ម៉ូតូ Scoopy​ព្រលះ​ម៉ូតូ​សេ​១២៥ រងរបួស​ធ្ងន់ធ្ងរ​២​នាក់​នៅ​សង្កាត់​ព្រៃវែង​

0

​ភ្នំពេញ​៖ ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង​អ្នកជិះ​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​របួស ធ្ងន់ធ្ងរ​ទាំងសងខាង​ដោយ​មូលហេតុ​ជិះ​វ៉ា​រថយន្ត​មិន​ប្រយ័ត្ន​។ ​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៦​និង​៣០​នាទី ល្ងាច​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ភូមិ ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ ​ ​សមត្ថកិច្ច​នគរបាល​ប៉ុ​សិ្ត​រដ្ឋបាល​ព្រៃវែង​ម្នាក់​ដែល​បាន​ចុះ​ដល់​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ម្នាក់​មានឈ្មោះ សឿន ម៉ៅ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ​1B-5714 ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​។ ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត មានឈ្មោះ ផា ណា​ឃីម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​គោក​ឪឡឹក សង្កាត់​ស្ពានថ្ម ខណ្ឌ ដង្កោ ជិះ​ម៉ូតូ​ម៉ាក​Scoopy ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1BP-0845 ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​។​

​ ​ប្រភព​ដដែល​បន្តថា មុនពេល​កើតហេតុ ជនបង្ក​ហេតុដែល​ជិះ​ម៉ូតូ​Scoopy​នោះ​ជិះ​ឌុប​គ្នា​ស្រី​ម្នាក់​ពី​ត្បូង​ទៅ​ជើង លុះ​ជិះ​មកដល់​ចំណុចកើតហេតុ​ត្រង់​ផ្លូវបត់ ក៏​ជិះ​វ៉ា​រថយន្ត​មួយ គ្រឿង​ទិសដៅ​ស្របគ្នា ហើយដោយ​ការ​ជិះ​វ៉ា​មិន​ប្រយ័ត្ន​បែបនេះ​មិនបាន​មើល​ភាគី​រងគ្រោះ ម្ខាង​ទៀត ក៏​បុក​ពេញ​គ្នា​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ទាំង​សងខាង និង​ខូច​ម៉ូតូ​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​។​ ​ ​

ប្រភពពី​សមត្ថកិច្ច​ដ​ដែល​បាន​បន្តទៀតថា ក្រោយមក​កម្លាំង​សមត្ថកិច្ច​នគរ​បាលច​រាចរ ណ៏​ខណ្ឌដង្កោ​ក៏បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង រួច​យក​ម៉ូតូ​ទាំង​២​គ្រឿង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ រង់ចាំ​ការដោះស្រាយ​គ្នា​តាមច្បាប់ ចំណែក​ជនរងគ្រោះ​ក៏ត្រូវ​បាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​។​ ​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង​ម៉ូតូ​និង​ម៉ូតូ​ក៏បាន​កើតឡើង ផងដែរ​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៧​កុម្ភៈ​នៅ​ផ្លូវជាតិ​លេខ​២ មុខ​បុរី​កាំ​ង​ម៉េង ត្រង់ចំណុច ស្ពាន​បាក់ ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​។ ​

ប្រភពពី​សមត្ថកិច្ច​ប៉ុ​សិ្ត​រដ្ឋបាល​ព្រែកកំពឹស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​អតីតមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ពេលនេះ​គាត់​ចូល​និវត្ត​ន៏​ហើយ​។ ​បច្ចុប្បន្នកំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ក្រុង​តាខ្មៅ​។ ចំណែក​ម៉ូតូ​ក៏ត្រូវ​បាន​យក មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដែរ​៕ ​Image5 Image6 Image7