​​អង្គការ​កម្ពុជា​ត្រា​ស្ត​ខេត្តកំពង់ឆ្នាំង​ទទួល​សាវា​កម្ម​ជួយ​ធ្វើ​អវៈយវៈ​សប្ប​និ​មិ្ម​ត​ជូន​ជនពិការ​បាន​១៦៧​នាក់​ក្នុង​ខែមិថុនា​ឆ្នាំ​២០១៤

0

​កំពង់ឆ្នាំង​៖​អង្គការ​កម្ពុជា​ត្រា​ស្ត គឺជា​អង្គការក្រៅរដ្ឋាភិបាល​មួយ ដែលមាន​ទីតាំងនៅ​ភ្នំពេញ កំពង់ឆ្នាំង​និង ខេត្ត​ព្រះសីហនុ មជ្ឈមណ្ឌល​ស្តា​លទ្ធភាព​ពលកម្ម​ខេត្តកំពង់ឆ្នាំង​មាន​ជនពិការ​មក​ទទួល​សេវា​បាន​ចំនួន​១៦៧​នាក់ ក្នុង​ខែមិថុនា ឆ្នាំ​២០១៤ សេវាកម្ម​នេះ​បានធ្វើ​ជូន​ជនពិការ​

គ្រប់រូប​ដោយ​មិន​ប្រកាន់ពូជសាសន៍ និង​និន្នាការ​នយោបាយ​ឡើយ ។ ​លោក ប៉ិន កៅ ប្រធាន​មណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា

10406475_1442306392716250_810646972545942479_nខេត្ត​បានអោយដឹង​នៅ​ព្រឹក​ថៃ្ង​ទី​០៩​ខែមិថុនា​ឆ្នាំ​២០១៤​ថា​៖ ក្នុង​ខែមិថុនា ឆ្នាំ​២០១៤​នេះ​លទ្ធផល​សម្រេចបាន​៖.​អ្នក​ពិការ​ដែល​បានមក​ទទួល​សេវាកម្ម​នៅ​មណ្ឌល​ស្តារ មនុស្ស​ចាស់ និង​កុមារ សរុប ១៦៧​នាក់ ស្រី ៤៦​នាក់​,​អ្នក​ពិការ​ថ្មី មនុស្ស​ចាស់ និង​ក្មេង សរុប ១៨​នាក់ ស្រី​៥​នាក់​,​ផ្តល់​អវៈយវៈ​សប្ប​និម្មិត មនុស្ស​ចាស់ និង​ក្មេង សរុប ១៧​នាក់​ស្រី​៣​នាក់ ,​ផ្តល់​អវៈយវៈ​រណប មនុស្ស​ចាស់ និង​ក្មេង សរុប ២១​នាក់ ស្រី​៧​នាក់​,​10402758_1442306292716260_7076290099806271476_n

ជួសជុល​អវៈយវៈ​សប្ប​និម្មិត និង​រណប មនុស្ស​ចាស់ និង​ក្មេង សរុប ៤៩​នាក់ ស្រី​១២​នាក់​,​ផ្តល់​រទេះរុញ​ឈើកង់​បី​ធម្មតា មនុស្ស​ចាស់ សរុប ៦​នាក់ ស្រី​១​នាក់​,​ផ្តល់​រទេះរុញ​ពិសេស​សំរាប់​កុមារ​ពិការ​ចលករ​ខួរក្បាល​០​នាក់​,​ផ្តល់​សំភារៈ​ជំនួយ​សរុប​៤​នាក់​,​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ផ្សេងៗ​ដើម្បី​ទទួល​ថ្នាំ និង​ការ​វៈ​កាត់ ចំនួន ២​នាក់​,​ព្យាបាល​ដោយ​ចលនា សរុប ១០២ នាក់​, ផ្តល់​ស្បែ​ ​កជើង​ដល់​អ្នក​ពិការ សរុប ២២ នាក់​,​ផ្តល់​ស្រោមជើង​ដល់​អ្នក​ពិការ សរុប ១២៩​នាក់​, ផ្តល់​ស្បែក​ ​ជើង​សំរាប់​ក្មេង​ជើង​ខ្វេរ សរុប ១​នាក់​, ទទួល​អោយ​អ្នក​ពិការ​ស្នាក់​នៅក្នុង​មណ្ឌល សរុប ៣​នាក់​។10403675_1442306472716242_7258438499051405710_n

​សេវាកម្ម​ផ្នែក​អភិ​វ​ឌ្ឈ​ន៍​សហគមន៍​៖ ចុះ​ស្រាវជ្រាវ​រក​ជនពិការ​តាម​សហគមន៍ សំរេចបាន​២​លើកមនុស្ស​ចូលរួម​១២​នាក់ ស្រី​៨​នាក់​,​ចុះ​ជួសជុល​សំភារៈ​ដែល​អង្គ​ការផ្តល់​អោយ​សហគមន៍​១​លើក​សរុប​២៩​នាក់​ស្រី​១០​នាក់​,​វគ្គ​បណ្តុះបណ្តាល​(Openday)​ផ្សព្វផ្សាយ​ពី​សេវាកម្ម​របស់ អង្គការ​កម្ពុជា​ត្រា​ស្ត​ទៅ​អាជ្ញាធរ រឺ​បុគ្គលិក​មណ្ឌល​សុខភាព​១​លើក​សរុប​១៩​ស្រី​១​នាក់​,​ប្រជុំ​ជាមួយ​អង្គការ​ដៃគូរ​១​លើក​,​ប្រជុំ​ជាមួយ​ក្រុម​ជួយ​ខ្លួនឯង​២​លើក​សរុប​១៦​នាក់​ស្រី​៦​នាក់​,​ជនពិការ​ដែល​បាន​បញ្ជូនទៅ​ចូលរួម​ក្នុង​ទិវា​ផ្សេងៗ​១​លើក​សរុប​៦​នាក់​,​ការបង្កើត​ជន​បង្គោល​តាម​ឃុំ​១​លើក​សរុប​២,​ចុះ​ជួប​អតិថិជន​នៅតាម​សហគមន៍​១៣​លើក​។ ​10426686_1442306592716230_8810536777622386670_n

​លោក ប៉ិន កៅ ប្រធាន​មណ្ឌល​ស្តារ​បាន​អោយដឹងទៀតថា អង្គការ​កម្ពុជា​ត្រា​ស្ត មាន​សេវាកម្ម​ស្តារ​លទ្ធភាព​កាយសម្បទា​ជូន ជនពិការ​ដូចជា​៖ ផលិត​អវៈយវៈ​សិប្ប​និ​មិ្ម​ត និង​រណប ផ្តល់រ​ទះ​រុញ​ឈើច្រត់​គ្រប់​ប្រភេទ និង​ព្យាបាល​ដោយ​ចលនា ជូន​បងប្អូន​ពិការ នៅ​ទូទាំង​ខេត្ត​ដោយ​មិន​ប្រកាន់​ពូជ​ន៍​សាសន៍ និង​និន្នាការ​នយោបាយ​អ្វី​ឡើយ បើ​ចង់ដឹង​ព័ត៌មាន​លំអិត​សូម​ទំនាក់ទំនង​តាមរយះ​លេខ​ទូរ​ស័​ព្ទៈ ០២៦ ៩៨៨ ៦៩១៕10464164_1442306526049570_8808356757635891743_n