រីជាន់ខ្ពស់​និង​សិក្ខាកាម​នៃ​សាលា​នគរបាល​ជាតិភូមិ​ន្ទ​ថៃ​១៦០​នាក់​បាន​ទស្សន​:​កិច្ច​សិក្សា​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែ​កក្ត​ដា​ឆ្នាំ​២០១៤ នេះ ។ ក្រោម​ការទទួល​ស្វាគមន៍​យ៉ាង​ជិតស្និត​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ព្រមទាំង អស់លោក លោកស្រី​ជា​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ផងដែរ ។ 02

នៅក្នុង​ឱកាស​ដែល​មន្ត្រីជាន់ខ្ពស់​និង​សិក្ខាកាម​នៃ​សាលា​នគរបាល​ជាតិភូមិ​ន្ទ​ថៃ​១៦០​នាក់​បាន​ទស្សន​:​កិច្ច​សិក្សា​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ជាក់ស្តែង​នាឱកាស​នេះ​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​អញ្ជើញ​មានប្រសាសន៍​04

ស្វាគមន៍​យ៉ាង​កក់ក្តៅ​និង​បានធ្វើការ​ជម្រាបជូន​នូវ​លក្ខណ​:​ភូមិសាស្ត្រ​ទូទៅ​នៅក្នុង​ខេត្តសៀមរាប​ក៏ដូចជា​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​កន្លងមក​កម្លាំង​នគរបាលជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​អនុវត្តតាម​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទើប​ធ្វើ​ឲ្យ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​និង​ទទួលបាន​នូវ​ភាពជោគជ័យ ។01

ដោយ​នៅក្នុង​ដំណើរ​ទស្សន​:​កិច្ច​សិក្សា​របស់​មន្ត្រីជាន់ខ្ពស់​និង​សិក្ខាកាម​នៃ​សាលា​នគរបាល​ជាតិភូមិ​ន្ទ​ថៃ​ទាំង​១៦០​នាក់​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​គឺជា​ការ​សបញ្ជាក់​ឲ្យ​ឃើញ​នូវ​ការ​រឹតចំណង​មិត្ត​រវាង​ប្រទេស​ទាំងពីរ​ដែលជា​ប្រទេសជិតខាង​និង​គ្នា​ឲ្យ​កាន់​តែមាន​ភាព​ជិតស្និត​ថ្វេ​ដង​ពិសេស​ដំណើរ​ទស្សន​:​កិច្ច​សិក្សា​នេះ​ក៏​ដើម្បី​ធ្វើការ​ផ្លាស់ប្តូ​រដក​បទ​ពិសោធន៍​ពីគ្នា​ទៅវិញទៅមក​លើ​វិធាន​ការបង្ការ​ទប់ស្កាត់​និង​ធ្វើការ​ប​ង្រា្ក​ប​ឲ្យ​បាន​ទាន់ពេលវេលា​រាល់​បទល្មើស​ដែល​នៅ​សេសសល់​និង​បំរុង​និង​កើតមានឡើង​ផងដែរ ៕ ​ដោយ ខេង ខេមរា​ ​ ​