​រឿង​ដើម​ព្រីង​មួយ​ដើម ក្លាយជា​រឿង​ធំ​ប្តឹង​ដល់​តុលាការ ព្រោះតែ​អាជ្ញាធរ​កាន់ជើង​អ្នក​ខុស​

0

​កំពង់ឆ្នាំង​៖​ ​ដើម​ព្រីង​មួយ​ដើម​នៅក្នុង​ដី​ភូមិ​ប្រជាពលរដ្ឋ​ម្នាក់ ត្រូវបាន​អ្នកផ្សេង​មក​លួច​កាប់​បំពាន​យកទៅ​ប្រើប្រាស់ ដោយ​អះអាងថា​ជាដើម​ឈើ​សាធារណៈ​របស់​រដ្ឋ ហើយ​នៅក្នុង​រឿងនេះ​អាជ្ញាធរ​មូលដ្ឋាន​មិនបាន​សំរបសំរួល​បញ្ចប់​នោះទេ ធ្វើអោយ​រឿង​តូចតាច​សោះ​ក្លាយទៅជា​

រឿង​ធំ និង​បាន​ឡើងដល់​តុលាការ ដែល​រឿងនេះ​បាន​កើតឡើង​នៅក្នុង​អំឡុង​ខែមករា ឆ្នាំ​២០១៤ ក្នុងភូមិ​ទឹកល្អក់ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​5432

​ ​យោងតាម​ពាក្យបណ្តឹង​របស់លោក សុខ ហឿន អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទឹកល្អក់ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ បាន​រៀបរាប់​អោយដឹងថា​៖​កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៤ ឈ្មោះ ប៉ុល ង៉ែត បាន​ឃុបឃិត​ជាមួយ​ឈ្មោះ យ៉ាន់ សារិទ្ធ ជា​អនុ​ប្រធានភូមិ​ទឹកល្អក់ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា បាន​លួច​កាប់​យក​ដើម​ព្រីង​១​ដើម​នៅក្នុង​ដី​ភូមិ​របស់ខ្លួន​។​ក្នុង​រឿងនេះ​លោក​មេភូមិ មេឃុំ​មិនបាន​ដោះស្រាយ​បញ្ចប់រឿង​ដ៍​តូចតាច​នេះ​ទេ ដែល​ដើម​ព្រីង​នេះ​មាន​តំលៃ​ត្រឹមតែ​៥០​ម៉ឺន​រៀល​តែប៉ុណ្ណោះ ទើប​ឈ្មោះ សុខ ហឿន ជា​ម្ចាស់​ដី​ភូមិ​និង​ដើម​ព្រីង​បានដាក់​ពាក្យបណ្តឹង​មក​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ដោយ​ប្តឹង​ទាម​ទារជំងឺចិត្ត​១៥០០​ដុល្លា និង​សុំអោយ​ផ្តន្ទាទោស​ជនល្មើស​និង​បក្ខពួក​ទៅតាម​ផ្លូវច្បាប់​។​ ​ ​33

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ប៉ុស្តិ​មូលដ្ឋាន​បានអោយដឹងថា​៖​រឿង​ខាងលើនេះ​សមត្ថកិច្ច​បាន​សំរបសំរួល​រួច​ម្តងមកហើយ​ដែរ​ជាមួយ​ភាគី​ទាំង​២ ដោយ​ឈ្មោះ សុខ ហឿន បាន​សុំ​យកតែ​ដើម​ព្រីង​មកវិញ​ទេ តែ​ភាគី​ដែល​លួច​កាប់​ដើមឈើ​គេ​នោះ​បែរជា​មិន​ព្រម ហើយ​បាន​បោះសំដី​ថា​«​ប្តឹង​ចាំ​យក​ផេះ​ទៅ​»​។​ករណីនេះ​ត្រូវបាន​គេ​បង្ហើប​អោយដឹងថា ឈ្មោះ យ៉ាន់ សារិទ្ធ មាន​មេភូមិ មេឃុំ នៅ​ពី​ក្រោយខ្នង​ទើប​ឈ្មោះ​នេះ​មិន​ព្រម​ទទួលកំហុស​របស់ខ្លួន ដោយ​សំអាងថា ដើម​ព្រីង​នេះ​ជាដើម​ព្រីង​សាធារណៈ​របស់​រដ្ឋ​។​ ​55444

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៤​នេះ លោក កែ រិ​ន មេឃុំ​ក្រាំង​លាវ​បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​រឿង​ដើម​ព្រីង​នេះ​លោក​មិន​បានដឹង​ច្បាស់​ថា វា​ស្ថិតនៅក្នុង​ដី​ភូមិ​ឬ​ស្ថិតនៅក្នុង​ដី​សាធារណៈ​របស់​រដ្ឋ​នោះឡើយ ហើយ​ថែមទាំង​និយាយ​របៀប​កាន់ជើង​ឈ្មោះ យ៉ាន់ សារិទ្ធ និង​ឈ្មោះ ប៉ុល ង៉ែត​ទៅវិញ មិន​ព្រម​សំរបសំរួល​ដោះស្រាយ​រឿងហេតុ​កំប៉ិកកំប៉ុក​នោះឡើយ​។​ ​ ​66666

លោក សុខ ហឿង បានអោយដឹងថា​៖​ដើម​ព្រីង​នេះ​បាន​ដុះ​នៅ​លើដី​របស់ខ្លួន​តាំងពី​ឆ្នាំ​១៩៧៩​មក ហើយ​ត្រូវបាន​ឳ​ពុក​ម្តាយ​ផ្ទេរ​សិទ្ធ​អោយ​លោក​កាន់កាប់​ដី​ភូមិ​នេះ​។​ដី​ភូមិ​នេះ​ត្រូវបាន​មន្ត្រី​ជំនាញ​វាស់វែង​រួចហើយ​ដើម្បី​ចេញ​ប្លង់​កម្ម​សិទ្ធ​ស្របច្បាប់ ហើយ​នៅពេល​ដឹង​លោក​ប្តឹងទៅ​តុលាការ ដើម​ព្រីង​នេះ​ត្រូវបាន​គេ​ដឹក​យកមក​ទម្លាក់ចោល​នៅក្បែរ​របងភូមិ​លោក​វិញ​។​ករណីនេះ​លោក​សំណូមពរ​តុលាការខេត្ត​មេត្តាជួយ​រក​យុត្តិធម៌​ជូន​លោក​ផង​៕