អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចម្រុះស្រុកស្នួល បានចុះទៅ​បោះបង្គោល​​ព្រំដីឲ្យក្រុមហ៊ុន​ដីសម្បទានសេដ្ឋកិច្ចមួយកន្លែង ដែលមានឈ្មោះយូប៊ីអ៊ី

0

ក្រចេះ៖ នៅព្រឹកថ្ងៃទី៩ ខែក្កដា ឆ្នាំ២០១៤ កម្លាំសមត្ថកិច្ចចម្រុះ និងអាជ្ញាធ្ងរស្រុកស្នួ​ល បានដឹកនាំ ដោយ លោក ខាន់ ចំណាន និងលោក ហាក់ ហ៊ន ព្រះរាជអាជ្ញារងអមសាលា​ដំបូងខេត្តក្រចេះ​ បានចុះទៅ​បោះបង្គោល​កំណាត់ព្រំដីឲ្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយក​ន្លែង

ដែលមានឈ្មោះថាយូប៊ីអ៊ី​ដែលទទួល​បានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍​លើផ្ទៃដីលាតសន្ធឹងចំនួន៩៥០ហិចតា ដែលមានកិច្ចសន្យា​រយ:ពេល៩៩ឆ្នាំ ​ស្ថិ​ត ​នៅក្នុងភូមិ​សាស្រ្ត ភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ​ខេត្តក្រចេះ។

          នៅក្នុងខណ:ពេលដែលអាជ្ញាធរចុះទៅបោះបង្គោលព្រំដីឲ្យក្រុមហ៊ុនយូប៊ីអ៊ីនាព្រឹក​នោះ​ ​អាជ្ញាធរបាន អះអាងថា មិនឲ្យមានការប៉ះពាល់ដល់ដំណាំដាំដុះរបស់ប្រជា​ព​ល​រដ្ឋ ដែលមានការពាក់ព័ន្ឋជាមួយនឹងដី​ក្រុម​ហ៊ុនយូប៊ីអ៊ី ​នៅចំណុចនោះឡើយ ។ ប៉ុន្តែនៅ​ពេលដែលអាជ្ញាធរ​និងសមត្ថកិច្ចចម្រុះចុះ​ទៅបោះបង្គោល​ព្រំ​ដី​នៅព្រឹកនោះ ​ក៏ស្រាប់តែតំ​ណាងក្រុមហ៊ុនយកគ្រឿងចក្រចំនួន២គ្រឿង​ មកឈូសឆាយកាយព្រំហ៊ំព័ទ្ឋ​យកដីរបស់ពួក​គាត់ និងប៉ះពាល់ដល់ដំណាំដាំដុះផ្សេងៗ ដូចជា ដំឡូងមី និងកៅស៊ូ របស់ពួកគាត់ដោ​យ​ផ្ទុយពីកិច្ចសន្យាទៅវិញ។

          សមត្ថកិច្ច និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ឋជាមួយរឿងដីធ្លីនៅតំបន់នោះ​ បាន​ឲ្យដឹងថា​គាត់​បាន​មកកាប់គាស់ភ្ជួររាស់យកដីធ្វើជាចម្ការដាំដំណាំ​​ផ្សេ​ង​ៗ ​​ចាប់តាំងពីឆ្នាំ១៩៩៥​ និងឆ្នាំ១៩៩៩មកម្លេះ​ ចំ​ណែក​ឯ​ក្រុមហ៊ុនយូប៊ីអ៊ីវិញនោះ ទើបតែ​ទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជា​ នៅក្នុងឆ្នាំ២០០៨​នោះទេ​ តែបើក្រុមហ៊ុនត្រូវ​ការដីរបស់ពួកគាត់នៅក្នុងតំបន់នោះ  ​​ទៅធ្វើការអភិវឌ្ឍន៍​ទៅតាមកិច្ច​​សន្យា​របស់​ក្រុមហ៊ុន​ទៅហើយនោះ ពួកគាត់ក៏មិនថាអីនោះទេ ប៉ុន្តែក្រុមហ៊ុនត្រូវតែមានគោលន​យោបាយ​ដោះ​ស្រា​​យ​ជា​មួយ​ពួកគាត់ ដែល​ជាម្ចាស់ដី និងម្ចាស់ដំណាំឲ្យ​បានចប់សព្វ​គ្រប់ជា​មុនសិន​ចាំយក​គ្រឿងចក្រ​មក​ឈូស​ឆាយ​ដីរបស់ពួកគាត់ជាក្រោយទើបត្រឹមត្រូវទៅតាមផ្លូវច្បាប់។

          ចំណែកឯលោក ហាក់ ហ៊ន ព្រះអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានប្រាប់ប្រជាពល​រដ្ឋ​ឲ្យដឹង ថា គាត់នឹងឲ្យអាជ្ញាធរ ភូមិ ឃុំ​ ស្រង់ឈ្មោះអ្នកដែលមានការពាក់ព័ន្ធទៅនឹងរឿង​ដីធ្លីនៅក្នុងតំបន់នោះ​ ដើម្បី​ធ្វើ​ការដោះស្រាយជាមួយក្រុមហ៊ុនជាក្រោយ៕ គិន សារីvideo-10-07-2014[(002489)15-55-29] video-10-07-2014[(002264)15-55-10] video-10-07-2014[(001706)15-54-31] video-10-07-2014[(001625)15-54-16] video-10-07-2014[(001316)15-53-56] video-10-07-2014[(001021)15-53-33] video-10-07-2014[(000653)15-53-08] video-10-07-2014[(000542)15-52-24]