​​បោក​លុយ​អ្នកផ្សា​និង​ពលរដ្ឋ​ទំលាក់កំហុស​ដាក់​មន្ទី​ពេទ្យ​ថា​មិន​មើលទៅ​វិញ​

0

ខេត្តពោធិសាត់ ​មានរឿង​រា​៉​វ​មួយ​ដែល​កើតមានឡើង​ក្នុង​ផ្សា​ថ្មី​ខេត្តពោធិសាត់ បង្ករ​អោយ​មានកា​ភ្ញាក់ផ្អើល​និង​ភ័ណ​ច្រឡំ ពី​អាជីវករ​ផ្សា និង​ប្រជាពលរដ្ឋ ដោយ​ចោទប្រកាន់​ទៅ​អាជ្ញាធ​ម៏​និង​មន្ទី​ពេទ្យ​ខេត្តពោធិសាត់ ថា ។ គឺជា​កន្លែង ដែល​មិន​ទទួល​ព្យាបាល​ដល់​ជនរងគ្រោះ​ដែល​

គ្មាន​លុយ ព្រោះតែ​ស្ត្រី​មាន​ផ្ទៃពោះ​៧​ខែ​ម្នាក់ មិនចេះ​និយាយ​តែ​ស្ដាប់​បាន​ជាមួយនិង​កូនប្រុស​តូច​ម្នាក់ បានធ្វើ​ពុធ​ចុកពោះ​អង្គុយ​នៅ​កណ្តាល​ផ្យា សំលុយ​ចោទថា​គ្រូ​ពេ​ទ​មិន​មើល​រូបគេ ។ ហែ​តុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​មោ​៉​ង ១ រសៀល ថ្ងៃទី​១០ ខែ​កក្ដ​ដា ឆ្នាំ​២០១៤ នៅ​ផ្សា​ថ្មី​ពោធិសាត់ ក្នុង​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិសាត់ ។​

តែ​ធាតុពិត​ស្ត្រី​នេះ​មិនបាន​ទៅ​ទីតាំង​ព្យាបាល​មន្ទី​ពេទ្យ​ខេត្តពោធិសាត់​ដូច​កា​ចោទប្រកាន់​នោះឡើយ ។ លោក បិ​ុ​ច សុផាន់ នាយ​ប៉ុ​ស្ត៍​រដ្ឋបាលន​គ​បាល​ផ្ទះ​ព្រៃ បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា មាន​ស្ត្រី​គរ​តែ​ស្ដាប់​បាន មាន​ផ្ទៃពោះ​អត់​អត្តសញ្ញាណ​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ សប្បុរ​ស្រអែម ស្លៀកសំពត់​ក្រហម អាវ​យឹត​ខ្លី​ខ្វៀ​ល​ឃ្លាក រួម​ជាមួយនិង​កូនប្រុស​អាយុ​ប្រហែល​២​ឆ្នាំ ។ ដោយនៅ​មោ​៉​ង​ខាងលើ​នោះ បានមក​អង្គុយ​នៅក្នុង​ផ្សា​ពោធិសាត់​បានធ្វើ​ពុធ​ជា រមួលខ្លួន ចុកពោះ​ដោយ​កាយវិកា ថា​ជិត​កើតកូន តែ​ខ្លួន​នាង​គ្មាន​លុយ​១៥​មឺ​ុ​ន​រៀល​សំរាលកូន​។image (1)

ដោយ​ចោទប្រកាន់ថា ពេលទៅដល់​មន្ទី​ពេទ្យ​ខេត្តពោធិសាត់​គេ​មិន​មើល​នាង​ហើយ​ដេញ​នាង​ចេញ ទើប​នាង​មកសុំ​លុយ​ពី​អ្នក​រាល់គ្នា ។ លោក បិ​ុ​ច សុផាន់ បន្តថា​ខ​ណះ​នោះ​ក៍ ខាង​អា​ជីករ​ផ្សា​ពោធិសាត់ រួមជាមួយ​ប្រជាពលរដ្ឋ​ដែល​មក​ទិញ​អី​វា​៉​ន់​ក្នុង​ផ្សា បាននាំគ្នា អោយ​លុយ​ស្ត្រី​នេះ ។ ដោយមាន​ការភ្ញាក់ផ្អើល​យា​៉​ង​ខ្លាំង និង​មានកា​ផ្ទុះ​កំហឹង​ដល់​អាជីវករ​ផ្សារ​ជាមួយ​ពលរដ្ឋ​ស្រេក​ជេ​ប្រមាថមើលងាយ​ដល់​មន្ទី​ពេទ្យ​ខេត្ត​នោះ​គ្រប់បែប​យា​៉​ង និង រាលដាល​ដល់​អាជ្ញាធ​ម៏​គ្រប់គ្រង​ទៀត ។ លោកនាយ​ប៉ុ​ស្ត៍​ក៍បាន​បន្តថា ភ្លាមៗ​នោះ​ក៍ព​ត៏​មាន​នេះ ប្រតិកម្ម​ដល់​អាជ្ញាធ​ម៏​ខេត្ត និង ខាង​ប្រធាន​មន្ទី​ពេ​ទ្ត​ខេត្ត​ចុះមក​កន្លែងកើតហេតុ ហើយ​ដឹក​ជនរងគ្រោះ​នោះ​ទៅ​សង្គ្រោះ​មន្ទី​ពេទ្យ ។

