​ព្រះសង្ឃ​វត្ត​ពាម​ឆ្កោក​និង​ប្រជាពលរដ្ឋ​សំណូមពរ​សប្បុរស​ក្នុង​និង​ក្រៅប្រទេស​ ​ជួយ​កសាង​សាលា​ពុទ្ធ​កៈ​បឋមសិក្សា​និង​សាលាឆាន់​ដែល​ធ្វើ​បានតែ​ពាក់កណ្ដាល​មិនទាន់​ហើយ​

0

​កំពង់ឆ្នាំង​៖​សាលា​ពុទ្ធ​កៈ​បឋមសិក្សា​និង​សាលាឆាន់​មួយ​ខ្នង​របស់​ព្រ​សង្ឃ​គង់​វត្ត​នៅ​ពាម​ឆ្កោក ស្ថិតនៅ​ក្នុងភូមិ​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ត្រូវបាន​ព្រះសង្ឃ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​បាននាំគ្នា​សាងសង់​រយះពេល​១៣​ឆ្នាំ​ហើយ​កសាង​បានតែ​ពាក់កណ្ដាល​ប៉ុណ្ណោះ​។​ដោយមាន​សេចក្ដី​ខ្វះខាត​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​សូម​អំពាវនាវ​និង​សំណូមពរ​ដល់​សប្បុរស​ជន​ក្នុង​និង​ក្រៅប្រទេស មេត្តាជួយ​កសាង​សាលា​ពុទ្ធ​កៈ​បឋមសិក្សា​និង​សាលាឆាន់​វត្ត​ពាម​ឆ្កោក​ដោយ​សេចក្ដី​អនុគ្រោះ​។​ ​???????????????????????????????

ដើម្បី​ស្វែងយល់​នូវ​សេចក្ដី​ខ្វះខាត​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៤ អ្នកយកព័ត៌មាន​យើង​ប្រចាំខេត្ត​កំពង់ឆ្នាំង បាន​ចុះ​ទៅយក​ព័ត៌មាន​ដោយផ្ទាល់​នៅក្នុង​មូលដ្ឋាន​។ ព្រះសង្ឃ​ព្រះនាម ពិន ទត ឥន្ទៈ​សិរី​ជា​ព្រះ​គ្រូសូត្រស្ដាំ​គង់​ក្នុង​វត្ត​ពាម​ឆ្កោក​បាន​មាន​ថេរ​ដីកា​អោយ​ក្រុម​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖ អាគារ​ថ្ម​មួយ​ខ្នង​ដែលជា​សាលា​ពុទ្ធ​កៈ​បឋមសិក្សា​និង​ជា​សាលាឆាន់​បាន​កសាង​តាំងពី​ឆ្នាំ​២០០១ មកដល់ពេលនេះ​មាន​រយះពេល​១៣​ឆ្នាំ​ហើយ គឺ​កសាង​បានតែ​ពាក់កណ្ដាល​ប៉ុណ្ណោះ​។​ប្រសិនបើ​ធ្វើអោយ​រួចរាល់​ត្រូវការ​ចំណាយ​ថវិកា​ប្រមាណ​៤​ម៉ឺន​ដុល្លា​ទៀត ហេតុដូចនេះ​ព្រះអង្គ​សំណូមពរ ដល់​សប្បុ​ ​រស​ជន​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស​មេត្តាជួយ​កសាង​សាលា​ពុទ្ធ​កៈ​បឋមសិក្សា​និង​ជា​សាលាឆាន់ ប្រ​ ​គេ​ន​ព្រះអង្គ​ផង ព្រោះថា​ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះ​និង​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​មាន​ជីវភាព​ខ្វះខាត​ក្រីក្រ​ពុំមាន​លទ្ធភាព​កសាង​អោយ​ហើយ​ទេ​។​ ​???????????????????????????????

​លោក ចាន់ ថន ប្រធាន​គណៈកម្មការ​វត្ត​ពាម​ឆ្កោក​បាន​និយាយ​អោយដឹងថា​៖​សាលា​ពុទ្ធ​កៈ​បឋមសិក្សា​និង​ជា​សាលាឆាន់ មាន​ទំហំ បណ្ដោយ​៤៨​ម៉ែត្រ និង​ទទឹង​២៤​ម៉ែត្រ មកដល់ពេលនេះ​គឺ​ធ្វើបាន​ ​តែ​ពាក់កណ្ដាល​ទេ ការងារ​ដែល​ត្រូវធ្វើ​បន្ត គឺ​ត្រូវ​ចាក់​ពិ​ដាន​បង្ហើយ​២​ល្វែង​ទៀត ត្រូវ​រៀប​ជញ្ជាំង បូកជញ្ជាំង លាបថ្នាំ​ជញ្ជាំង បិត​ការ៉ូ ដាក់​បង្អួច​ទ្វារ គូរ​ព្រះ​បទ​។​ល​។​កិច្ចការងារ​ខាងលើនេះ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង​៤​ម៉ឺន​ដុល្លា​ទៀត​ទើប​កសាង​ហើយ​។​ ​ ​ ​???????????????????????????????

​នៅក្នុងពេល​ផ្ដល់ព័ត៌មាន​អោយ​ក្រុម​អ្នកយកព័ត៌មាន​យើង គណៈកម្មការ​អាចារ្យវត្ត និង​លោក​ ​យាយ​លោកតា​ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះជើងវត្ត​ប្រមាណ​ជាង​២០​នាក់​បាននាំគ្នា​លើកដៃ​សំពះ​សំណូមពរ​ដល់​សប្បុរស​ជន​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស មេត្តាជួយ​ឧបត្ថម្ភ​ថវិកា​និង​បច្ច័យ​តាម​សទ្ធា​ជួយ​កសាង​សា​ ​លា​ពុទ្ធ​កៈ​បឋមសិក្សា និង​ជា​សាលាឆាន់​វត្ត​ពាម​ឆ្កោក ប្រគេន​ព្រះសង្ឃ​និង​ជូន​ប្រជាពលរដ្ឋនៅក្នុង ភូមិ​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក ដោយ​សេចក្ដី​អនុគ្រោះ​ផង ដើម្បី​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​របស់​ជាតិ អោយបាន​រីកចំរើន​ថ្កុំថ្កើង​រុងរឿង​៕???????????????????????????????