​អាជីវកម្ម​លក់​ម៉ូតូ​អត់​ពន្ធ​ក្នុង​ខេត្តកំពង់ស្ពឺ​បាន​រីក​ដូច​ផ្សិត​សមត្ថកិច្ច​ជំនាញ​បាន សើម​មាត់​

0

​ ​កំពង់ស្ពឺ​=​ហាង​លក់​ម៉ូតូ​ជាច្រើន​កន្លែង​ក្នុង​ខេត្តកំពង់ស្ពឺ​ត្រូវបាន​គេ​មើលឃើញ​បាន​បង្កប់​លក់​នៅ​ម៉ូតូ​អត់​ពន្ធ​រាប់សិប​គ្រឿង​ដែល​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់ចំណូល​រដ្ឋ​យ៉ាងច្រើន​និង​បង្ក​ឲ្យ​អ្នករកស៊ី​ស្របច្បាប់​មួយចំនួន​មិន​សប្បាយចិត្ត​ខាតបង់​ប្រាក់ចំណូល​ខ​ណះ​សមត្ថកិច្ច​ជំនាញ​ត្រូវបាន​គេ​

ដឹងថា​បានទទួល​លាភ​សក្កា​រះ​ក្នុង​រឿង​យ៉ាង​ក្រាស់ក្រែល​។​ ​កន្លែង​លក់​ម៉ូតូ​ជាច្រើន​ដែល​កំពង់ដំណើរកា​រលក់​សព្វថ្ងៃ​ភាគច្រើន​មិនមាន​ច្បាប់​ហើយ​កន្លែង​លក់​ទាំង​នោះបាន​បង្កប់​ម៉ូតូ​អត់​ពន្ធ​រាប់សិប​គ្រឿង​ដែល​នាំចូល​ប្រទេសជិតខាង​យើង​។​

នៅតាម​កន្លែង​លក់​ជា​ច្រើ​គេ​បាន​តាំង​ម៉ូតូ​មាន​ពន្ធ​ដាក់​ពីមុខ​ដោយឡែក​ម៉ូតូ​ដែល​មិនមាន​ពន្ធ​គេ​បាន​លាក់ទុក​ក្នុងផ្ទះ​ឬ​លាក់ទុក​ផ្ទះ​ផ្សេង​ជៀសវាង​ខ្លាច​មាន​សមត្ថកិច្ច​មក​បង្ក្រាប​។​ ​ម្ចាស់​ហាង​លក់​ម៉ូតូ​មួយចំនួន​បាន​និយាយ​ដោយ​ត្រង់​ថា​ពួកគាត់​រាល់ថ្ងៃ​មិនមាន​មុខរបរ​ផ្សេង​បើ​មាន​ពួកគាត់​មិន​រកស៊ី​មុខរបរ​មិន​ស្របច្បាប់​នេះ​ទេពី​ព្រោះ​ការរកស៊ី​ដូច​សព្វថ្ងៃ​ដូច​រកលុយ​ច​ញ្ចឹ​ម​សមត្ថកិច្ច​ជំនាញ​អញ្ចឹង​បើ​មិន​បង់លុយ​ខ្លះ​ឲ្យ​គេ​ច្បាស់​ជា​មិនបាន​សុខ​ទេ​។​ ​

សមត្ថកិច្ច​ដែល​ពាក់​ព​ន្ធ័​និង​រឿង​បង្ក្រាប​ម៉ូតូ​គេចពន្ធ​ឬ​អត់​ពន្ធ​នេះ​គឺ​អង្គភាព​ប៉ូ​លី​ស៏​សេដ្ឋកិច្ច​ក្រុម​គយ​ច​ល​ត័​ក្នុង​ខេត្ត​និង​មន្ទីរ​ពន្ធដា​ខេត្ត​ដែលជា​ជំនាញ​ដែល​និង​ត្រូវ​ចេញ​បង្ក្រាប​កន្លែង​លក់​ម៉ូតូ​អត់​ពន្ធ​ទាំងនេះ​ប៉ុន្តែ​សមត្ថកិច្ច​ទាំងនោះ​ត្រូវបាន​គេ​ស​ង្ស​យ័​បានដឹង​រឿងនេះ​យ៉ាង​ប្រាកដ​តែ​ដោយ​ទទួលបាន​លាភ​សក្កា​រះ​ខ្លះៗ​ទើប​មិន​រវល់​និង​បង្ក្រាប​។​ ​កន្លងទៅ​គេ​បានឃើញ​សមត្ថកិច្ច​ពាក់​ព​ន្ធ័​មួយចំនួន​ចុះបង្ក្រាប​ជា​ហូ​ហែ​តែ​គេ​ធ្វើ​ឡើងជា​លក្ខ​ណះ​គាងគោ​បញ្ចូល​ក្រោល​ក្នុង​បំណង​ឲ្យ​អ្នក​ដែល​មិនទាន់​ស្គាល់​ពួកគេ​ឲ្យ​ស្គាល់​ច្បាស់​ងាយស្រួល​ច​ចា​គ្នា​តែប៉ុណ្ណោះ​។​

