​មេបញ្ជាការ​សឹក​រង​កោះកុង រៀបចំ​មង្គលការ​ឲ្យ​ពលទាហាន​ក្រីក្រ​ចំនួន​៣​គូរ​ក្នុង​ថ្ងៃ​តែមួយ​

0

​ ​កោះកុង ៖ កូនទាហាន​ដែល​មិនសូវ​ជាមាន​ទ្រព្យសម្បត្តិ​ចំនួន​៣​គូរ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី យន្ត មីន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកោះកុង រៀបចំ​អា​ពា​ហ៏​ពិ​ពា​ហ៏​រួមគ្នា​ឲ្យ កាលពី​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៤ កន្លងទៅ​។​ ​នៅក្នុង​ពិធី​ដ៏​កម្រ​នោះ លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី យន្ត

មីន បាន​ថ្លែងថា ដោយសារ​ពួកគេ​បាន​ស្រឡាញ់គ្នា​អស់​មួយ​រយៈពេល​មកហើយ តែ​គ្រួសារ​មាន​ជីវភាព​ក្រី​ក្រពុំ​អា​ចរក​ថវិកា​មក​រៀប​ការ​ឲ្យ​សមរម្យ​បាន លោក​ក៏បាន​លើកសំណើរ​ទៅកាន់​លោក​មេបញ្ជាការ​យោធភូមិ​ភាគបី​ហើយ​លោក​មេបញ្ជាការ​ក៏បាន​ឯកភាព និង​មានការ​គាំទ្រ​ពី​សំណាក់​លោក​ប៊ុន លើ​ត​អភិបាលខេត្ត​ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត​ឯទៀតៗ​ជាពិសេស​មានការ​យល់​ព្រម​ពី​សំណាក់​មាតា បី​តា​ខាង​កូន​ក​ម្លោះ​និង​កូនក្រមុំ​ទាំង​សង​ខាន ក្នុងនាម​រូបលោក​ជា​មេបញ្ជាការ​ក៏ដូចជា​ឪពុក​ទី​ពីរ​ក៏បាន​រៀបចំ​ពី​ធី​នេះ​ឡើង ដើម្បី​ឲ្យ​ ​ពួកគេ​បានរស់នៅ​និង​សាង​អនាគត​ជាមួយគ្នា​ក្នុងនាម​ជា​អ​ជីព​យោធា​។​ ​??????????????????????????????? 10440134_708213152592072_537414072888869613_n ???????????????????????????????

លោក​មេបញ្ជាការ​បាន​ឲ្យ​ដឹង​ទៀតថា ពលទាហាន​ទាំងបី​គូរ​ដែល​បាន​ស័​គ្រ​ចិត្ត​ចូល​រោងការ​នៅ​ថ្ងៃ​តែមួយ​ដូចគ្នា គឺ​គូរ​ទីមួយ​មានឈ្មោះ ពលបាលត្រី សូត្រ សោ​ភ័​ណ្ឌ ជា​គូរ​និង​កញ្ញា​ពលបាលឯក ពិន សុ​ធិ​តា​។​គូរ​ទី​ពីរ​គឺ​ពលបាលទោ ស៊ុម សំណាង ជា​គូរ និង​កញ្ញា​ពលបាលទោ ហាន់ ន​យ​និង​គូរ​ទី​បី​គឺ​ពលបាលទោ​គង់ គាត​ជា​គូរ​និង​កញ្ញា​ទូច វិចិត្រ​យ៉ា​ដា​។​ ​

លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី យន្ត មីន បាន​ថ្លែង​ទៀតថា ដោយ​មានការ​អាណិត​ស្រឡាញ់​លោក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការរង​កងទ័ព​ជើងគោក ក៏បាន​ផ្ញើ​ចំណងដៃ​ចំនួន​បី​លាន​រៀល​ផងដែរ​តាម​តំណាង​របស់លោក​គឺ​លោក ហាក់ ឡេង ដោយ​ចងដៃ​គូរ​ស្រករ​ថី្ម​ក្នុង​មួយគូរៗ​ចំនួន​មួយ​លាន​រៀល​ហើយ​ចំពោះ​ចំណងដៃ​ដែល​ទទួលបាន​ពី​ភ្ញៀវ​ចូលរួម​លោក​មិន​យកមក​ទូទាត់​ទេ លោក​នឹង​ចងដៃ​ជូន​ពួកគេ​ទាំងបី​គូរ​នូវ​ចំណែក​សើ្មៗ​គ្នា​ដើម្បី​ឲ្យ​ពួកគេ​ទុក​ធើ្វ​ដើមទុន​រកស៊ី​ទៅ​ថ្ងៃមុខ​៕