​​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម​ដាំ​កូន​កោង​កាង​ចំនួន ១០.០០០​ដើម ​លើ​ផ្ទៃដី ១៣​ហិកតា​

0

​ខេត្ត​ព្រះសីហនុ​ ​ ​កូន​កោង​កាង​ចំនួន​១០.០០០​ដើម ត្រូវបាន​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម ធ្វើ​ការដាំដុះ​នៅលើ​ផ្ទៃដី​ចំនួន ១៣​ហិកតា នៅក្នុង​សហគម​ន៌​នេសាទ​ភូមិ​ជំ​ពូ​ខ្មៅ ស្ថិតក្នុង​ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​ ​ ​ពិធី​ដាំ​កូន​កោង​កាង​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​

០៩ ខែកក្កដា ឆ្នាំ​២០១៤ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ណៅ ធួ​ក ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ជលផល ឯកឧត្តម ឈិ​ត សុខុន អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ព្រះសីហនុ និង​មន្ត្រីរាជការ លោក​គ្រួ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យើង​ច្រើន​កុះករ ។​ ​ ​លោក នេន ចំរើន នាយ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់សោម មាន​ប្រសា​ស​ន៌​ថា ការដាំដុះ​កូន​កោង​កាង​នាពេលនេះ ដើម្បីអោយ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ចូលរួម​ថែរក្សា អភិរក្ស​ការពារ​ព្រៃកោងកាង​អោយបាន​វង់​វង្ស ជា​ផល​ប្រ​យោ​ជ​ន៌​រួម​របស់​យើង​ទាំង អស់​គ្នា ។​ ​11-07-2014 (2)

​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម មាន​ប្រសា​ស​ន៌​បន្តទៀតថា ការដាំដុះ​ព្រៃកោងកាង​ឡើងវិញ​ពិតជា​មាន​សា​រះ​សំខាន់​ណាស់ ព្រោះ​ព្រៃកោងកាង​ជា​ជម្រក​មច្ឆា​ជាតិ​គ្រប់​ប្រភេទ​បង្ក​កំណើត​ពង កូន នៅពេល​វា​ធំធាត់​ពួក​មច្ឆា​ជាតិ​នឹង​ចេញ​ទៅតាម​ទីកន្លែង​ផ្សេងៗ​ក្នុង​ដែនសមុទ្រ ។ ព្រៃកោងកាង​អាចជួយ​ស្រូបយក​ឧ​ស្ម​ន័​ផ្ទះ​កញ្ចក់​បាន​ជាង ៥០% ដោយឡែក​ព្រៃឈើ​ស្រូបយក​ឧស្ម័ន​ផ្ទះ​កញ្ចក់​បានតែ​៤០%​ប៉ុណ្ណោះ ។ ព្រៃកោងកាង ជួយ​ការពា​ទប់ស្កាត់​ខ្ស​ល់ និង​ជំនន់​ទឹកសមុទ្រ​ហូរ​ចូល​ស្រូវ​ស្រែ​របស់​ប្រជាកសិករ​នៅក្នុង ប៊ុល​ឌា​ក្នុងស្រុក​ព្រៃនប់​បាន​យ៉ាងច្រើន ។ 11-07-2014 (3)

ហើយ​ម្យ៉ាងទៀត​ព្រៃកោងកាង​មាន​ផល​ប្រ​យោ​ជ​ន៌​សម្រាប់​ប្រជាពលរដ្ឋ​ពួកគាត់​មានការ​ចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការដាំដុះ​កូន​កោង​កាង និង​ធានា​ជួយ​ថែរក្សា​ការពារ​ព្រៃកោងកាង ព្រោះ​កូនចៅ​របស់​ពួកគាត់ ក្រៅពី​សិក្សា ពួកគេ​អាច​ទៅ​រាវរក​ចាប់​ក្តាម និង​ងាវ​ជាដើម​នៅតាម​ព្រៃកោងកាង ដើម្បី​ជួយ​ផ្គត់ផ្គង់​ក្នុង​ជីវភាព​គ្រួ​សារបាន​ថែម​ទៀតផង ។ ​ ​លោក នេន ចំរើន បាន​បញ្ជាក់ថា ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម​បាន​នឹង​កំពុង​រៀបចំ​សួន​កោង​កាង​អា​ពា​ហ៌​ពិ​ពា​ហ៌​មួយកន្លែង​ទៀត​នៅក្នុង​សហគម​ន៌​នេសាទ​ព្រៃនប់​២ ដើម្បីអោយ​យុវវ័យ​ដែល​ត្រូវ​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ត្រូវ​ចូលរួម​ដាំ​កូន​កោង​កាង​មួយ​ដើម ដែលជា និមិត្តរូប​ក្នុងការ​ចូលរួម​ថែរក្សា​ការពា អភិរក្ស​ព្រៃឈើ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ឲ្យ​មាន​ពណ៌​បៃតង ។​ ​ ​11-07-2014 (1)

លោក​នេន ចំរើន​បានបញ្ជាក់​ទៀតថា ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​សោក​នប​ន្ត​ដាំ​ដុះ​ព្រៃកោងកាង​បន្ថែមទៀត​លើ​ផ្ទៃដី​ដែល​រង​ការកាប់បំផ្លាញ ព្រមទាំង​បំផុស​ប្រជាពលរដ្ឋ​នៅតាម​សហគម​ន៌​នេសាទ​ទាំងអស់ ចូលរួម​ថែរក្សា ការពារ និង​ដាំ​កូន​កោង​កាង​ឡើងវិញ ព្រោះ​ព្រៃកោងកាង​មាន​សា​រះ​សំខាន់​សម្រាប់​ប្រជា​នេសាទ ។ ប្រសិនបើ​យើង​នាំគ្នា​ការពារ​និង​ដាំ​ដុះ​ព្រៃកោងកាង​បាន​ច្រើន ធ្វើអោយ​ទិន្នផល​មច្ឆា​ជាតិ​សម្បូរ ហើយ​ភ្ញៀវទេសចរ​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ សំដៅ​ទៅលើ​ឆ្មេ​រ​សមុទ្រ​សរ​ស្អាត និង​ម្ហូបអាហារ​សមុទ្រ​ស្រស់​មានដូចជា ក្តាម បង្គារ ជាដើម និង​ជិះទូក​ទស្សនា​កំសាន្ត​ព្រៃកោងកាង ៕