​ឈ្មូ​ញ​នៅតែ​ដឹក​ដី​ចេញពី​ភ្នំ​បុរាណ​មួយចំនួន​ក្នុង​ក្រុង​សិរី​សោ​ភ​ណ័​ដោយ​មិន​ញញើត​លើ​វិធានកា​ទប់ស្កាត់​របស់​អា​ជ្ញា​ធរ​ឡើយ​

0

​ខេត្តបន្ទាយមានជ័យ​៖ ​សកម្មភាព​ដឹកជញ្ជូន​ដី​ពី​សំណាក់​ក្រុម​ឈ្មូ​ញ​មានអំណាច​នៅតែមាន​បន្ត​មិនចេះ​ដាច់ ខ​ណះ​ដែល​ចៅហ្វាយខេត្ត​បានចេញ​បទបញ្ជា​ទប់ស្កាត់​រួចទៅហើយ កាលពីពេល​ថ្មីៗ​នេះ​តែ​ហាក់ដូចជា​គ្មាន​អស់លោក​ណា​យកចិត្តទុកដាក់​នោះទេ ជាហេតុ​មួយ​

ធ្វើអោយមាន​កា​ខកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​ទៅលើ​បទបញ្ជា​របស់​អាជ្ញាធរ​ខេត្ត​កន្លង​ទៅនោះ​។​ ​20140707_153610

សូមបញ្ជាក់​ដែលថា កាលពី​រសៀល​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៤​គឺ​លោក​អភិបាលខេត្ត​តែម្តង​បាន​កោះហៅ​មន្ត្រី​ជំនាញ អាជ្ញាធរ​ក្រុង​រួមទាំង​ម្ចាស់​ក្រុមហ៊ុន​មួយចំនួនទៀត​បានមក​ប្រជុំ​ផ្ស​ព​ផ្សាយ​ពី​វិធានកា​ទប់ស្កាត់​នៃ​កា​បំផ្លាញ​ភ្នំ​បុរាណ​ចំនួន​៣ នៅក្នុង​ក្រុង​សិរី​សោ​ភ​ណ័ និង​បណ្តា​ភ្នំ​បុរាណ​ឯទៀត​នៅក្នុង​ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​មង្គល​បូរី ស្រុក​ម៉ាឡៃ ដែល​បាន​រង​នៅ​កា​ខូចខាត​ដ៏​ធ្ងន់ធ្ងរ​ពី​សំណាក់​ជន​មានអំណាច ដែលជា​អាជ្ញាធរ​មូលដ្ឋាន​និង​ជា​ទា​ហ៊ាន​ទៀត​នោះ បាននាំគ្នា​កាយ​ភ្នំ​យកទៅលក់​ស្ទើរ​រាប​ដល់​ដី​ទៅហើយ កាលពីពេល​កន្លងទៅ​។​ ​???????????????????????????????

គួ​រំលឹក​ដែលថា បទបញ្ជា​របស់​អាជ្ញាធ​រ​ខេត្ត​ដូចខាងលើ​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​អប់អរសាទរ​សង្ឃឹមថា និង​ទទួលជោគជ័យ​លើ​កា​ទប់ស្កាត់​កា​កាយ​ភ្នំ​វាយ​ថ្ម បង្ក​អោយ​ខូច​សោ​ភ​ណ័​ភាព​ភ្នំ​បុរាណ នៅក្នុង​ខេត្តបន្ទាយមានជ័យ​ស្ទើរ​ទាំងស្រុង​ទៅហើយ តែ​ផ្ទុយទៅវិញ​វិធានកា​របស់​ចៅហ្វាយខេត្ត​ខាងលើ​នោះ ត្រូវគេ​មើលឃើញថា គ្មាន​ប្រសិទ្ធភាព​ទៅវិញ​ព្រោះ​អី​អ្នកបញ្ជា​បាន​ស្រែក​តែ​មាត់​កោ​កៗ​ដូច​មាត់​ត្រដោក​ក្របី​គ្មាន​នៃ​អ្វី​ទាំងអស់​ធ្វើអោយ​ក្រុម​ឈ្មូ​ញ​បានដៃ​រឹតតែ​បន្ត​កាយ​ដី​យកទៅលក់​បែប​អាណាធិបតេយ្យ​បំផុត​។​ ​ដោយ ពៅរី20140628_154239

ប្រជាពលរដ្ឋ​ជាច្រើន​បាន​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​ធ្វើយ៉ាងណា​បន្ត​កា​រឹតបន្តឹង​អោយ​កាន់តែខ្លាំង​ទៅលើ​ក្រុម​ឈ្មូ​ញ​ទុ​ច​រឹត​ដែល​កំពុង​បំផ្លាញ​ភ្នំ​បុរាណ​ដែលជា​បេ​តិក​ភ​ណ័​របស់​ជាតិ​សព្វថ្ងៃនេះ​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​រក្សា​សោ​ភ​ណ័​ភាព​ភ្នំ​អោយ​កាន់តែ​ល្អប្រសើ​ហើយ​ទប់ស្កាត់​អោយបាន​នៅ​កា​ដឹកជញ្ជូន​ដី​តាម​រថយន្ត​តូចធំ ដែល​មិនបាន​គ្រប​បង្កអោយមាន​ហ៊ុយ​ប៉ះពាល់​ទៅដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ជាពិសេស​គឺ​កា​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​ទៅលើ​ជនរងគ្រោះ​សព្វថ្ងៃនេះ​ទៀត​ផ​៕​ដោយ​ពៅ​រី