​ពិធី​សំណេះសំណាល​ពលករ​ខ្មែរ​ដែល​ត្រៀម​ទៅធ្វើ​ការ​នៅ​ប្រទេស​​ថៃ​​ដោយស្រប​ច្បាប់

0

​ ​ខេត្តកំពង់ធំ​៖ ក្រោម​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល មកលើ​ពលករ​ចំណាក់ស្រុក បាន​ជម្រុញ​ឲ្យ​តាម​មន្ទីរ​ពាក់​ព័​ន្ឋ សហការគ្នា​ក្នុងការ​ជម្រុញ​ឲ្យ ពលករ​ដែលមាន បំណង​ចង់ទៅ​ធ្វើការ​នៅ​ប្រ​ទេ​ថៃ ស្របច្បាប់​តាម​កា​ណែនាំ​របស់​ក្រសួង​ការងារ និង​ក្រុមហ៊ុន​ពាក់​ព័​ន្ឋ ឲ្យ​ពលករ​ទទួលបាន​សិទ្ធិ​ក្នុងការ រស់នៅ​ជា​ពលករ​ស្របច្បាប់​ក្នុងប្រទេស​ថៃ និង​ទទួលបាន​សិទ្ធិ​ឃុំគ្រង​តាមច្បាប់​ព្រះរាជាណាចក្រ​ថៃ​។​IMG_20140712_084157

​ទើប​មាន​ពិធី​សំណេះសំណាល ជាមួយ​ពលករ​ខ្មែរ ចំនួន​ជាង​៤០០​នាក់ ស្ថិតនៅក្នុង​សាលាស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ក្រោយ​អធិបតីភាព ឯកឧត្តម ហ៊ឺ វិ​រៈ អនុរដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ និង លោកជំទាវ ឃុន វ៉ា​រី អនុ​រដ្ឋលេខា​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ខៀវ ប៉ាង អភិបាលស្រុក ប្រាសាទ​សំបូរ និង​មន្ទីរ​ពាក់​ព័​ន្ឋ​កងកម្លាំងប្រដាប់អាវុធ​ចូលរួម​ផងដែរ កាលពី​ព្រឹក​ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៤ ។​IMG_20140712_085033

​បន្ទាប់ពី​លោក ខៀវ ប៉ាង​បាន​មានមតិ​ស្វាគមន៍ លោក អៀង សុភាព ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ខេត្តកំពង់ធំ បាន​សំណេះសំណាល បកស្រាយ​ចម្ងល់​នូវ​បញ្ហា​ពាក់​ព័​ន្ឋ​ទៅ​និង ការរៀបចំ​លិខិតស្នាម និង​ការ​បំពេញបែបបទ ចូលទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ស្របច្បាប់ និង​ទទួលបាន​សិទ្ធិ​ដូច​ពលរដ្ឋ​ថៃ លោក បាន​បញ្ជាក់ថា សូម​បងប្អូន​ចង់ចាំ​ថា ក្រុមហ៊ុន​ស្របច្បាប់ ដែលមាន​សិទ្ធិ​បញ្ជូន​ពលករ​ទៅ​បំពេញការងារ​នៅ​ប្រទេស​ថៃ​មាន​ត្រឹមតែ ៤៩ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ជាមួយនិង​ក្រសួង​ការងារ និង​ទទួលស្គាល់ ពី​IMG_20140712_085040

រាជរដ្ឋាភិបាល ចំពោះ​ពលករ​ដែលមាន​បំណង​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ តាមរយះ​ក្រុមហ៊ុន​គឺ​ពុំ​តម្រូវ​ឲ្យ​បង់ ចាយវាយ​អ្វី​ទាំងអស់ ក្រុមហ៊ុន​ជា​អ្នកចំណាយ ចំណែក​បងប្អូន​ដែល​ទៅធ្វើ​ការ​តាមរយះ បងប្អូន ដែលមាន ក្រុមហ៊ុន​របស់​ថៃ​ធានា ត្រូវ​បង់​ថវិកា​ចំនួន​៤ ដុល្លា​សម្រាប់​ការធ្វើ​ប៉ាស្ព័រ ឯកសារ​សម្រាប់ធ្វើ​ប៉ាស្ព័រ​មាន អត្ត សញ្ញាណ​ប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ សំបុត្រកំណើត និង​សូមកុំ​ឲ្យ​ជឿ​លើ​ការអូសទាញ របស់ បុគ្គល​ដែលមាន​បំណង​គេង​ប្រវ័ញ្ច នាំ​ឲ្យ​ខាតបង់​ពេលវេលា និង​ពុំមាន​សុ​វត្តិភាព​ការងារ ចំណាយ​ថវិការ​ឥត ប្រយោជន៍ ។​IMG_20140712_085051

​ឯកឧត្តម ហ៊ឺ វិ​រៈ អនុរដ្ឋលេខាធិការ បាន​មានប្រសាសន៍​ផ្តាំផ្ញើរ ឲ្យ​ពលករ​ទាំងអស់​បញ្ឈប់​ជាបន្ទាន់​នូវ​ការជឿ លើ​ប្រពៃណី​មេខ្យល់ ដឹកនាំ​អូសទាញ​ដោយ​មិន​ស្របច្បាប់ និង​ត្រូវ​ទំនាក់ទំនង​មក ខាង​មន្ទីរ​ការងារ​ក្នុង​ខេត្ត កំពង់ធំ ដើម្បី​ស្នើសុំ​ពាក្យ​ដាក់​សិទ្ធិ​ទទួលបាន​ការធានារ៉ាប់រង ចេញទៅ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​ដោយ​ស្រប ច្បាប់ និង​ទទួលស្គាល​ពី​ព្រះរាជណាចក្រ​ថៃ និង​សុំ​ឲ្យ​មន្ទីរ​ពត៌មាន​ខេត្ត​បញ្ឈប់​ជាបន្ទាន់​នូវ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ តាម​វិទ្យុ របស់​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ប្រទេស​ថៃ ដោយសារតែ​នេះ​ជា​គោល​ការ​ថ្មី របស់​រាជរដ្ឋាភិបាល ដោយ​មិនចាំបាច់​ឲ្យ​IMG_20140712_085453

ពលករ​ចំណាយ​ថវិការ​លើសពី​ច្បាប់​កំណត់​នោះទេ ដើម្បី​ចៀសវាង​ការ​ឆ្លៀត​ឳ​កាស របស់​បុគ្គល​មួយចំនួន លួច​ធ្វើ​អជីវ​កម្ម​ទាំង​បំពាន់​ច្បាប់ ជា​ចុងក្រោយ​ឯកឧត្តម បាន​បញ្ជាក់ថា ចំពោះ​ពលករ​ដែល​ជួយ​ប្រទះ​និង​បុគ្គល​ណា​អែបអាង​ថា​ជា​ភ្នាក់ងារ​ក្រុមហ៊ុន និង​តម្រូវ​ឲ្យ​បង់ប្រាក់​សម្រាប់​ការនាំ​ទៅធ្វើ ពលករ​នៅ​ថែ​នោះ សូម​រាយ​ការ​មក​តាម​ឃុំ សង្កាត់ ឬ​សមត្ថកិច្ច​ជាបន្ទាន់​។