រថយន្ត​១​គ្រឿង​បើក​បុក​រថយន្ដ​ដឹកឈើ​របស់​ឧកញ៉ា​អាន​ម៉ារ​ឌី​ ​បណ្តាលអោយ​កម្មករ​២​នាក់​ស្លាប់​និង​៤​នាក់​រងរបួស​ធ្ងន់​

0

​ ខេត្តព្រះវិហារ ៖ ​គ្រោះថ្នាក់​ចរាចរ​មួយ​កើត​ទ្បើង​គួរអោយ​រន្ធត់​រវាងរ​ថ​យន្ត​យី​ឌុប​១​គ្រឿង​បើកបរ​មកពី​ទី​រួម​ខេត្តព្រះវិហារ​បានមក​បុក​រថយន្ដ​មួយគ្រឿង​ទៀត​ពេញទំហឹង​ខ​ណះ​ដែល​កំពុង​ចត​នៅ​ស្តាំ​ដៃ​របស់ខ្លួន​ដោយ​មិនបាន​សញ្ញា​សំគាល់​អ្វី​នោះទេ​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១១​កក្កដា​២០១៤​ស្ថិតនៅ​ភូមិ​ពោធិ៍​ឃុំ​រមណីយ​ស្រុករ​វៀង​ខេត្តព្រះវិហារ​។​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បណ្តាលអោយ​កម្មករ​លើក​ឈើ​២​នាក់​បាន​ស្លាប់​និង​កម្មករ​ប្រុស​ស្រី​៤​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល​។​ ​PIC_0778

តាម​សាក្សី​បានអោយដឹងថា​រថយន្ដ​យី​ឌុប​១​គ្រឿង​ដែល​ចត​នៅតាម​ដងផ្លូវ​ជា​របស់​ក្រុមហ៊ុន​វិនិយោគ​ដាំ​កៅស៊ូ​របស់​ឧកញ៉ា​អាន​ម៉ារ​ឌី​ដោយ​នៅក្នុង​រថយន្ដ​នោះ​ផ្ទុក​ទៅដោយ​ឈើ​ខុសច្បាប់​ពេញ​ណែន​ផងដែរ​។​គ្រោះថ្នាក់​នេះ​បណ្តាលមកពី​តៃកុង​រថយន្ដ​ក្រុមហ៊ុន​អាន​ម៉ារ​ឌី​មានការ​ធ្វេសប្រហែស​មិនបាន​ដាក់​ស្លាក​សញ្ញា​សំគាល់​គ្រប់គ្រាន់​នៅ​ពីមុខ​និង​ក្រោយ​រថយន្ដ​ដែល​ចត​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦២​ទើប​បណ្តាលអោយ​រថយន្ដ​១​ទៀត​បើក​លឿន​នៅពេល​យប់​មិនបាន​ប្រយ័ត្ន​ក៍មក​បុក​ពីក្រោយ​ពេញទំហឹង​តែម្ដង​ហើយ​រថយន្ត​បង្ក​ខូចខាត​កាប៊ីន​មុខ​យ៉ាងដំណំ​។​ ​

សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា​គ្រោះថ្នាក់​ចរាចរ​ខាងលើ​កើត​ទ្បើង​ចំពេល​មេឃ​កំពុង​ភ្លៀង​ផងដែរ​បណ្តាលអោយ​កម្មក​រ​ម្នាក់​ស្លាប់​នៅនឹងកន្លែង​ហើយ​ជនរងគ្រោះ​ម្នាក់ទៀត​ស្លាប់បាត់​បង់ជីវិត​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រះវិហារ​ដោយសារ​មុខរបួស​ធ្ងន់ធ្ងរ​ពេក​។​រីឯ​ជង​រងគ្រោះ​៤​នាក់​ទៀត​ត្រូវបាន​ក្រុមហ៊ុន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្តកំពង់ធំ​ដើម្បី​សង្គ្រោះ​ព្យាបាល​បន្ទាន់​។​

​តំណាង​ក្រុមហ៊ុន​អាន​ម៉ារ​ឌី​ម្នា​ក់បាន​ប្រាប់​អ្នកសារព័ត៌មាន​យ៉ាងខ្លី​នៅ​ព្រឹក​ថ្ងៃទី​១២​កក្កដា​២០១៤​ថា​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​ភាគី​ទាំងពីរ​កំពុង​ជួប​ដោះស្រាយ​គ្នា​។​រថយន្ដ​បង្ក​ទាំង​២​គ្រឿង​នឹង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រវៀង​។​ឈើ​នៅក្នុង​រថយន្ដ​យី​ឌុប​ពេញ​ណែន​ទាំងនោះ​មិនដឹងថា​មានច្បាប់​រឺ​អត់​ច្បាប់​នោះទេ​ដោយ​អ្នកសារព័ត៌មាន​មិនអាច​ទំនាក់ទំនង​សួរនាំ​ម្ដងទៀត​បាន​ដោយ​ហៅ​ទូរស័ព្ទ​ចូល​២​ដង​មិន​លើក​ទទួល​នៅ​រសៀល​ថ្ងៃទី​១២​កក្កដា​២០១៤​។​ ​

រហូតមកដល់​ព្រឹក​ថ្ងៃទី​១២​កក្កដា​២០១៤​ជនរងគ្រោះ​ទាំង​៤​នាក់​មិនទាន់​បានដឹង​ពី​អត្តសញ្ញាណ​នោះទេ​រីឯ​សព​ជនរងគ្រោះ​ទាំង​២​នាក់​ខាង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​ទី​១​ឈ្មោះ​យ៉ែម​រ៉ុ​ន​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​ស្រុកកំណើត​នៅ​ស្រុក​ឆ្លូង​ខេត្តក្រចេះ​និង​ទី​២​ឈ្មោះ​ចាប​ទ្បា​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំមាន​ស្រុកកំណើត​នៅ​ខេត្តក្រចេះ​ដូចគ្នា​៕