​​សិស្សានុសិស្ស​ក្រីក្រ​និង​ជនពិការ​បានទទួល​អំណោយ​កង់​ចំនួន​100​កង់​ពី​អង្ក​ការ​មកពី​ប្រទេស​ជប៉ុន​

0

​ខេត្តបន្ទាយមានជ័យ​: ​អង្ក​ការ​ចំនួន​2​មកពី​ប្រទេស​ជប៉ុន​បាន​ជួយ​កង់​ចំនួន​100​កង់​ដល់​កូន​ជនពិការ​និង​សិស្ស​ក្រីក្រ​នៅ​ខេត្តបន្ទាយមានជ័យ​តាមរយះ​មន្ទី​សង្គមកិច្ច​និង​អ​តី​តះ​យុទ្ធជន​ខេត្តបន្ទាយមានជ័យ​។​. នា​រសៀល​ថ្ងៃទី​10 កក្ត​ដា 2014​នៅ​មណ្ឌល​អប់រំ​និង​បន្សាប​គ្រឿងញៀន​ភ្នំ​បាក់​ថិ​ត​នៅ​ភូមិ​ភ្នំ​បាក់​សង្កា​ក់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​ ​

លោក​ឃុន​វុទ្ធី​ប្រធាន​មន្ទី​សង្គមកិច្ច​និង​អតីតយុទ្ធជន​ខេត្តបន្ទាយមានជ័យ​បាន​មានមតិ​រាយ​ការ​ថា​:​ខេត្តបន្ទាយមានជ័យ​មាន​មណ្ឌល់​អប់រំ​កែប្រែ​យុវជន​ជាប់​សារធាតុ​ញៀន​ភ្នំ​បាក់​តាំង​ឆ្នាំ​2005​ដែល​គ្រប់​គ្រោង មើលថែ​ដោយ​មន្ទី​សង្គមកិច្ច​និង​អ​តី​តះ​យុទ្ធជន​ខេត្ត​សហការ​ជាមួយ​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​ទទួល​ធ្វើ​ការអប់រំ​និង​បន្សាប​គ្រឿង​ញឿ​ន​រហូតដល់​ពេលនេះ​មាន​1,999​នាក់​បាន​អប់រំ​ផ្តាច់​សា​ធាតុ​ញៀន​បានអោយ​ត្រឡប់ទៅផ្ទះ​មាន​ចំនួន​1,053​នាក់​មាន​ស្រី​ចំនួន​75​នាក់​នៅ​បន្ត​អប់រំ​ចំនួន​146​នាក់​ស្រី​11​នាក់​។​

​លោក​បាន​បន្តថា​:​ថ្ងៃនេះ​មន្ទី​សង្គមកិច្ច​អ​តី​តះ​យុទ្ធជន​ខេត្តបន្ទាយមានជ័យ​បាន​នាំយក​កង់​ចំនួន​100​គ្រឿង​ដែលជា​អំណោយ​អង្ក​ការ​កុ​សឹ​កៃ​ប្រទេស​ជប៉ុន​និង​អង្ក​ការ​អាស៊ី​អា​ស្ពេ​ការ​ដើម្បី​ជួយ​ដល់​កុមារ​កូន​ជនពិការ​និង​សិស្ស​ក្រីក្រ​ចំនួន​100​នាក់​។​ ​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា​:​ប្អូនៗ​យុវជន​មិនត្រូវ​ប្រឡែង​លេង​និង​គ្រឿងញៀន​ដែល​ធ្វើអោយ​ខូច​អ​នា​គត់​ហើយ​បំផ្លាញ​គ្រួសារ​។​ទាំងអស់គ្នា​ត្រូវ​ឆ្លើយថា​:​ទេ​គ្រឿងញៀន​ហើយ​ត្រូវ​ជៀសអោយផុត​ដើម្បី​អ​នា​គត់​គ្រួសារ​រុងរឿង​។​

​ក្នុង​ពិធី​ចែក​កង់​ដល់​សិស្ស​នោះដែ​លោក គោ​ស៊ុំ សារឿ​ត បាន​លើកឡើងថា​:​ក្រុមហ៊ុន​2​មាន​ក្រុមហ៊ុន យឿ​ម គង់ 2​ក្រុម​ហ៊ុ​ង ឡា​ច ហុក ដែល​ធ្វើ​សកម្ម​កាយ​ភ្នំ​ស្វាយ​ស្ថិតក្នុង​ក្រុង​សិរី​សោ​ភ័យ​ខេត្តបន្ទាយមានជ័យ គឺ​ខេត្ត​បាន​សុំអោយ​ក្រសួង​រ៉ែ​និង​ថាមពល​អោយ​បញ្ឈប់​អាជ្ញា​ប័ន​នោះ​ហើយ​តែ​ក្រុម​2​នោះ​ទើបតែ​សុំ​អាជ្ញា​ប​ន្រ័​ថ្មី​ទើប​លោក​ឲ​ក្រុមការងារ​ក្រសួង​ចុះ​ពិនិត្យ​និង​បញ្ឈប់​នៅ​ចុងខែ​ធ្នូ​ឆ្នាំ​2014​ខាងមុខ​មុខ​នេះ​វិញ​ឲ​បាន​មួយរយ​ភាគរយ​៕image (1) image image (2)