​អេ​ហ្ស៊ី​ប កាត់ទោស​ដាក់គុក​អ្នកគាំទ្រ​អតីត​ប្រ​ធានា​ធិ​ប​រី Morsi ជាង​១០០​នាក់​

0

កាលពី​ថ្ងៃទី​១៣​ខែកក្កដា តុលាការខេត្ត Damietta ស្តិ​ត​នៅ​តំបន់​ខ្ពង់​រាម​ដង​ទន្លេរ​នី​ល បានប្រកាស់​សាលក្រម ដាក់គុក​៣​ឆ្នាំ​ដល់​មនុស្ស​១០១​នាក់​ដែលជា​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​Mohamed Morsi​។​ ​អ្នក​ដែល​ត្រូវ​ដាក់ទោស​ជាប់ចោទ​ពីបទ ធ្វើបាតុកម្ម​ខុសច្បាប់​បង្ករ​ឲ្យ​មាន​ហឹ​ង្សា ក្រោយ​

មានការ​ប៉ះទង្គិច​កាលពី​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៣ សម្លាប់​មនុស្ស​១៨​នាក់​។ កាលពី​សប្តាហ៍​មុន អ្នកគាំទ្រ​លោក​មឺ​ស៊ី​ជាង​៥០​នាក់​ក៏ត្រូវ​កាត់ទោស​ជាប់ពន្ធនាគា​រយៈពេល​៥​ឆ្នាំ​ពីបទ​បំផុះបំផុល​ប្រឆាំង​រដ្ឋាភិបាលយោធា​ក្រោយ​រដ្ឋប្រហារ​។ ​ចាប់តាំងពី​កម្លាំង​ទាហាន​អេ​ហ្ស៊ី​ប​ក្តោប​ក្តាប់​អំ​អាច​មុនពេល​បោះឆ្នោត មាន​អ្នកស្លាប់​ដល់​ទៅ​១៤០០​នាក់​ភាគច្រើន​ជា​ក្រុមបាតុករ​បង្អូន​អ៊ិ​ស្លាម រង​កា​រប​ង្គ្រា​ម​ពី​ទាហាន​រដ្ឋាភិបាល​។

ក្រុមបាតុករ​ប្រមាណ​១៦​ពាន់​នាក់​ត្រូវ​ចាប់ខ្លួន​។ បាតុករ​ជាង​២០០​នាក់​ត្រូវ​កាត់ទោស​ប្រហារជីវិត​ដោយ​ក្នុងនោះ​មាន​ទាំង​មេដឹកនាំ​ជាន់ខ្ពស់​ក្រុម​បង្អូន អ៊ិ​ស្លាម​លោក​Mohamed Badie ផងដែរ​។ ​ក្រោយពេល​ក្រុម​បង្អូន​អ៊ិ​ស្លាម​ត្រូវបាន​រំលាយ ក្រុម​នេះ​បាន​បើក​ការវាយប្រហារ​អត់​ឈប់ឈរ​សម្តៅ​ទៅលើ​ទាហាន​និង​ប៉ូលិស​រដ្ឋាភិបាល​ជាង​៥០០​នាក់​បាត់​បង់ជីវិត​។