ពេលដែល​ទៅ​ពេទ្យ ខាង​គ្រូ​ពេ​ទ​ទាំងអស់​នាំគ្នា​ពិនិត្យ​គុល​បញ្ជី អ្នក​មក​ដេក​ព្យាបាល​មិនឃើញ​ស្ត្រី​នេះ​សោះ ហើយក៍​ស្ត្រី​នេះ​អត់​បានមក​ទីនេះ​ដែរ ។ លោក ខូ​យ ឌី ប្រធាន​សុខាភិបាល​ខេត្ត និង លោក ចាន់ សុខា អនុប្រធាន បាន​និយាយថា ទោះជា​ស្ត្រី​នេះ​ចោទប្រកាន់​ដូចខាងលើ​ក្ដី ក៍​ខាង​គ្រូពេទ្យ​យើង បាន​នាំ​ស្ត្រី​នេះ​ទៅធ្វើ​កាពិ​និត្យ​ផ្ទៃពោះ​ត្រឹមត្រូវ ដោយ​នាង​មាន​ផ្ទៃពោះ​ទើបតែ​បាន​៧​ខែ​ប៉ុណ្ណោះ ។ លោកគ្រូ​ពេទ្យ​បន្តថា ពេលដែល​គ្រូពេទ្យ​ពិនិត្យឃើញ​៧​ខែ ហើយ​សួរ​នាង​ថា បើ​នាង​ឈឹ​ចុកចាប់​ខ្លាំង​ក្នុង​ពោះ យើង​គ្រូ​ពេ​ទ​ព្យាបាល​អោយ​ដោយ​មិន​យក​សេវា​អ្វី​ទាំងអស់​។image

នាង​ស្ដាប់​បាន​ទាំងអស់​ដោយ​នាង​ធ្វើជា​កាយវិកា​ថា នាង​ប្រកែក​ដាច់អហង្កា មិន​ព្យាបាល​អ្វី​ទាំង​អស់ហើយ​សុំ​ចេញពី​ពេទ្យ​នេះ​វិញ​តែម្ដង ។ នៅក្នុង​មន្ទី​ពេទ្យ​នោះដែរ មាន​សាក្សី​ជា​ស្ត្រីភេទ​ម្នាក់ មកពី​ខាង​ស្រុក​ក្រគរ ដែល​ទៅ​មើលថែ​អ្នកជុំងឺ​ក្នុង​ពេទ្យ​នោះ នាង​បាន​និយាយថា ។ នាង​ស្គាល់​ស្ត្រី​នេះ​ទៅ​បោកប្រាស់​ធ្វើ​បិ​ធី​នេះ នៅ​ផ្សា​ស្រុក​ក្រគរ​បី​លើក​ហើយ គឺ​នាង​មាន​ផ្ទៃពោះ​កាលនោះ​ក្មេងប្រុស​ដែល​អាយុ​ជាង​២​ឆ្នាំ​កូន​នាង​នេះ​តែម្ដង ។

ដោយ​លើក​ទី​១​និង​ទី​២ គឺ​នៅ​ផ្សា​ក្រគរ​ចាស់​កាលពី​មិនទាន់​ធ្វើ​ថ្មី ហើយ​លើក​ទី​បី​គឹ​ស្ត្រី ធ្វើ​ឈឺពោះ​សុំ​លុយ​គេ​ចោទ​ពេទ្យ​អត់​មើល​នោះ នៅ​ផ្សា​ក្រគរ​ដែរ តែ​កាលនោះ​រើ​ទៅ​ដាក់​បណ្ដោះអាសន្ន​លក់ដូ​នៅ​ទីតាំង ស្នាក់កា​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ស្រុក​ក្រគរ ។ លោក បិ​ុ​ច សុផាន់ នាយ​ប៉ុ​ស្ត៍​រដ្ឋា​ល​បានបញ្ជាក់​ចុងក្រោយ​ថា បន្ទាប់ពី​មាន​ហេតុការណ៍​នៅ​ពោធិសាត់​អំពី​ស្ត្រី​នេះ បង្ករ​អោយ​ភ្ញាក់ផ្អើល​ភ្លាមនោះ ខាង​សមត្ថកិច្ច​ដែល​នៅ​ខាង​ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង បាន​ទូរស័ព្ទ​ប្រាប់​លោក​ថា កាលពី​ថ្ងៃទី ៩ ខែ​កក្ដ​ដា​នោះដែរ​នៅ​ផ្សា​មោង​ស្ត្រី​នេះ​ក៍​ប្រើល្បិច​នេះ​យកលុយ​ពី​គេ​ដែរ ។

