​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​តាម​ដីការ​តុលាការ​ពាក់ព័ន្ធ​ពីបទ​ជួញដូរ​សារធាតុ​ញៀន​

0

​ស្ទឹងត្រែង​៖​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ធ្វើការ​ឃាត់ខ្លួន​តា​ដីការ​៤៩២​ចុះ​ថ្ងៃទី​២១​ឧសភា​ឆ្នាំ​២០១៤​ពាក់ព័ន្ធ​ពីបទ​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៥​ខែកុម្ភៈ​ឆ្នាំ​២០១៤​កន្លងមក​រួច​

រត់គេច​ខ្លួន​។​ ​ស្ត្រី​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើ​ត្រូវបាន​សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលារ​១៥​និង​៣០​នាទី​រសៀល​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៤​នៅផ្ទះ​ស្ត្រី​សង្ស័យ​ស្ថិត​ក្នុងភូមិ​អន្លុង​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​។​ ​លោក នូ ហ៊ួ​រ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងថា​ស្ត្រី​សង្ស័យ​ខាងលើនេះ​មានឈ្មោះ ខ្លូត សំ​ប៊ុន ភេទ​ស្រី អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​ថា​លា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​ ​4.07.10_14.49

លោកនាយ​ការិយាល័យ​បាន​បន្តថា​ការឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ខាងលើ​គឺ ចាប់​តាម​ដីការ​៤៩២ ចុះ​ថ្ងៃទី​២១ ខែឧសភា​ឆ្នាំ​២០១៤ ដោយ​លោក សាយ សារ៉ុន ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង​។ ចោទ​ពីបទ​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ដែល​បាន​ប្រ​ព្រឹ​ត​កាលពី​ថ្ងៃទី​៥ ខែ​គុ​ម្ភៈ ឆ្នាំ​២០១៤ នៅ​ភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ រួច​គេចខ្លួន ពេល​ត្រឡប់មកផ្ទះ​វិញ ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​ ​នៅ​ព្រឹក​ថ្ងៃទី​១០​កក្កដា​នេះ ស្ត្រី​សង្ស័យ​ពាក់ព័ន្ធ​ការជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច​ចំនាញ បានរៀបចំ​សំណុំរឿង បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​DSCN0072