ខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ ចុះបង្ក្រាប​បទល្មើស​ជល​ផល​ក្នុង​រដូវ​បិទនេសាទ​ស្ងាត់ៗ​

0

​ខេត្តកំពង់ធំ​៖ បទល្មើស​បានកើត​ឡើង​ពេញបន្ទុក នៅក្នុង​ទឹកដី​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែល​ត្រូវបាន​គេ​ដឹងថា មានការ​បើកភ្លើង​ខៀវ​ពី​សំណាក់ លោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង ដែល​បាន​ឃុបឃិត​គ្នា ជាមួយ​ជនល្មើស បណ្តែតបណ្តោយ​ឲ្យ​មានការ នេសាទ​ត្រី​ក្នុង​រដូវ​ពង​កូន ដោយ​ពុំ​គិត ពី​ផលប្រយោជន៍ ធនធាន​ម​ឆ្ឆា​ជាតិ គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​Image2

​លុះដល់​ថ្ងៃទី​១៣ ខែ កក្កដា ឆ្នាំ ២០១៤ ខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ បាន​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស ជលផល​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ពាម​បាង​ស្ងាត់ៗ ដែល​ត្រូវបាន​ដឹកនាំ​កំលាំង​ចុះបង្ក្រាប​ដោយ លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ នឹង​ពុំមាន​ការចូលរួម​ពី​សំណាក់​អ្នក​សារពត៌មាន​នោះទេ ដែល ត្រូវបាន​គេ​ដឹងថា ការបង្ក្រាប​គ្រាន់តែ​ជា​ពិធី​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ បញ្ហា​ទាំងនេះ​ត្រូវបាន​គេ​សង្កេតឃើញថា ការបង្ក្រាប​របស់​សម​ត្ថ​កិច្ច​ជលផល ពុំមាន​ការកាប់បំផ្លាញ ឬ​វះ​ឧបករណ៍​ចោល​នោះទេ គឺ​សកម្មភាព​គ្រាន់តែ​កាត់​ចំណង​ទំលាក់​ចូលក្នុង​ទឹក និង​ស្រាវ​ដាក់​ទូក​មួយចំនួន​តូច​តែប៉ុណ្ណោះ ទង្វើ​បែបនេះ​គឺជា​ការបើក​ឳ​កាស​ឲ្យ​ជនល្មើស​ដែល ត្រូវដង​ត្រូវផ្លែរ​គ្នា​ត្រឡប់មក​បំពាក់​លើ​បង្គោល​សារ​ឡើងវិញ​តែប៉ុណ្ណោះ ។​ ​Image3

ទោះជា​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង បានបង្ហាញ​ស្នាដៃ​កំប៉ិកកំប៉ុក ក្នុងការ​លាក់លៀម​ការ​ចុះបង្ក្រាប បទល្មើស​នេះ គឺ​លទ្ធផល​ដែល​ទទួលបាន​គឺ តាម​របាយការណ៍​រប​ស់ខណ្ទ​រដ្ឋបាល​ជលផល​មាន រុះរើ​របាំង សាច់​អួន​ចំនួន ៤៥​របាំង ប្រវែង​៣៥០០​ម៉ែត្រ បង្គោល​១៥០០​ដើម ឡុ​ក​៩០ លូ​១៨០ ព្រលែង​កូន​ត្រី ៥០០​គ​.​ក របាយការណ៍​នេះ​បាន​បញ្ជាក់ថា គ្រាន់តែ​ជាការ​សណ្ឋាន​នោះទេ តែបើ​ជាការ​ពិត ពុំមាន​កា​រណូត​ឯណា ដឹក​អស់​នោះទេ​។​ ​Image4

តាម​ប្រភព​ពត៌មាន ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បទល្មើស​ស្ថិតនៅក្នុង​ដែន​គ្រប់គ្រង​របស់លោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល ពាម​បាង​បានកើត​ឡើង​ដូច​ផ្សិត ទាំង​ការដាក់​បទល្មើស​ដោយ​ប្រើប្រាស់​ស្បៃ មុង លូ រ៉ាវ បំពាន់​ច្បាប់ នៅមាន​ការបើក​ភ្លើង​ខៀវ ឲ្យ​មានការ​ចិញ្ចឹម​កូន​ត្រី​ឆ្តោរ ស្ថិតនៅ​ក្នុងភូមិ​ដូន​ស្តើង រាប់រយ​បែរ​ត្រី ពុំ​ត្រូវបាន​បង្ក្រាប​នោះទេ រហូត​បានក្លាយ​ទៅជា​ក​ន្លែ​ង​ចែកចាយ​កូន​ត្រី​ឆ្តោរ​ដ៏​ធំ​បំផុត ស្ថិតនៅក្នុង ឃុំ​ពាម​បាង សម្រាប់​ចែកចាយ​ទូទៅ​ក្នុង​ទន្លេសាប​។