អ្នកសារព័ត៏មានកម្ពុជាទទួលបានការការពារច្បាប់ដោយមេធាវីរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា( LAC)

0

អ្នកសារព័ត៏មានកម្ពុជាទទួលបានការការពារច្បាប់ដោយមេធាវីរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា( LAC)
សៀមរាប = អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា( LAC)សហការជាមួយមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា មេធាវីការពារក្ដីអ្នកសារព័ត៏មានស្រ្ដីនិងកុម៉ាងាយរងគ្រោះ ទៅតាមផ្លូវច្បាប់ ការរៀបចំសិក្ខាសាលានេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២១ ខែវិច្ចិការ ឆ្នាំ២០១៩ ស្ដីពីកិច្ចប្រជុំពិភាក្សាអង្គភាពពាក់ព័ន្ធការអនុវត្តច្បាប់ស្ដីពីរបបសារព័តមានកម្ពុជា នៅសណ្ឋាគារ តារារង្សី ក្រុងសៀមរាប ។
អ្នកស្រី ឆេង វណ្ណា អនុប្រធានមន្ទីរសង្គមកិច្ច តំណាងអោយគណះកម្មការពិគ្រោះយោបល់កិច្ចការស្រ្ដីនិងកុម៉ាបានមានប្រសាសន៍ថា មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា គឺលើកស្ទួយស្រ្ដីនិងកុម៉ាដែលងាយរងគ្រោះ គឺអ្នកស្រីសង្កត់ធ្ងន់ទៅលើស្រ្ដីដែលមានវិបត្តិ ដោយការលែងលះ អំពើហឹង្សា និងស្រ្ដីដែលមានជីវភាពក្រីក្រលំបាក ទួគត់ជន និងកុម៉ាដែលមានវិបត្តិ រងនូវការរំលោភបំពាន ក្មេងកំព្រា ក្មេងអាណាថាជាដើម គឺត្រូវបានច្បាប់ការពារពួកគាត់ដោយមានមេធាវីសំរាប់ការពារក្ដីទៅតាមផ្លូវច្បាប់ដោយឥតគិតថ្លៃ។
លោក មេធាវី រុន សារ៉ាយ នាយកប្រតិបត្តិនៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានមានប្រសាសន៍ថា អ្នកសារព័ត៏មានត្រូវពឹងផ្នែកទៅលើកត្តា ៣ចំនុច គឺ ទី១ ត្រូវប្រកាន់ជាប់នូវច្បាប់របបសារព័ត៏មាន! ទី២ ត្រូវមានក្រំសីលធម៍ សច្ចះភាព ភាពត្រឹមត្រូវមិនលំអៀង ត្រូវទទួលយកតែព័ត៏មានពិត ហេតុការណ៍ពិតមិនចម្លងទាំងស្រពិចស្រពិល! ទី៣ គិតពិចារណាច្បាស់លាស់ អព្យាក្រិត្រ និងភាពទទួលខុសត្រូវលើព័ត៏មានដែលបានចេញផ្សាយ។
ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៏មាន និងជាប្រធានមន្ទីរព័ត៏មានខេត្តសៀមរាប បានមានប្រសាសន៍ ដាស់តឿនអ្នកសារព័ត៏មានអោយយកចិត្តទុកដាក់និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការសរសេរព័ត៏មានប្រកបដោយវិជ្ជាជីវះ ក្រំសីលធម៍ មិនបំរើអោយគណះបក្ស និងជាព័ត៏ពិតច្បាស់លាស់ជាក់លាក់ ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ទៅលើកត្ដា ៧ចំនុចគឺ ទី១ ព័ត៏មានដើរតួរយ៉ាងសំខាន់គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម។ ទី២ ការផ្ដល់ព័ត៏មានពិត និងការផ្សព្វផ្សាយព័ត៏មានពិត អាចជួយសង្គមរីកចំរើន ។ទី៣ ការសរសេរព័ត៏មានគឺក្នុងន័យរិះគន់ដើម្បីស្ថាបនា កុំសរសេរបែបវាយប្រហារ តាមផ្លូវអារម្មណ៍អុចអាល តាមកំហឹង។ទី៤ ការសរសេរព័ត៏មានត្រូវប្រកាន់ជាប់និងក្រំសីលធម៍ និងវិជ្ជាជីវះ។ទី៥ កុំធ្វើខ្លួនជាអាជ្ញាធរ តុលាការ សមត្ថកិច្ចដើម្បីតែផលប្រយោជន៍ណាមួយនោះ។ទី៦ ចូលរួមប្រឆាំងនិងព័ត៏មានក្លែងក្លាយ តាមរយះការបញ្ចេញព័ត៏មានពិតក្នុងការបន្សាបអោយបានជាអតិបរិមា។ទី៧ត្រូវធ្វើទំនើបកម្មតាមរយះការផ្សព្វផ្សាយទាំងសមាភាពនិង ធនធានមនុស្សស្របតាមការអភិវឌ្ឍន៍របស់សង្គមជាតិនៅលើពិភពលោក។ម្យ៉ាងទៀត ព័ត៏មានត្រូវសរសេរដោយទុកចិត្តបានគ្រប់ជ្រុងជ្រោយមានវិសាលភាព និងប្រសិទ្ធិភាពព័ត៏មាន !កុំសរសេរអោយតែរួច លឿន ប្លែក អោយគេចាប់អារម្មណ៍ ខ្វះការប្រុងប្រយ័ត្ន មានការចន្លោះប្រហោងដែលអាចធ្វើអោយព័ត៏មាននោះជាព័ត៏មានក្លែងក្លាយ បំភ្លើស បំប៉ោងនោះនាំអោយពលរដ្ននិងអាជ្ញាធរមានការថ្នាំថ្នាក់និងគ្នា និងគ្រោះថ្នាក់ដល់សង្គម៕ប៊ុនរិទ្ធី