​ប្រជាពលរដ្ឋ ខេត្តស្ទឹងត្រែង​នាំគ្នា​គាំទ្រ​ពិធីបុណ្យ​បរម​រតន​កោដ្ឋ​នរោត្តម​សីហនុ​ព្រះមហា​ក្ស​ត្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

0

​ ​ស្ទឹងត្រែង​៖​ប្រជាពលរដ្ឋ ខេត្តស្ទឹងត្រែង​នាំគ្នា​គាំទ្រ​ពិធីបុណ្យ​បរម​រតន​កោដ្ឋ​នរោត្តម​សីហនុ​ព្រះមហា​ក្ស​ត្យ​នៃ ព្រះ រាជាណាចក្រ​កម្ពុជា​ដែល​ខេត្តស្ទឹងត្រែង​រៀបចំ​ធ្វើ​នៅ​ល្ងាច​ថ្ងៃទី​១១ និង​ព្រឹក​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៤​នេះ​។​ គណៈ​កម្ម ការ​បុណ្យ​ថ្នាក់​ខេត្ត រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បានរៀបចំ​ពិធីបុណ្យ​បង្សុកូល និង​រាប់បាត្រ ព្រះសង្ឃ​ចំនួន 49​អង្គ នៅ​វត្ត​ស្រះកែវ​មុនី​វណ្ណ​(​ហៅថា​វត្ត​លើ​) ដើម្បី​ឧទ្ទិស​មហាកុសល ជូន​ព្រះ​វិញ្ញាណក្ខន្ធ​បរម​រតន​កោដ្ឋ​នរោត្តម សីហនុ​។​[2014.07.12_15.42

ព្រះ​តេជគុណ នូ ចាន់ថា ព្រះ​មេគណ ខេត្តស្ទឹងត្រែង​មាន​សង្ឃដីកា​រថា​៖ នេះ​ជា​បុណ្យជាតិ សំរាប់ កូន​ខ្មែរ​គ្រប់រូប​ដែល​រៀបចំ​ធ្វើឡើង​ក្នុងនៃ​សំដែង​ការដឹងគុណ​ដល់​ព្រះករុណា សម្តេចព្រះ​នរោត្តម សីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ព្រះ​តេជគុណ ព្រះគ្រូ​មេគណ​ខេត្ត មាន​សង្ឃដីការ​ទៀតថា ព្រះ​រាជពិធី​ដង្ហែរ និង​តម្កល់ ព្រះ​បរម​អដ្ឋិ របស់​ព្រះករុណា សម្តេចព្រះ​នរោត្តម សីហនុ មាន​ពលរដ្ឋ​ខ្មែរ​យើង​ចូល រួម​រាប់ម៉ឺន​នាក់​ជាពិសេស​កុលបុត្រ​ខ្មែរ​នៅ​ទូទាំងប្រទេស​បាននាំគ្នា​ធ្វើ​នៅតាម​ទី​អារាម​ក្នុង​វត្ត​និ​មួយៗ​នាំយក​គ្រឿង​បរិភោគ​ឧ​ប ភោគ ចំណីអាហារ​សព្វបែបយ៉ាង​មក​សំដែង​ការដឹងគុណ​ចំពោះ​ព្រះករុណា​ទិ​គុណ​ដែល​មិនអាច​កាត់ថ្លៃ​បាន​ដក់​ជាប់​នៅក្នុង​បេះ​ដុង​កូន​ខ្មែរ​គ្រប់ៗ​រូប​ទៅតាម​ប្ត​ពៃ​ណី​ព្រះពុទ្ធសាសនា​។ ​12 B1.15.43

លោកមៀ​ច​អ៊ាង​អនុប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​បញ្ជាក់ថា​៖ ព្រះរាជ ពិធី​នេះ មាន​វត្តមាន​ថ្នាក់ដឹកនាំ​អភិបាលរង​ខេត្ត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​មន្ត្រីរាជការ​ថ្នាក់ដឹកនាំ​មន្ទីរ​ធម្មការ និង​សាសនា ព្រមទាំង ប្រជាពលរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ មកពី​បណ្តា​វត្ត​ផ្សេងៗ​ក្នុង​ខេត្ត​និមន្ត និង​អញ្ជើញ​ចូលរួម​ជាច្រើន​ថែមទៀត នៅ​ព្រឹក​ថ្ងៃ​សៅ​រ្ត៍​ទី​១២​កក្កដា​ឆ្នាំ​២១០១៤​ធ្វើ​ពិធី រាប់បាត្រ ដល់​ព្រះសង្ឃ ចំនួន​៤៩​អង្គ​។ ​1212_15.43

លោក អនុប្រធាន​មន្ទីរ​ធម្មការ​មន្ត្រី​តំណាង​ឲ្យ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​ថ្នាក់​ខេត្ត ប្រកាសថា នៅ​ថ្ងៃទី​១១ និង​ទី​១២ ខែកក្កដា គឺជា​ព្រះ​រាជពិធី​ដង្ហែ និង​តម្កល់​ព្រះ​បរម​អដ្ឋិ នៅ​ទីតាំង​ព្រះ​ចេតិយ នៃ​បរិវេណ ព្រះវិហារ​ព្រះ​កែវ​មរកត ដើម្បី​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ ទៅតាម​ព្រះរាជ​ប្បវេណី​ជាតិ និង​សាសនា ហើយ ព្រះរាជ​ពិធី​នេះ​មាន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែកក្កដា ដោយមាន​កម្មវិធី​បាញ់​កាំជ្រួច និង​បាញ់កាំភ្លើង​ធំ នៅពេល​ដង្ហែរ និង​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​នេះ​ផង​៕2014.07.12_15.44