​​ទៀនវស្សា​ចំនួន​៣៤​គូ និង​ទ័​យ្យ​ទាន គ្រឿងឧបភោគ​បរិភោគ​មួយចំនួនទៀត ត្រូវបាន​ក្រុមការងារ​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​នាំយកទៅ​វេរ​ប្រគេន​ព្រះសង្ឃ ចំនួន​៣៤​វត្ត ក្នុង​ទូទាំង​ស្រុក​ជីក្រែង​ខេត្តសៀមរាប​

0

​សៀមរាប : កាលពីពេល​ថ្មីៗ​កន្លងទៅ​ថ្មី​នេះ​ឯ​.​ឩ ង៉ែត នរិន្ទ ប្រធាន ក​ត្តិ​យស គ​ណះ​បក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​ជីក្រែង​និង ឯ​.​ឩ សត ណា​ឌី សមាជិក​អចិន្ត្រៃយ៍​គ​ណះ​ក​ម្មា​ធិ​ការ​នៃ​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​និង​ជា​ប្រធាន ក្រុមការងារ​ខេត្ត​ចុះជួយ​ស្រុក​ជីក្រែង ខេត្តសៀមរាប​01។​ព្រមទាំង​ក្រុមការងារ​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ចុះជួយ​ស្រុក​ជីក្រែង និង សមាជិក សមាជិកា ក្នុង​ជួ​រគ​ណះ​បក្ស​ប្រជាជន​ស្រុក​ជីក្រែង​ជាច្រើនរូប​បាន​នាំយក​នូវ ទៀនវស្សា​ចំនួន​៣៤​គូ និង​ទ័​យ្យ​ទាន គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ទៅ​វេរ​ប្រគេន​ព្រះសង្ឃ ចំនួន​៣៤​វត្ត ក្នុង​ទូទាំង​ស្រុក​ជីក្រែង​ខេត្តសៀមរាប ។​ ​05

នៅក្នុង​ឱកាស​នោះ​ឯ​.​ឩ ង៉ែត នរិន្ទ និង ឯ​.​ឩ សត ណា​ឌី ព្រមទាំង​ក្រុមការងារ​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ចុះជួយ​ស្រុក​ជីក្រែង និង សមាជិក សមាជិកា ក្នុង​ជួ​រគ​ណះ​បក្ស​ប្រជាជន​ស្រុក​ជីក្រែង​ទាំងអស់ ក៏បាន​ប្រារព្វ​ធ្វើ ពិធី​វេរ​ប្រគេន​ទៀន​ព្រះវស្សា ទៅតាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា​នៃ​យើង ដើម្បី​ព្រះសង្ឃ​យកទៅ​ដុត​បំភ្លឺ បូជា​ថ្វាយ​ព្រះ និង សិក្សា​រៀនសូត្រ​នូវ គម្ពី​ធម៌​វិន័យ ព្រះ​សម្មា​សា​ម្ពុ​ទ្ធ ព្រះ​បរមគ្រូ​នៃ​យើង និង ដើម្បី​ឧទ្ទិស កុសលផល​បុណ្យ​ដល់​បុព្វការី​ជន សាច់​សា​លោក​ហិត កម្មាភិបាល យុទ្ធជន​យុទ្ធ​នារី ដែល​បាន​ពលី មរណៈ​ក្នុង​បុព្វហេតុ ជាតិ​មាតុភូមិ ក្នុងការ​អភិវឌ្ឍន៍​ប្រទេស ឲ្យ​មានការ​រីកចម្រើន ដែល​បាន​ចែក​ឋាន​ទៅកាន់ លោក​ខាងមុខ​ផងដែរ ។​ ​06

ដោយ​សម្ភារៈ​បរិក្ខា​ដែល​បាន​ប្រគេន​ព្រះសង្ឃ​ទាំង​៣៤​វត្ត​ក្នុង​ទូទាំង​ស្រុក​ជីក្រែង​នាពេលនេះ​ក្នុង​មួយ​វត្តៗ ទទួលបាន ទៀនវស្សា ០១​គូ គ្រឿងឧបភោគ​បរិភោគ​មួយចំនួន និង​បច្ច័យ ១៥​ម៉ឺន​រៀល ។​ដោយ​ពិធី​នេះ​បានរៀបចំ​ធ្វើឡើង​ក្នុង​វត្ត​ធម្ម​សុវណ្ណ​រង្សី សិរី​មង្គល​ហៅ​វត្ត​ក្របី​រៀលស្រុក​ជីក្រែង ខេត្តសៀមរាប ។ ​07.

មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ​ឯ​.​ឩ ង៉ែត នរិន្ទ ប្រធាន ក​ត្តិ​យស គ​ណះ​បក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​ជីក្រែង​និង ឯ​.​ឩ សត ណា​ឌី សមាជិក​អចិន្ត្រៃយ៍​គ​ណះ​ក​ម្មា​ធិ​ការ​នៃ​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​និង​ជា​ប្រធាន ក្រុមការងារ​ខេត្ត​ចុះជួយ​ស្រុក​ជីក្រែង ខេត្តសៀមរាប​ក៏បាន​បញ្ជាក់ថា​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​ទើប​ប្រទេសជាតិ​យើង​មានការ​អភិវឌ្ឍន៍ និង រីកចម្រើន​នៅ​គ្រប់​ទីកន្លែង ។

ដោយ តាមរយៈ​នៃ​ការអភិវឌ្ឍន៍​នេះ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​គាំទ្រ និង បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ការយក ចិត្ត​ទុកដាក់​លើ​ការ អភិវឌ្ឍន៍​ទាំង​វិស័យ​អាណាចក្រ និង ពុទ្ធចក្រ របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​រាជ រដ្ឋាភិបាល កម្ពុជា ក្នុងការ លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​នេះ​រហូតមកដល់​បច្ចុប្បន្ន​កាន់តែ​មាន​ភាព​រីកចម្រើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ។ 08

នៅក្នុង​ឱកាស​នាំយក​នូវ ទៀនវស្សា​ចំនួន​៣៤​គូ និង​ទ័​យ្យ​ទាន គ្រឿងឧបភោគ​បរិភោគ ទៅ​វេរ​ប្រគេន​ព្រះសង្ឃ ចំនួន​៣៤​វត្ត ក្នុង​ទូទាំង​ស្រុក​ជីក្រែង​ខេត្តសៀមរាប​ឯ​.​ឩ ង៉ែត នរិន្ទ និង ឯ​.​ឩ សត ណា​ឌី ព្រមទាំង​ក្រុមការងារ​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ចុះជួយ​ស្រុក​ជីក្រែង និង សមាជិក សមាជិកា ក្នុង​ជួ​រគ​ណះ​បក្ស​ប្រជាជន​ស្រុក​ជីក្រែង​ទាំងអស់ ក៏បាន​ចែកជូន​ក្រណាត់ស​១​ដុំ​និង​ថវិកា​ចំនួន​៥​ពាន់​រៀល​ដល់​តាជី យាយជី ចំនួន ២០០​នាក់​ដែល​បាន​ចូលរួម​ផងដែរ ៕ ​អត្ថបទ និង រូបភាព លោក ខេង ខេមរា​