VIDEO ​​Sami Khedira ព្រមព្រៀង​ផ្លាស់​ទៅ Arsenal ក្រោយ​អាល្លឺម៉ង់​ឈ្នះ​ជើងឯក World Cup

0

​កីឡាករ Sami Khedira ត្រូវបាន​គេ​រាយការណ៍​ថា បាន​ឈានដល់​កិច្ចព្រមព្រៀង​លើ​ការផ្លាស់​ពី​ក្លិប​អធិរាជ​ស Real Madrid ទៅកាន់​ក្លិប​កាំភ្លើង​ធំ Arsenal ហើយ​បន្ទាប់ពី​ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​គ្រង​ជើងឯក​ពានរង្វាន់ World Cup ឆ្នាំ ២០១៤ នេះ ។​ ​យោងតាម​សេចក្តីរាយការណ៍​កាលពី​

សប្តាហ៍​មុន​បាន​អះអាងថា ក្លិប​កាំភ្លើង​ធំ Arsenal អាច​នឹង​បរាជ័យ លើ​ការនាំយក​ខ្សែបម្រើ​វ័យ​២៧​ឆ្នាំ​រូបនេះ​ដោយសារតែ​បញ្ហា​តម្លៃ​ប្រាក់​ពលកម្ម​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ក្លិប​តោ​ខៀវ Chelsea មាន​ចំណាប់អារម្មណ៍​ចង់បាន​កីឡាករ​នេះ​ដូចគ្នា ។​ ​ទោះបីជា​យ៉ាងណាក៏ដោយ យោងតាម​សារព័ត៌មាន​កីឡា​របស់​អេ​ស្ប៉ា​ញ​បាន​ចុះផ្សាយ​ថា ក្លិប Real Madrid បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ Arsenal លើ​ការលក់ Khedira ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​ចុះកិច្ចសន្យា រយៈពេល​៤​ឆ្នាំ​នៅ​ទឹកដី Emirates ។​ ​គួរ​បញ្ជាក់ថា ការចាកចេញ​ពី​ទឹកដី Bernabeu របស់ Khedira នេះ​គឺ​បណ្តាលមកពី​រូបគេ​មិនសូវ​ជា​បាន ចូល​លេង​ជា​ជម្រើស​១១​នាក់​ដំបូង​ឲ្យ Real Madrid ៕