ជាមួយគ្នា​នោះដែរ លោក ខូ​យ ឌី ប្រធាន​សុខាភិបាល​ខេត្តពោធិសាត់ និង លោក ចាន់ សុខា អនុប្រធាន លោក​ក៍បាន​ប្រាប់ថា អ្នក​ដែល​រងគ្រោះ​នោះ​គឺ​ខាង​មន្ទី​ពេទ្យ​ដែល​លោក​គ្រប់​គ្រង់ និង អាជ្ញាធ​ម៏​ខេត្ត ដោយសា​តែ​ស្ត្រី​ម្នាក់នេះ​គឹ​ត​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន មិន​គឹ​ត​ពី​ផលប៉ះពាល់​ដល់​សង្គម​ទ័លតែសោះ ។ ដូច្នោះ​ប្រជាពលរដ្ឋ​ទាំងអស់ ទាំង​អ្នក​អស់ រងគ្រោះ​ឫ​មិន​រងគ្រោះ​ក៍ដោយ ខាង​មន្ទី​ពេទ្យ​យើងខ្ញុំ​មាន​គ្រូពេទ្យ ប្រុស​ស្រី​នៅ​ប្រចាំការ​២៤​មោ​៉​ង​លើ​២៤​មោ​៉​ង ដើម្បី ចាំ​បំរើ​ប្រជាពលរដ្ឋ​ដែល​គ្រោះថ្នាក់​នៅ​ឱប្ប​ហេតុ​ផ្សេងៗ​គ្រប់​នាទី ។

ដោយ​មិន​គិតពី​អ្នក​អត់លុយ​ឫ​មា​លុយ​ឡើយ ខាង​មន្ទី​ពេទ្យ​យើង​ក៍​មិនដែល ដេញ​អ្នកជុំងឺ​ឫ​ទុក្ខ​ចោល​ដូច​កា​ចោទប្រកាន់​នោះទេ ហើយ​ប្រសិន​ជាមាន​បញ្ហា​គ្រូពេទ្យ​ណាមួយ ដែល​ដេញ​ជនរងគ្រោះ​មិន​ព្រម​មើលថែរ សួ​ម​ប្រញាប់​រាយការណ៍​មក​រូបលោក​ទាំងពី​ភ្លាម​ដើម្បី​ចាត់​ការជូន ។ សួ​ម​រំលឹក​ផងដែរ​ថា ករណី​ដែល​ស្ត្រីភេទ​ខាងលើ​ធ្វើ​ទង្វើ​អោយមាន​កា​ភាន់ច្រឡំ​ធ្ងន់ធ្ងរ ដល់​ពលរដ្ឋ​ជាច្រើន​និង​អា​ជីករ​ខឹង នឹង​មន្ទី​ពេទ្យ រួម​និង​អាជ្ញាធ​ម៏​បែបនេះ ។

ដោយ​មិនដឹងថា​ស្ត្រី​នេះ​ធ្វើ​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ពិត​ឫ​មិន​ពិត​យា​៉​ង​ទេ ចុះបើ​ស្ត្រី​នេះ​មាន​ជន​អាថ​កំបាំង​ដើម្បី​ផលចំណេញ​រឿង​អ្វីមួយ​វា​និង​ទៅ​យា​៉​ង​ណា ហើយ​ប៉ុន្មាន​កន្លែង​ទៀត​ដែល​រងគ្រោះ ។ ដូច្នោះ​សមត្ថ​កិ​ច្និ​ង​អាជ្ញាធ​ម៏​ពាក់​ព័​ន្ច​គួរ តែ​ស្រាវជ្រាវ​តាមដាន​លើ​ស្ត្រី​នេះ​អោយបាន​ដិតដល់​ទើប​ជាការ​ល្អ មិនត្រូវ​ទុកអោយ​ដើរ​បង្ក​រចល​នាច​ល​ភ័ណ​ច្រឡំ​គ្រប់កន្លែង​បែបនេះ​ទៀតឡើយ ។​