VIDEO ​​Mario Mandzukic ឈានដល់​កិច្ចព្រមព្រៀង​ផ្លាស់​ទៅ Atletico Madrid

0

​ក្លិប​បាល់ទាត់ Atletico Madrid ត្រូវបាន​គេ​រាយការណ៍​ថា បាន​ឈានដល់​កិច្ចព្រមព្រៀង​លើ​ការនាំយក ខ្សែប្រយុទ្ធ​របស់​ក្លិប​យក្ស Bayern Munich គឺ​កីឡាករ Mario Mandzukic ជាមួយ​តម្លៃ​ពលកម្ម​ប្រមាណ ១៧.៥​លាន​ផោន ។​ Mandzukic ត្រូវបាន​គេ​ដឹងថា មានបំណង​ចង់​ចាក​ចេញពី​ក្លិប Bayern Munich ជា​យូរណាស់​មកហើយ ក្រោយពេល​ការមកដល់​របស់​កីឡាករ Robert Lewandowski ពី​ក្លិប Borussia Dortmund ។​ ​យោងតាម​គេហទំព័រ Bild បាន​ផ្សព្វផ្សាយ​ថា ក្លិប Atletico បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​ខ្សែប្រយុទ្ធ សញ្ជាតិ​ក្រូ​អាត​រូបនេះ​ក្នុង​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ ។​ ​

គួរ​បញ្ជាក់ថា ក្រុម​របស់លោក Diego Simeone កំពុងតែ​ស្វែងរក​ខ្សែប្រយុទ្ធ​បន្ថែមទៀត​មកកាន់​ទឹកដី Vicente Calderon បន្ទាប់ពី​កីឡាករ Diego Costa ត្រូវបាន​លក់​ទៅ​ឲ្យ Chelsea ហើយ​ក្លិប​ក៏​កំពុងធ្វើការ​ទាក់ទង​ខ្សែប្រយុទ្ធ Alvaro Negredo របស់​ក្លិប Manchester City ផងដែរ ៕