​គ្រួសារ​ស្ត្រី​ទុគត​ម្នាក់ ដែល​សម្រាលកូន​នៅ​នឹង​ផ្ទះ ព្រោះតែ​ជីវភាព​ខ្វះខាត​នោះ លោកជំទាវ ម៉ែន សំអន បានផ្ដល់​នូវ​អំណោយ​សប្បុរស និង​ថវិកា​មួយចំនួន ដើម្បី​ជួយ​សម្រួល​ដល់​ការខ្វះខាត​នេះ​

0

ភ្នំពេញ៖ ​ ​ ​ក្រោយពី​បណ្ដាញ​សារពត៌មាន​មួយចំនួន ចេញផ្សាយ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ទៅនឹង​ស្ត្រី​ទុរគត​ម្នាក់ បាន​សម្រាល កូន​នៅ​នឹង​ផ្ទះ ដោយសារតែ​គ្រួសារ មាន​ជីវភាព​ខ្វះខាត​យ៉ាងខ្លាំង​នោះ នា​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៤ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​

ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ចាត់តាំង លោក ណុប ចាន់​ណារិន ធ្វើជា​តំណាង​តំណាង ដើម្បី​នាំយក​អំណោយ​សប្បុរសធម៌ របស់លោក​ជំទាវ​ផ្ទាល់ ទៅ​ផ្ដល់ជូន​ដល់​ក្រុមគ្រួសារ ដែលមាន​ជីវភាព​ខ្វះខាត​មួយ​នេះ ដែល​កំពុងស្នាក់នៅ​សំរាក​ព្យាបាល ក្នុង​មណ្ឌល​សុខភាព​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​អំណោយ​សប្បុរសធម៌ ប្រកបដោយ​ក្តី អាណិត​ស្រឡាញ់​របស់លោក​ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី នាពេលនេះ​មាន អង្ករ ៥០Kg សាច់ក្រក់ ២Kg ត្រីងៀត ២Kg មី​យើង ២​កេស ទឹកដោះគោ ១០​កំប៉ុង ស្ករស ៥Kg និង​ថវិកា ៨១​ម៉ឺន​រៀល ។​ ​គួ​រំលឹក​ផងដែរ​ថា ស្ដ្រី​ដែល​សម្រាលកូន​ខាងលើនេះ​មានឈ្មោះ​ហៀក សុ​ខេង អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​បង្គង ឃុំ​កោះ​ជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​មាន​ប្ដី​ឈ្មោះ គឹម លី អាយុ​៤៣​ឆ្នាំ មានមុខរ​បរជា​អ្នក​រើស​អេតចាយ មាន​ស្រុ​កំណើត​នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ទាំង​២​នាក់​ប្ដី​ប្រពន្ធ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។photo 5

កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៤ ស្ដ្រី​រងគ្រោះ​ឈឺ​បត់ជើង រួច​ក៏​ចូលទៅក្នុង​បន្ទប់ទឹក ស្រាប់តែ​ឈឺពោះ ក៏​សម្រេចចិត្ត​សម្រាលកូន​តែម្នាក់ឯង បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅក្បែរ​ខាង រួច​ក៏​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ចុះមក​ជួយ និង​ដឹក​ស្ដ្រី​រងគ្រោះ​ទៅ​ព្យាបាល​បន្ដ​នៅ​មណ្ឌល​សុខភាព​ស្ទឹងមានជ័យ ដោយ​មើលឃើញ​ពី​ស្ថាន​ភាពលំបាក​ដំបូង លោក​សេង សាញ់ ចៅសង្កាត់​ស្ទឹងមានជ័យ បាន​ឧបត្ថម្ភ​ថវិកា​ដល់​ស្ដ្រី​រងគ្រោះ​និង​ប្ដី​ចំនួន ១០​ម៉ឺន​រៀល​ព្រមទាំង​ជួយ​ចេញថ្លៃ​ព្យាបាល និង​ការ​ស្នាក់​នៅក្នុង​មណ្ឌល​សុខភាព ដោយមាន​ការពិនិត្យ និង​ជួយសង្គ្រោះ​ពី​សំណាក់​ក្រុមគ្រូពេទ្យ​នៅ​ទីនោះ​ផងដែរ ។​photo 1

បន្ទាប់ពី​បាន​ជូនអំណោយ​រួចមក លោក ណុប ចាន់​ណារិន ក្នុងនាម​លោកជំទាវ ម៉ែន សំអន បាន​មានប្រសាសន៍ ផ្តាំផ្ញើ ពី​ការសាកសួរ​សុខទុក្ខ និង​ការយកចិត្តទុកដាក់ ប្រកបដោយ​ក្ដី​អាណិត អាសូរ ដែលជា​និច្ចកាល លោកជំទាវ ម៉ែន សំអន តែងតែបាន​រួមចំណែក ចែករំលែក​រាល់​ទុក្ខលំបាក របស់​ប្រជាជន​នៅ​ទូទាំងប្រទេស ពិសេស​លើ​ស្ត្រី ដែល​ជួបប្រទះ​ការខ្វះខាត និង​ទុរគត​ភាព បើទោះបីជា​បង្កឡើង​ដោយ​មនុស្ស​ក្តី ឬ​ធម្មជាតិ​ក្តី លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​ចែករំលែក​តាម​លទ្ធភាព និង​ស្ថានភាព​ជាក់ស្តែង ដោយ​មិន​គិតពី​ជាតិ​សាសន៍ ឬ​ព៌​ណ​សម្បុរ​នោះឡើយ ។ ​ ​អ្នកស្រី ហៀក សុ​ខេង បាន​ថ្លែង​អំណ​គុណ​ចំពោះ​សន្តាន​ចិត្ត​សប្បុរសធម៌ របស់លោក​ជំទាវ ម៉ែន សំអន និង​ក្រួសារ ហើយ​អំណោយ​ដែល​អ្នកស្រី​ទទួលបាន​នាពេលនេះ នឹង​ផ្តល់​ប្រយោជន៍​យ៉ាង​ធំធេង មិនអាច​កាត់ថ្លៃ​បានឡើយ ៕