ឯកឧត្តម ជា ចាន់តូ វេរ​ប្រគេន​ទានវស្សា​ដល់​វត្ត​ នៅក្នុង​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​

ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា ៖​ទ័យ​ទាន​សម្រាប់​ចូល​ព្រះវស្សា​របស់​ឯកឧត្តម ជា ចាន់តូ​​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា  និង​លោកជំទាវ ខៀវ ស៊ីណា  បាន​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​​អស់កាល​ត្រីមាស  ក្នុង​ពុទ្ធ​សីមា​វត្ត​ចំនួន​៣៨  នៅក្នុង​

ស្រុក​សន្ទុក ខេត្ត កំពង់ធំ មួយ​វត្តៗ  រួមមាន​៖​ទៀន​ព្រះវស្សា​១​គូ​​ស្ករស​១​បាវ  ទឹកដោះគោ​១​កេស  ត្រីខ​១​កេស  មី​៣​កេស  អង្ករ​៥០​គីឡូក្រាម  ទឹកត្រី​១​យួរ  ទឹកស៊ីអ៊ីវ​១​យួរ    អំបិល​៥​គីឡូក្រាម  ប៊ីចេង​១​គីឡូក្រាម  តែ​៤​យួរ  ទឹកក្រូច​២​កេស  ទឹក​សុទ្ធ​២​កេស  ប្រេងម៉ាស៊ូត​៣០​លីត្រ  និង​បច្ច័យ​ចំនួន​៣២​ម៉ឺន​រៀល ។  

ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិប​ទី​ភាព​លោកជំទាវ  ខៀវ ស៊ីណា  នៅ​វិហារ​វត្ត សង់​ឃ្លាំង       ឃុំ​តាំង​​ក្រសាំង  ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ៕

DSC00474 DSC00476 DSC00477 DSC00479 DSC00481