ប៉ូលិស​ខណ្ឌ​សែន​សុខ បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ៣​នាក់ ថ្នាំញៀន ៤​កញ្ចប់​

0

​ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ ប្រមាណ​ជា ៣០​នាក់ ដឹកនាំ​ដោយ លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង ១២ និង ១០​នាទី យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩ កុម្ភៈ ២០១៤ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស ២​នាក់ ស្រី​ម្នាក់ និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ៤​កញ្ចប់ ព្រមទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​ ​

ប្រតិបត្តិការ​ចុះបង្ក្រាប​គ្រឿងញៀន​ខាងលើនេះ​លោក​អធិការ ម៉ក់ ហុង បានអោយដឹង​ដែរ​ថា​មុន​ឈានដល់​ការឃាត់ខ្លួន​អ្នកប្រើប្រាស់​និង​ចែកចាយ​ខាងលើនេះ​គឺ គាត់​បានដាក់​កម្លាំង​ល្បាត​ក្នុងភូមិ​ត្រពាំង​ឈូក​ដែលជា​ចំណុច​សំបូរ​ទៅដោយ​អ្នក​ចែកចាយ​និង​ប្រើប្រាស់​ច្រើន​ស្ទើ​រាប់មិនអស់​ទោះជា​មានការ​បង្ក្រាប​យ៉ាងណាក៏ដោយ ហើយ​ចំពោះ​ការឃាត់ខ្លួន​ជនសង្ស័យ​ដែល​ប្រើប្រាស់​គ្រឿងញៀន​ខាងលើ​និង​ឆែក​

រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤​កញ្ចប់ ព្រមទាំង​ឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត​។​បច្ចុប្បន្ន​ជនសង្ស័យ​ខា​លើ​ត្រូវធ្វើ​ការឃាត់ខ្លួន​នាំទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕ ​Image6 Image7