ពិធីបុណ្យ​គោរព​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​បាង​ស្គូ​ល​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​នរោត្តម​សីហនុ ព្រះមហាវីរៈក្សត្រ​ ​ព្រះ​បរម​បី​តា​ឯករាជ្យ​

0

​កំពង់ធំ ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ កក្កដា ឆ្នាំ​២០១៤​នេះ នៅ​នៅក្នុង​វត្ត​ទេព​និមិត្ត ហៅ​វត្ត​ធម្ម​យុទ្ធ​ក្នុង​ក្រុង​ស្ទឹងសែន មាន​រៀបចំ​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ បាង​ស្គូ​ល​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតា​ឯករាជ្យ​ជាតិ ដែល​អង្គ​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត នៃ​ប្រជារាស្ត្រ​ខ្មែរ ដែល​ព្រះអង្គ​បាន​យាង​សោយ​ទិវង្គត​នា​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ មកទល់នឹង​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៤​នេះ ជា​ព្រះ​រាជពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ យាង​ទៅ​គង់​ក្នុង​ព្រះ​បរម​នី​ចេតិយ​គន្ធបុប្ផា​។​20140710_152316

​ព្រះរាជ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ សូត្រមន្ត​បាង​ស្គូ​ល ថ្វាយ​ការ​រំលឹក​គុណ​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ដោយ​ថ្លែង​ពី​ភក្ដីភាព​ពី​លោក ហុក រិ​ន អភិបាលក្រុង​ស្ទឹងសែន ព្រមទាំង ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និង ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ធំ បានបង្ហាញ​នូវ​មនោសញ្ចេតនា​ស្តាយស្រណោះ​អាឡោះអាល័យ ជា​ពន់ពេក នៃ​ការ​ឃ្លាតឆ្ងាយ​ពី​អង្គ​ព្រះមហាវីរក្សត្រ នៃ​កម្ពុជា​ដែល​គ្មាន​ថ្ងៃ​វិលត្រឡប់​ជួប​កូនចៅ​វិញ​ឡើយ ។ ​20140710_150511

ពិធី​នេះ​មានបាន​ប្រព្រឹត្តទៅ​រយះពេល​៣​ថ្ងៃ ដោយ​មានការ​ដង្ហែរ​ព្រះ​ឆាយ​វ​ល្ល័​ក្ខ ៣​ជុំ​ព្រះវិហារ ពិធី​បាង​ស្គូ​ល មោ​នស​កា​ព្រះ​រត​នះ​ត្រៃ សមាទានសីល៍ ប្រជាពលរដ្ឋ​បាន​គោរព​ដឹងគុណ​ពី​គុណូបការៈ​ដ៏​វិសេសវិសាល​របស់​ព្រះ​បរម​រតន​កោដ្ឋ ហាក់​ស្ថិតនៅក្រោម​បារមី​នៃ​អង្គ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​ដែលជា​និច្ចកាល​អង្គ តាម​ថែរក្សា​ប្រទេស​កម្ពុជា​ឲ្យ​ទទួលបាន​នូវ​ជ័យជំនះ​។​ ​20140710_154132

លោក​ហ៊ុ​ក រិ​ន អភិបាលក្រុង​ស្ទឹងសែន បាន​ប្រគេន ទានវស្សា​១​គូរ ភេ​ស​ជ្ជះ​គ្រប់មុខ ,​តី​យ​វត្ថុ​,​ព្រមទាំង​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន​ចំនួន​ជាង​៣​លាន​រៀល​សំរាប់​ចំ​ហាន់​ព្រះសង្ឃ​លោកយាយ​លោកតា​និង​ពុទ្ធបរ​ស័​ទ​ជាច្រើន​ផងដែរ លោក​ហ៊ុ​ក រិ​ន អភិបាលក្រុង​ស្ទឹងសែន​បាន​មានប្រសាសន៍ថា​ក្នុងនាម​ខ្ញុំ​តំណាង​មន្ដ្រីរាជការ​ជុំវិញ​ក្រុង​ស្ទឹងសែន​និង​ពុទ្ធ​បរិ​ស័ត​ទាំងអស់​ក្នុង​ពិធី​នេះ​គឺ​ដើម្បី​រំលឹក​គុណ​ដល់​សម្ដេចឪ សម្ដេច​តា​នៃ​យើង​ដែល​ព្រះ​អង្គជា​ព្រះ​បី​តា​ជាតិ​កាលដែល​ព្រះអង្គ​នៅមាន​ព្រះ​ជន​បាន​បង្កើត​ស្នាដៃ​យ៉ាងច្រើន​ក្នុងការ​កសាង​ជាតិ​មាតុភូមិ​20140710_154158

អោយ​ប្រជា​ពល​រដ្ន​រស់នៅក្នុង​ភាពសុខសាន្ដ ហើយក៏​សុំ​អស់​គុណ​ដល់​លោកយាយ​លោកតា​ពុទ្ធបរិស័ទ ប្រជា​ពល​រដ្ន​ដែល​បាន​ចូលរួម​បួងសួង​ដល់ ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ​បូរណភាព ទឹកដី និង​ឯកភាព​ជាតិខ្មែរ សូម​ទ្រង់​យាង​ទៅកាន់​សុគតិភព ក្នុងឋាន​ព្រះ​បរមសុខ ក្សេមក្សាន្ត កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