ក្មេងស្រីម្នាក់ទៅកាវលៀសធ្លាក់ពីលើកាណូតត្រូវស្លាបចាក់វ៉ៃត្រូវលិចស្លាប់

0

កំពង់ឆ្នាំង ៖ ក្មេងស្រីម្នាក់បានបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបានធ្លាក់ពីលើកាណូតចូលទៅក្នុងទឹកហើយត្រូវស្លាប​ចាក់​កាណូត​វ៉ៃត្រូវ​​បណ្តាល​អោយលិចស្លាប់តែម្តង ក្នុងពេលដែលជនរងគ្រោះបានជិះកាណូតទៅកាវលៀសជាមួយនិងបងប្អូន ដែលហេតុការណ៌នេះបានកើតឡើង​ កាល

​ពីវេលាម៉ោងជាង៥ល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចបឹងថ្គោល  ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់  ។

លោក សេង ឌី នាយរងប៉ុស្តិឆ្នុកទ្រូ បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ គា ស្រីម៉ី ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុក​បរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។

លោកនាយរងប៉ុស្តិបានប្រាប់អោយដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាមួយនិងបងប្អូនមានគ្នា៣នាក់បាននាំជិះកាណូតរួមគ្នា ទៅកាវលៀសនៅចំណុចបឹងថ្គោល ឃុំអន្សារចំបក់ ស្រុកក្រគ ខេត្តពោធិសាត់ ហើយក្នុងពេលដែលកំពុងកាវលៀស ជនរងគ្រោះ បានអង្គុយ នៅខាងក្រោយ ដោយឡែកបងប្អូន២នាក់ទៀតបានអង្គុយនៅខាងមុខ ក្នុងពេលនោះជនរងគ្រោះបានឆ្លៀតដងទឹកបោកខោអាវ ក៏ធ្លាក់ ពីលើ កាណូតហើយអណ្តែតទៅត្រូវ និងស្លាបចាក់ បណ្តាលអោយលិចបាត់តែម្តង ។ក្នុងពេលនោះបងប្អូនដែលជិះកាណូតជាមួយគ្នាបានរកជនរងគ្រោះភ្លាមៗដែរ តែរកមិនឃើញ រហូតដល់ម៉ោងប្រមាណជិត៦ទើបរកឃើញ ហើយបានដឹកជនរងគ្រោះមកផ្ទះនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌​ ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើបុណ្យតាមប្រពៃណី ។

នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ សមត្ថកិច្ចនគរបាលស្រុកបរិបូរណ៌ បានចុះទៅពិនិត្យសាកសពនៅលំនៅដ្ឋានជនរងគ្រោះ នៅលើខ្លួនសាកសព គឺមានស្នាមមុតនិងស្លាបចាក់ ត្រង់ក្បាល មុខ និងក្បាលពោះ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសាធ្លាក់ទឹក ហើយត្រូវស្លាបចាក់វ៉ៃត្រូវ ៕ សុខ គឹមស៊ាន

10527543_1592855907607453_6208246329868648305_n 10488152_1592855054274205_7441412807536167068_n 10471266_1592854390940938_2291044075214129742_n 10443487_1592854737607570_6593604509017462114_n 10421629_1592856237607420_6227674663212818194_n