​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ឧ​ត្ត​រ​មានជ័យ​នាំយក​ទៀនវស្សា និង​ទេយ្យទាន​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន ១៥​វត្ត ស្ថិតនៅ​ក្នុងស្រុក​អន្លង់វែង និង​ស្រុក​បន្ទាយ​អំពិល​

0

​ ​ឧ​ត្ត​រ​មានជ័យ​.​ ​ក្រុមការងារ​គណៈបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម​អ្នកឧកញ៉ា លឹម ហេង ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​ខេត្ត និង​ជា​អគ្គនាយក​ក្រុមហ៊ុន លឹម ហេង គ្រុប និង​ឯកឧត្តម វ៉ាត ប៉ា​រ៉ានី​ន សមាជិក​អចិន្ត្រៃយ៍​គណកម្មកា​រប​ក្ស​ប្រជាជន​ខេត្ត និង​ជា​សមាជិក​

ក្រុមការងារ​ចុះជួយ​ស្រុក​អន្លង់វែង ព្រមទាំង​ក្រុមការងារ​ថ្នាក់មូលដ្ឋាន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អន្លង់វែង បាន​នាំយក​ទៀន​ព្រះវស្សា និង​ទ័យ​ទាន​ប្រគេន​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា ដល់​វត្ត​ចំនួន​១៥​វត្ត ក្នុងស្រុក​ចំនួន​២​គឺ​ស្រុក​អន្លង់វែង និង​ស្រុក​បន្ទាយ​អំពិល ក្នុងឱកាស​នោះ​ក្រុមការងារ ក៏បាន​រៀបចំ​ពិធី​ប្រគល់​ជារួម នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៤ នៅ​វត្ត​ជ័យ​ទឹក​ជុំ ហៅ​វត្ត​អន្លង់វែង ស្ថិតនៅក្នុង​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ ​vlcsnap-2014-07-11-13h08m45s136

បន្ទាប់ពី​ព្រះសង្ឃ​នៈមសក្កា​រៈ​ព្រះ​រតនត្រ័យ ហើយ​ក្រុមការងារ​ក៏បាន​ប្រគេន​ទេយ្យទាន​វត្ថុ​ដល់​ព្រះសង្ឃ ទៅតាម​ទំនៀម​ទំលាប់​ប្រពៃណី​ព្រះ​ពុ​ទ្ឋ​សាសនា​រួចមក ឯកឧត្តម វ៉ាត ប៉ា​រ៉ានី​ន បាន​មានប្រសាសន៍ថា ដើម្បី​ចូលរួម​លើ​កម្ពស់​វិស័យ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ យើង​បាន​ជួបជុំ​ធ្វើបុណ្យ​ដង្ហែរ​ទៀន​ព្រះវស្សា​នៅពេលនេះ គឺ​អាស្រ័យ​ដោយ​ប្រទេសជាតិ​យើង​ទទួលបាន​នូវ​សុខសន្តិភាព ស្ថេរភាព​នយោបាយ​ពេញលេញ​ទូទាំងប្រទេស ព្រមទាំង​មានកា​រីកចំរើន​លូតលាស់​ទាំង​ផ្នែក​ពុ​ទ្ឋ​ចក្រ និង​ផ្នែក​អាណាចក្រ ជាក់ស្ដែង​នៅ​បច្ចុប្បន្ននេះ នៅ​ទូទាំងប្រទេស​កម្ពុជា​យើង​មាន​វត្ត​ជាង ៤​ពាន់​វត្ត ហើយ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏មាន​ការកើនឡើង​ទាំង​វត្ត​អារាម និង​ព្រះសង្ឃ​គួរអោយកត់សំគាល់​ផងដែរ​។​vlcsnap-2014-07-11-13h07m06s171

