ក្រុមយុវជន​ស្រវឹង​បើក​ម៉ូតូ បុក​រះ​កង់​និង​ម៉ូតូ​ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល​៥​នាក់​

0

​ភ្នំពេញ : ក្រុមយុវជន​ស្រវឹង មាន​គ្នា ៣​នាក់ បាន​បើក​ម៉ូតូ ឌ្រឺ​ម​សេ​១២៥​មួយគ្រឿង ក្នុង​ល្បឿន​យ៉ាង​លឿន បើក​រេ​ពេញ​ផ្លូវ បាន​ជ្រុល​ទៅ បុក​នារី​ម្នាក់​កំពុង​ជិះ​កង់ បណ្តាល​ឲ្យ​នារី​រូប​ផ្លោង​ទៅ ធ្លាក់​លើ​ម៉ូតូ​គុប​មួយគ្រឿង ទៀត បើកបរ​ដោយ​នារី​ម្នាក់ ដែល​កំពុងធ្វើដំណើរ នៅ​ខាង មុខ បណ្តាល​ឲ្យ​ដួល​រាយ ប៉ាយ រងរបួស​ធ្ងន់ និង​ស្រាល មនុស្ស​ចំនួន​៥​នាក់ រ​ណូ​ក​រណែល ពេញ​ផ្លូវ ។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ ដែល​បង្កឡើង​ដោយ​ម៉ូតូ របស់​ក្រុម​ជន​ស្រវឹង​ទាំង​ថ្ងៃ នេះ កើតឡើង​កាល​វេលា ម៉ោង​២ និង​១៥​នាទី ថ្ងៃទី​១៨ ខែកុម្ភ​: ឆ្នាំ​២០១៤ ស្ថិតនៅ តាម​បណ្តោយ​ផ្លូវ​មុនី​វង្ស មុខ​បុរី​ចំការមន ក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​និយាយថា មុនពេល​កើត ហេតុ ឃើញ​ក្រុមយុវជន​បង្ក នេះ បើក​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BK-9782 មាន​គ្នា​៣​នាក់ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ពោលគឺ​បើក​ចុះ​ពី​ស្ពាន អាកាស​ក្បាលថ្នល់ ដោយ​ល្បឿន​យ៉ាង​លឿន​ស្លេវ​ហើយ​រេ​ពេញ​ផ្លូវ លុះ​មកដល់ ចំណុចកើតហេតុ ម៉ូតូ​របស់ យុវជន​បង្ក បាន​ជ្រុល​ទៅបុក កង់ ជិះ​ដោយ​នារី​ម្នាក់ ហើយ​ផ្លោង​ទៅបុក​នឹង​ម៉ូតូ​គុប​មួយគ្រឿង​ទៀត ដែល​កង់ និង​ម៉ូតូ​រងគ្រោះ បើកបរ ស្រប​ទិស​គ្នា ពោលគឺ​កង់ នៅ​ពីក្រោយ​ម៉ូតូ បណ្តាល​ឲ្យ រ​ដូ​ល​រណែល​រាយប៉ាយ​ពេញ​ផ្លូវ ហើយ​រងរបួស​មនុស្ស ចំនួន​៥​នាក់ ។​

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ នេះ​សមត្ថកិច្ច​បានបញ្ជាក់ បង្កឡើង​ដោយ​ក្រុមយុវជន ដែល​បើក​ម៉ូតូ​សេ​១២៥ បើក​ដោយ​យុវជន​ម្នាក់ ឈ្មោះ ហេង វុ​ទ្ឋី អាយុ ២៦​ឆ្នាំ រងរបួស​ធ្ងន់ និង​អ្នកជិះ​ពីក្រោយ ២​នាក់ រងរបួស​ស្រាល ហើយ​ពួកគេ​ទាំងនេះ ស្នាក់នៅ​សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ចំណែក​នារី​រងគ្រោះ ដែល​ជិះ​កង់ ឈ្មោះ ចែម សូ​នី​តា អាយុ ២២​ឆ្នាំ លក់ដូរ ស្នាក់នៅ​សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ រងរបួស​ធ្ងន់ ។

ដោយឡែក នារី​រងគ្រោះ​ម្នាក់ទៀត ឈ្មោះ កូវ ពៅ អាយុ ៤០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៦៤១ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ បើក​ម៉ូតូ​ម៉ាក គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1I-0570 រងរបួស​ស្រាល ។​

ក្រោយ​កើតហេតុ សមត្ថកិច្ច ចរាចរ​ខណ្ឌចំការមន បាន​ចុះ ទៅ​អន្តរាគមន៍ និង​ធ្វើ​វាស់វែង ព្រមទាំង​បាន​ហៅ​រថយន្ត សាមុយ​ដឹក​អ្នករងរបួស​ធ្ងន់ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​អូស​យក​ម៉ូតូ​បង្ក ម៉ូតូ​-​កង់​រងគ្រោះ ទៅ​រក្សាទុក​នៅ អធិការដ្ឋាន នគរបាល​ខណ្ឌ រង់ចាំ​ដោះស្រាយ ជា​ក្រោយ​។​ ​Image8 Image9 Image10 Image11 Image12