អាវុធហត្ថ​បន្ទាយមានជ័យ​បើក​ការបង្ក្រាប់​ជន​ជួញដូរ​និង​អ្នកប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​កន្លែង​បាន​១៤​នាក់​និង​ថ្នាំ​ជាច្រើន​

0

​បន្ទាយមានជ័យ​:​យុទ្ធនា​ការណ៍​បង្ក្រាប់​គ្រឿង​ញៀន​របស់​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​កើត​ទ្បើង​ជា​បន្តបន្ទាប់​ធ្វើអោយ​ជន​ប្រព្រឹត្ត​និង​អ្នកប្រើប្រាស់​ត្រូវបាន​ចាប់ខ្លួន​ច្រើន​នាក់​។​ជាក់ស្តែង​កាលពី​៨ យប់ ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ និង​នៅ​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ព្រមទាំង​នៅ​កន្លែង ជាច្រើន​ទៀត​។ កម្លាំង​ការិយាល័យ​ស្រាវជ្រាវ ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ ខេត្ត​បន្ទាយ មានជ័យ បង្ក្រាប បាន​ក្រុម​ជនសង្ស័យ ជួញដូរ​គ្រឿងញៀន ចំនួន ៤ នាក់ និង​អ្នក ប្រើប្រាស់​សារធាតុ​ញៀន ចំនួន ១៤ នាក់​។​image

លោក ធៀ​ម ភក្ដី នាយការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ អោយដឹងថា ដំបូង​ទ្បើ​យ​ក្តោ​ម​ការបញ្ជា​របស់លោក ឱ បូ​រិន្ទ មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​បាន​ឃាត់ខ្លួន​យុវជន ២ នាក់ ១. ឈ្មោះ គឹម សុ​ធន់ ហៅ ម៉ាប់ អាយុ ១៨ ឆ្នាំ រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ និង​២. ឈ្មោះ គួ​ង លឹម​សេង អាយុ ១៩ ឆ្នាំ រស់នៅ​ផ្ទះ​លេខ ៤៥២ ផ្លូវ​លេខ ២០០២ ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​បាន​ទាំង​វត្ថុតាង និង​សម្ភារៈ រួមមានៈ គ្រឿងញៀន មេ​តំ​ហ្វេ​តា​មីន គ្រាប់​ចំនួន ១៧.៥ គ្រាប់​។ image (1)

គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន ២ កូន​ថង់ ស្មើនឹង ០,៤ ក្រាម ព្រមទាំង​មធ្យោបាយ មាន​ម៉ូតូ​១​គ្រឿង ទូរស័ព្ទ ៣ គ្រឿង និង​សម្ភារៈ សម្រាប់​ជក់​គ្រឿងញៀន មួយចំនួន​។​ ក្រោយ​ការឃាត់​ជនសង្ស័យ​ឈ្មោះ គឹម សុ​ធន់ ហៅ ម៉ាប់ បាន​សរ​ភាព​ពី​បក្ខពួក​ទើប​នាំអោយ​មានការ ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន គឺ​បុរស ២ នាក់​ទៀត ១.​ឈ្មោះ អែម វុត្ថា អាយុ ២៥ ឆ្នាំ និង ២. ឈ្មោះ ជ័យ ឈី​វាន់​ឈី​វ អាយុ ១៦ ឆ្នាំ​។ ទាំង​២​នាក់ មាន​ទីលំនៅ ក្នុងភូមិ​ផាស៊ី​ស្រា ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី​។

សមត្ថកិច្ច​បាន​រឹបអូស​សម្ភារៈ​វត្ថុតាង រួមមាន គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន ១ កូន​ថង់​ស្មើនឹង ៤​ក្រាម និង​រឹបអូស​មធ្យោបាយ​ម៉ូតូ​មួយគ្រឿង និង​ទូរស័ព្ទ ៣ គ្រឿង​។​បន្ទាប់ពី​ា​ប់​បាន​អ្នកជួញដូរ​សម​ត្ថិ​កិច្ច​បាន​ឈានទៅដល់​ឃាត់ខ្លួន ជនសង្ស័យ​ជា​អ្នក ប្រើប្រាស់​បំពាន សារធាតុ​ញៀន​ចំនួន ១៤ នាក់ ទៀត​នៅក្នុង​ទីតាំង​ក្រុង​សិរីសោភ័ណ​។​image (2)

លោក ឱ បូ​រិន្ទ មេបញ្ជាការ​ប៉េអឹម​ខេត្ត បាន​បញ្ជក់​អោយដឹងថា​ដើម្បី​លុបបំបាត់​នៅ​ការជួញដូរ​និង​ការប្រើប្រាស់​គ្រឿងញៀន​លោក​បានដាក់​វិធានការណ៍​ជា​បន្តបន្ទាប​ក្នុងការ​បង្ក្រាប​ជា​លទ្ធផល​សម​ត្ថិ​កិច្ច លោក​បង្ក្រាប​បានជា​បន្ត​បន្ទាប​ហើយ​ចំពោះ​ករណីនេះ​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ ទាំងអស់ ទៅ​សាលាដំបូង​ខេត្ត រួចហើយ​៕ អ ពៅ