​ឯកឧត្តម​បន្តថា ពិធីបុណ្យ​ចូល​ព្រះវស្សា គឺជា​បុណ្យប្រពៃណី​របស់ ខ្មែរ​យើង មាន​តាំងពី​យូរយារ​ណាស់​មកហើយ ហើយ​ក្នុងថ្ងៃនេះ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏បាន​កៀងគរ​ជា​ថវិកា និង​សំភារៈ ដូចជា​ទៀនវស្សា និង​ទេយ្យវត្ថុ​មក​ប្រគ​ន​ព្រះសង្ឃ​នៅពេលនេះ ដើម្បី​រួមចំណែក​ផ្គត់ផ្គង់​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​រយៈពេល​បី​ខែ និង​សំរាប់​ប្រើប្រាស់​កសាង​ទីវ​ត្ត​អារាម​មួយចំនួន​ដែល​កំពុង​ជួប​ការ​ការខ្វះខាត ទោះបីជា​បច្ច័យ និង​ទេយ្យវត្ថុ វា​តិចតួច​ក្តី​តែ​វា​អាច​សម្រួល​តម្រូវការ​រ​បស់​ព្រះសង្ឃ និង​កសាង​វត្ត​បាន​មួយចំណែក​ផងដែរ​។​ ​

ក្នុងឱកាស​នោះ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ក៏​នាំយក​អំណោយ​ទៀនវស្សា និង​ទេ​យ្យ វត្ថុ​ដល់​វត្ត​ទាំង ១៥​វត្ត ដោយ​ក្នុង​១​វត្ត​ទទួលបាន​ថវិកា​១​លាន​រៀល ទៀន​០១​គូរ អង្ករ​៥​បាវ ត្រីខ​២​កេះ តែ​កញ្ចប់​ធំ​៥​កញ្ចប់ ស្ករ​១០Kg ប្រេង​មា​ស៊ូ​ត​៣០​លី​ត មី​៥​កេះ ទឹកត្រី​១០​យួរ ទឹកស៊ីអ៊ីវ​១០​យួរ ទឹក​សុទ្ធ​១០​យួរ ប៊ីចេង​៥Kg ទឹកដោះគោ​១​កេះ ទឹកក្រូច​-​ទឹក​ផ្លែ​ឈ​១​កេះ ព្រះសង្ឃ​ចំនួន​៣០​អង្គ ក្នុង​មួយអង្គ​ថវិកា ៥​ម៉ឺន​រៀល យាយជី​តាជី ប្រជាពលរដ្ឋ និង សិស្ស ក្នុង​ម្នាក់ៗ​ថវិកា ២​ម៉ឺន​រៀល​។​vlcsnap-2014-07-11-13h07m15s3

​បន្ទាប់មក​ឯកឧត្តម​អ្នកឧកញ៉ា លឹម ហេង ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត និង​ឯកឧត្តម វ៉ាត​ប៉ា​រ៉ានី​ន សមាជិក​ក្រុមការងារ​ចុះជួយ​ស្រុក​អន្លង់វែង បាន​អញ្ជើញ​ទៅ​ពិនិត្យមើល​ការដ្ឋាន​សាងសង​ព្រះវិហារ​ជ័យ​ទឹក​ជុំហៅ​វត្ត​អន្លង់វែង ដែល​បច្ចុប្បន្ន​ពុំទាន់​សាងសង​រួចរាល់​នៅឡើយ​ទេ ហើយ​ឯកឧត្តម​អ្នកឧកញ៉ា លឹម ហេង ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១​ម៉ឺន​ដុល្លា ដល់​ព្រះគ្រូ​ចៅអធិការ សោម សារ៉ន ដើម្បី​ចាត់ចែង​ប្រើប្រាស់​ក្នុងការ​សាងសង់​ព្រះ​វ​ហារ​វត្ត​ជ័យ​ទឹក​ជុំ ហៅ​វត្ត​អន្លង់វែង នេះ​ឱ្យ​រួចរាល់​ជា​ស្ថាពរ​។​