មាន​កន្លែង​លក់​ម៉ូតូ​មួយចំនួន​បានដាក់​តាំង​លក់​ម៉ូតូ​គ្រប់​ប្រភេទ​គ្រប់​ធន់​ដែល​គ្មាន​ពន្ធ​នាំចូល​ពី​ប្រទេស​វៀតណាម​និង​ថៃ​យ៉ាង​សង្សា​ហើយ​សមត្ថកិច្ច​ពាក់​ខ្លះ​បាន​ដោយផ្ទាល់​ភ្នែក​ជា​រៀងរាល់ថ្ងៃ​ឡើង​សាំ​អស់​ទៅហើយ​។​ ​ដោយសារតែ​ការមិន​អើពើ​ក្នុងការ​បង្ក្រាប​នេះហើយ​បានធ្វើ​ឲ្យ​ម្ចាស់​ហាង​លក់​ម៉ូតូ​ស្របច្បាប់​មួយចំនួន​មានការ​រិះគន់​ដល់​សមត្ថកិច្ច​ថា​គ្មាន​សមត្ថភាព​ក្នុង​បង្ក្រាប​ទំនិញគេចពន្ធ​នាំ​ពន្ធ​ចំណូល​ចូល​រដ្ឋ​ដែលជា​ទង្វើ​ស្របច្បាប់​របស់ខ្លួន​ទេ​បែ​ជា​គិតតែ​ពី​នាំគ្នា​ឃុបឃិត​បើកដៃ​ឲ្យ​មានការ​នាំចូល​មក​លក់​ប្រជែង​ថែមទៀត​។​ ​

ជារួម​កន្លែង​លក់​ម៉ូតូ​ជាង​២០​កន្លែង​ក្នុង​ខេត្ត​សព្វថ្ងៃ​ត្រូវគេ​រាយ​ការ​ណ៏​ថា​បាន​បង់ប្រាក់​ជាប្រចាំ​ដល់​សមត្ថកិច្ច​ជំនាញ​ជា​រៀងរាល់ខែ​ហើយ​តូច​ស៊ី​តាម​តូចធំ​ស៊ី​តាម​ធំ​។​ក្នុង​មួយខែៗ​ម៉ូតូ​គេចពន្ធ​ឬ​អត់​ពន្ធ​បាន​នាំចូល​មិន​ក្រោម​រយ​គ្រឿង​នោះឡើយ​កត្តា​នេះ​បានធ្វើ​ខាតបង់​ដល់​ប្រាក់ចំណូល​ចូល​រដ្ឋ​មិន​ក្រោម​ម៉ឺន​ដុល្លា​ទេ​ក្នុង​មួយខែៗ​ហើយ​បាន​ជំរុញ​ភាពស្របច្បាប់​ឲ្យ​ខាតបង់​ស្ទើ​រកស៊ី​មិនកើត​។​ ​មតិ​ជាច្រើន​បាន​លើកឡើងថា​ពួកគេ​រងចាំ​មើល​តើ​មាន​សមត្ថកិច្ច​ជំនាញ​ណា​ដែល​ហ៊ាន​ចុះបង្ក្រាប​លើ​ករណី​ម៉ូតូ​គេចពន្ធ​នេះ​បើ​ម្នាក់ៗ​សុទ្ធតែ​ទទួល​លាភ​សើម​មាត់​សើ​មក​គ្រប់ៗ​គ្នា​បែបនេះ​(sex)៕