ទំនាស់ពាក្សសម្តីក្នុងវង់ផឹកស៊ីទាញអាវុធបាញ់ច្រើនគ្រាប់ស្លាប់ម្នាក់របួសធ្ងន់២នាក់

0

កំពង់ស្ពឺ ៖ បុរសម្នាក់បានបែកលលាក្បាលស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម​ដោយសារគ្រាប់កាំភ្លើង និងចំនួន២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ​នៅមន្ទីពេទ្យក្រុងភ្នំពេញ ព្រោះតែរឿទំនាសើពាក្សសម្តីរគ្នា​ក្នុងវង់ផឹកស៊ីមួយ ក្នុងរោង​ចាំចំការអ្នកមានម្នាក់​ ។

ហេតុការណ៍បាញ់សម្លាប់មនុស្សយ៉ាងសាហាវនេះ បានកើតមានឡើង​​កា​ល​ពី​វេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០១៤ ស្ថិតក្នុងដី​ចំ​ការ​ នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ក្រោយពេលបង្ក​ជន​ដៃ​ដល់បានរត់គេច​ខ្លួនបាត់​ស្រមោលតែម្តង ។

សមត្ថកិច្ចប៉ូលិសបាននិយាយថា បុរសជាឃាតករ ដែលបានបាញ់សម្លាប់ ជនរងគ្រោះដោយសារតែបញ្ហាទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ក្នុងកម្មវិធី​ជួប​ជុំ​គ្នា​ស៊ី​​ផឹក​នោះ មានឈ្មោះរឹម រឿន ភេទប្រុស អាយុ១៦ឆ្នាំ ជាកម្មករស៊ីឈ្នួលចាំដីចំការ នៅ​ភូមិ​ដីក្រ​ហម ឃុំក្រាំងដីវ៉ាយ ហើយបានមកនៅជាមួយឪពុកម្តាយ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បានរត់គេចខ្លួនបាត់ ហើយ​ពេល​នេះ​កំលាំង​សមត្ថកិច្ច​កំពុងតាមចាប់​ខ្លួន​ដើម្បី​យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ប៉ូលិសបានប្រាប់ឱ្យដឹងថា ជន​រងគ្រោះដោយសារការបាញ់សម្លាប់នោះ ​មាន​ឈ្មោះធឿន ធីម​​ ភេទប្រុស អាយុ ២០​ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ត្រូវមួយគ្រាប់​បែក​លលាក្បាល មួយគ្រាប់ទៀតត្រង់ដៃ និងខ្លួន ស្លាប់ក្នុងថ្លុកឈាម​តែ​ម្តង ។

ប៉ូលិសបន្តថា ចំពោះអ្នករងរបួស២នាក់ទៀត មានឈ្មោះហៃ ហុន ភេទ​ប្រុស១៩ឆ្នាំ រស់ភូមិដីក្រហម ឃុំក្រាំងដីវ៉ាយរបួសធ្ងន់ និងម្នាក់ទៀតឈ្មោះធា ភេទប្រុស អាយុ ២០ឆ្នាំ មានស្រុកកំណើត ភូមិស្តុក ឃុំស្តុក ស្រុកបសេដ្ឋ បច្ចុប្បន្ន​នៅភូមិទី១ ត្រែងត្រយឹង ស្រុកភ្នំស្រួច របួសធ្ងន់ត្រូវបានបញ្ជូនទៅកានសង្គ្រោះនៅ​មន្ទីរពេទ្យរាជធានីភ្នំពេញ ។

ប្រភពបន្តថា បន្ទាប់ពីផឹកចប់ ​នៅម៉ោងប្រហែលជាង ១២រំលងអាធ្រាត ឈ្មោះហៃ ហុនបានបញ្ឆេះម៉ូតូដើម្បីឌុបគ្នាត្រឡប់ទៅផ្ទះ ស្រាប់ឈ្មោះរឹម រឿនបាន​បាញ់មួយគ្រាប់ត្រូវចំឈ្មោះធឿន ធីម បណ្តាលអោយដួលទៅនឹងដី ហើយបានបាញ់​៣គ្រាប់​​ទៀតធ្វើអោយជនតងគ្រោះ២នាក់រងរបួស និងម្នាក់ទៀតរត់បាតជើងសរ​ព្រាត​ព្រ​លឹង​​ចុងសក់ម្តង ។

ប៉ូលិសជំនាញបញ្ជាក់ថា តាមការបំភ្លឺរបស់ម្តាយ​ឃាតក​បានបរាប់ថា​អាវុធ​ចំនួន​២ដើម គឺអាវុធបាញ់សត្វប្រើខ្យល់មួយ​ដើម និងមួយដើមទៀតគាត់មិនស្គា​ល់​ម៉ាក​ ត្រូវបានម្ខាស់ចំការអោយប្តីគាត់គ្រាន់ការពារ​ខ្លួន​ ប៉ុន្តែប្តីមិនដែល​ប៉ះពាល់ទេទុក​ចោល​ក្នុង​ផ្ទះ​រហួត ហើយនៅថ្ងៃកើតហរតុប្តី និងគាត់អត់នៅចំការដែរ ​ទៅស្រុកដើម្បី​រកទិញគោយន្ត​អោយកូនចាំជំនួស២-៣ថ្ងៃសិន មិន​នឹក​ស្មាន​មាន​រឿងបែបនេះសោះ ។ ប្រ​​​​​ភព​បន្តថា អាវុធដែលជនសង្ស័យប្រើប្រាស់បាញ់សម្លាប់ជន​រងគ្រោះ និងអ្នក​របួស​​នោះប្រភេទការ៉ាប៊ីន ព្រមទាំង​គ្រាប់មួយចំនួន  ។

បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាម​ប្រ​ពៃណី ។ ចំណែកជនសង្ស័យសមត្ថកិច្ចកំពុង​កសាង​សំណុំ​រឿងអោយបានគ្រាប់គ្រាន់ ដើម្បីបញ្ជូនទៅកាត់តុលាការបន្ត និងកំពុងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវ​ច្បាស់ផងដែរ ៕

DSC00470 DSC00463