​កិច្ចប្រជុំ សហប្រតិបត្តិ​ការរុករក​ការ​គាស់ និង ធ្វើ​មាតុភូមិនិវត្តន៍​នៃ​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត ​និង ជំនាញការ​វៀតណាមរ​ដូ​វ​ប្រាំង​ឆ្នាំ​.២០១៤​និង ទិសដៅ​២០១៥

0

​ខេត្ត​កែបៈ​គណៈប្រតិភូ​ខេត្ត​គៀង​យ៉ាង​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ដឹកនាំ​ដោយ​លោកស្រី​ដាំង​ទ្វៀ​ត​ឯម​អនុប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន​និង​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​ខេត្ត​គៀង​យ៉ាង​បើកប្រជុំ​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​និង​គណៈប្រតិភូ​ខេត្ត​កែប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ដឹកនាំ​ដោយ លោក អ៊ឹង ឆាយ អភិបាលរង និង ជា​ប្រធាន​គណៈកម្មការ​ជំនាញ​ខេត្ត​កែប ។

​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៤ នៅ​សាលប្រជុំ​សាលាខេត្ត​កែប បើក​កិច្ច ប្រជុំ វាយតម្លៃ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​រុករក​ការ​គាស់​និង​ធ្វើ​មាតុភូមិនិវត្តន៍​នៃ​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​និង​ជំនាញការ​វៀតណាម​ដែល​បាន​ពលី​ជីវិត​ក្នុងសម័យ​សង្គ្រាម​នៅលើ​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​ ​កែប​ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៤​និង​លើក​ទិសដៅ​សម្រាប់​អនុវត្តន៍​បន្ត​នៅ​រដូវប្រាំង​ឆ្នាំ​.២០១៥ រវាង​ ​ ​ភាគី​ទាំងពីរ បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា និង វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល នៃ​ការអនុវត្តន៍​សន្ធិសញ្ញា​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ កម្ពុជា​.​វៀតណាម និង កិច្ច ព្រម ព្រៀង

សហប្រតិបត្តិការ​រវាង​គណៈកម្មការ​ជំនាញ​ខេត្ត​ទាំងពីរ កែប​.​គៀង​យ៉ាង កន្លងមក ដោយបាន​បង្កលក្ខណៈ​ដ​ល់​ក្រុម K92 ខេត្ត​គៀង​យ៉ាង បាន​រុករក គាស់ និង ធ្វើ​មាតុភូមិនិវត្តន៍​នូវ​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង ជំនាញការ​វៀតណាម ដែល​ពលី​ជីវិត កាលពី​សម័យ​សង្គ្រាម​នៅ​កម្ពុជា លើ​សមរភូមិ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្ត​កែប បាន​ចំនួន ១០៨ អដ្ឋិធាតុ ដោយឡែក​ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៣.២០១៤​បាន​ចំនួន ១៤ អដ្ឋិធាតុ ។ ព្រម​ជាមួយនេះ ភាគី​ទាំងពីរ ក៏បាន​ឯកភាព និង ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បន្ត​សហប្រតិបត្តិការ រុករក គាស់ និង​ធ្វើ​មាតុភូមិនិវត្តន៍​នូវ​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​និង​ជំនាញការ​វៀតណាម​ដែល​ពលី​ក្នុង​ទឹកដី​ខេត្ត​កែប សម្រាប់ រដូវប្រាំង​ឆ្នាំ​២០១៤.២០១៥ ។PDVD_009

ក្នុងនោះ​គណៈកម្មការ​ជំនាញ​រប​ស់​ខេត្ត​កែប នឹង​បន្ត​បង្កើន ការអប់រំ មន្ត្រី រាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និង អាជ្ញាធរ​គ្រប់​ថ្នាក់​ឲ្យ​បាន​យល់ច្បាស់​ថែមទៀត​ពី​សន្ធិសញ្ញា​នៃ​ប្រទេស​ទាំងពីរ​ហើយ​បង្កលក្ខណៈ​ងាយស្រួល​គ្រប់បែបយ៉ាង​ដល់​ក្រុម​K92​របស់​ខេត្ត​គៀង​យ៉ាង​ឲ្យ​អនុវត្ត​ភារកិច្ច​ទទួលបាន​លទ្ធ​ផល​ល្អ​តាម​ផែនការ ។ ​ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​ពី​ការលំបាក​ក្នុង​បេសកកម្ម​រុករក​នេះ​ដែល​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កាន់តែ​ស្មុ​គ្រ​ស្មាញ​ទៅៗ​ដោយសារតែ​មូលហេតុ​ទីតាំង​ភូមិសាស្ត្រ​មានការ​ផ្លាស់ប្តូរ​ប្រែប្រួល​ខ្លាំង​អ្នក​ស្គាល់​ទីតាំង​ចាស់ជរា ស្លាប់ ឬ ផ្លាស់ប្តូរ​ទីលំនៅ​ទៅ​ទី​ឆ្ងាយ ជាដើម ។​ ​PDVD_008

​ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ក្រុម​K92​របស់​ខេត្ត​គៀង​យ៉ាង​នឹង​នៅតែ​បង្កើន​កិច្ចសហការ​ជិតស្និទ្ធ ជាមួយ​អង្គភាព ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់ ដើម្បី​ធ្វើ​ផែនការ កម្មវិធី​សកម្មភាព និង ចលនា​ប្រជាពលរដ្ឋ​ចូលរួម​ផ្តល់ព័ត៌មាន​ឲ្យ​បានច្បាស់លាស់​ពី​ទីកន្លែង​ដែល​បញ្ចុះសព​ដើម្បី​ធានា​ ​អនុ​វត្ថ ភារកិច្ច រុករក គាស់ និង ធ្វើ​មាតុភូមិនិវត្តន៍​នៃ​អដ្ឋិធាតុ កងទ័ព​ស្ម័គ្រចិត្ត និង ជំនាញការ វៀតណាម​ដែល​បាន​ពលី​ជីវិត​ក្នុងសម័យ​សង្គ្រាម​លើទឹក​ដី​ខេត្ត​កែប​សម្រាប់​រដូវប្រាំង​ឆ្នាំ​២០១៤.២០១៥​ឲ្យ​ទទួលបាន​លទ្ធផល ប្រសិទ្ធ​ខ្ពស់ ។​