​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សួន​បណ្តុះ​កូនឈើ​សហគមន៍​តំបន់ការពារធម្មជាតិ​ជី​អោក​បឹង​ប្រី​យ​

0

​ ​ខេត្តព្រះវិហារ៖ នា​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៤​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ដោយមាន​ការចូលរួម​ឯកឧត្តម ស៊ុយ សា​រិ​ទ្ធិ អភិបាលរង​ខេត្តព្រះវិហារ អស់លោក​មន្ទីរ​ពាក់​ព័​ន្ឋ​ជុំវិញ​ខេត្ត នឹង​ប្រជាពលរដ្ឋ​ប្រជា​សហគមន៍​ជី​អោក​បឹង​ប្រី​យ៍​ជិត ៥០០​នាក់ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សួន​បណ្តុះ​កូនឈើ​សហគមន៍​តំបន់ការពារធម្មជាតិ​ជី​អោក​បឹង​ប្រី​យ ។ ​ ​ឯកឧត្តម ចាយ សា​មិត្ត ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយដ្ឋាន​រដ្ឋា​បាល​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​បាន​ឡើង​អាន​របាយការណ៍​ស្តីពី​វឌ្ឍនភាព​គម្រោង​របស់​ក្រសួងបរិស្ថាន ។ ​------------------

ឯកឧត្តម ស៊ុយ សា​រិ​ទ្ធិ អភិបាលរង​ខេត្ត​បាន​មានមតិ​ស្វាគមន៍​នឹង​អាន​របាយការណ៍​ស្តីពី​ការរីកចំរើន​លើ​គ្រប់​វិស័យ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​ប្រជាពលរដ្ឋនៅក្នុង​ខេត្តព្រះវិហារ​ទទួលបាន​ពី​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជាម​គ្គុ​ទេស​ដ៍​ឆ្នើម​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​ឆ្ពោះទៅរក​សុខសន្តិភាព លទ្ធិប្រជាធិបតេយ្យ និង​ការរីកចំរើន ​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​សំណេះសំណាល និង​ធ្វើការ​ផ្តាំផ្ញើ​ដល់​ប្រជា​សហគមន៍​ជី​អោក​បឹង​ប្រី​យ៍​ឲ្យ​ជួយ​ថែរក្សា​ការពារ​សម្បត្តិ​ធនធានធម្មជាតិ និង​ចេះ​ប្រើប្រាស់​ធនធាន​ទាំងនេះ​ឲ្យ​ស្របទៅតាម​បទ​ដ្ឋា​ប​បច្ចេកទេស ។ ថ្ងៃនេះ​យើង​បានធ្វើ​ពិធី​សម្ពោធ​សួន​បណ្តុះ​កូនឈើ និង​ដាំ​កូនឈើ​បន្ថែមទៀត ។ DSCN8210

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថាៈ ដើម្បី​អភិរក្ស​ធនធានធម្មជាតិ និង​អភិរក្ស​ជីវៈចំរុះ​ដ៍​សំបូរបែប​ឲ្យ​បាន​គង់វង្ស ត្រូវមាន​ការចូលរួម​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ហើយ​ប្រជា​សហគមន៍​ក៍មាន​ជីវភាព​ធូរធារ​បាន​មួយកំរិត​ទៀត​ដោយសារ​ការទាញយក​ផល​ពី​ផល​អនុផល​ព្រៃឈើ ។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៍បាន​ណែនាំ​ដល់​ប្រជា​សហគមន៍​ផងដែរ​ថាៈ ការទាញយក​ផល​អនុផល​ព្រៃឈើ​តែមួយ​មុខ​មិនទាន់បាន​គ្រប់គ្រាន់​នៅឡើយ​ទេ ត្រូវ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​ដើម្បី​ចិញ្ចឹម​សត្វពាហនៈ​បន្ថែមទៀត ដូចជា សត្វ​ពពែ សត្វ​គោ ជាដើម​និង​ខិតខំ​បណ្តុះ​កូនឈើ​ហូប​ផ្លែ​បន្ថែមទៀត ដើម្បី​លក់បាន​កំរៃ​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ ។ នៅក្នុង​ឱកាស​នោះ​ឯកឧត្តម​ក៍បាន​ចែក​អំណោយ​ដែលជា​អំណោយ​របស់លោក​ឧក​ញ្ញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន ទ្រី ភាព គ្រុប ដល់​ប្រជា​សហគមន៍​ចំនួន ៤៥០​នាក់ ក្នុង​ម្នាក់​ទទួលបាន​សារុង​មួយ និង​ថវិការ​១០០០០ រៀល​ផងដែរ ។ ​ ​ ​ ​ ​ ​ឆន ធារ៉ា​