រថយន្តតាក់ស៊ីឆយបើកបញ្ច្រាសទៅបុកម៉ូតូគុបពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ធ្ងរ

0

​ ​​ភ្នំពេញៈ ​យុវជន​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​ប​ន្ទា​ប់​ពី​រូបគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប​ជ្រុង​ហើយ ត្រូវ​រថយន្ត​តាក់ស៊ី របស់​ក្រុមហ៊ុន​ឆ​យ បើក​បញ្ច្រាស​ផ្លូវ​បុក​ចំ​ពីមុខ​ពេញទំហឹង​នៅ​ចំណុច​ផ្លូវភ្លោះ​អូរ​ឬ​ស្សី​កែង​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​

​ ​កាលពី​វេលា​ម៉ោង​២៣ និង​៤៥​នាទី​យប់​ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ​២០១៤​។​Sequence-0100008215-25-30

យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ស​ង្គេ​ត​ឃើញ​យុវជន​ខាងលើ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប​ជ្រុង ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ​កណ្តាល 1C-4203 ជិះ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ព្រះមុន្នីវង្ស ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​តាក់ស៊ី របស់​ក្រុមហ៊ុន​ឆ​យ មួយគ្រឿង ពណ៌​លឿន ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-5206 បើកបរ​បញ្ច្រាស​ផ្លូវ ទិសដៅ​ពី​ត្បូង​ទៅ ជើង ក្នុង​ល្បឿន បាន​បុក​ជាមួយ​ម៉ូតូ​គុប​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ជា​ម្ចាស់​ម៉ូតូ​ត្រូវ​ដួល​បោក​ផ្ទប់​ទៅនឹង​ថ្នល់​រងរបួស ធ្ងន់ធ្ងរ​បាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ឃឹម រ៉ានី បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ  ​ចំណែកឯ​រថយន្ត​និង ម៉ូតូ​ត្រូវ​រង​ការខូចខាត​។​Sequence-01_100009815-02-202

​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​អន្តរាគមន៍​វាស់វែង និង​លើកយក​ទាំង​ម៉ូតូ​ជនរងគ្រោះ​និង រថយន្ត​ទៅ រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា រងចាំ​ដោះស្រាយ​នាពេល​ក្រោយ ចំណែក​ចំពោះ​អត្តសញ្ញាណ​ជនរងគ្រោះ សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ ព្រោះ​ក្រោយ​កើតហេតុ​ភ្លាមៗ​ជនរងគ្រោះ​ត្រូវ​បញ្ចូនទៅ​សង្គ្រោះ​។​
​ ​          សូមបញ្ជាក់ថា ករណី​គ្រោះថ្នាក់​ខាងលើនេះ​គឺ​បង្កឡើង​ដោយសារ​ភាគី​ខាង​រថយន្ត​តាក់ស៊ី​ឆ​យ បើកបរ​ក្នុង ទិសដៅ​បញ្ច្រាស ហើយ​ភាគី​ខាង​ម៉ូតូ​វិញ​ហាង​តែ​ខ្លួន​បើក​ត្រូវ​ផ្លូវ បើកបរ​ក្នុង​ល្បឿន​លឿន​ហួស​ល្បឿន​កំណត់ ទើ​បណ្តាល​ឲ្យ​មានរឿង​ហេតុដូចនេះ​កើតឡើង​តែម្តងទៅ​៕

​ ​