​ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ថ្នាក់​ភូមិភាគ​ប្រចាំឆ្នាំ​២០១៤ នៃ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​ត្រូវ​បើក​ការប្រកួត​រយៈពេល​១២​ថ្ងៃ​

0

​កំពង់ឆ្នាំង​៖​ ​ពិធី​បើក​ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ប្រចាំ​ភូមិភាគ​លើ​ប្រភេទ​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ និង​អត្តពលកម្ម​បុរស​នារី​ឆ្នាំ​២០១៤ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ទីលាន​បាល់ទាត់​ខេត្តកំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី​លោក

ណុះ ស្លេះ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ និង​លោក សៀក គឹម​លៀង អភិបាលរង​ខេត្ត​។​ ​តាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​រៀប​ចំការ​ប្រកួត​កីឡា របស់​ក្រសួង​អប់រំ​បានអោយដឹងថា​៖​កីឡាករ​ដែល​បាន​ចូលរួម មកពី​ខេត្ត​ចំនួន​៦​គឺ ខេត្តកណ្តាល​,​កំពង់ចាម​,​ព្រៃវែង​,​កំពង់ឆ្នាំង​,​ស្វាយរៀង និង​ខេត្តកំពង់ធំ ដែលមាន​កីឡាករ​សរុប​ចំនួន​៣២៤​នាក់ ក្នុងនោះ​មាន​កីឡា​ការ​នី​ចំនួន​៣០​នាក់​។​DSC00824

ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ថ្នាក់​ភូមិភាគ​នេះ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​០៩​ដល់​២០ ខែកក្កដា ឆ្នាំ​២០១៤​។​ ​លោក សៀក គឹម​លៀង អភិបាលរង​ខេត្ត​បាន​ថ្លែង​ក្នុង​ឳ​កាស​នោះ​ថា​៖​កីឡាករ​កីឡា​ការ​នី​គឺជា​ទំពាំង​ស្នង​ឬ​ស្សី​ក្នុងការ​អភិវឌ្ឍន៍​ជាតិ​នា​ថ្ងៃ​អនាគត​ដែល​មិនអាច​ខ្វះ​បាន​។​DSC00842

ក្នុងនាម​ជា​កីឡាករ​ត្រូវ​យកចិត្តទុកដាក់​ជាសំខាន់​ចំពោះ​សុខភាព​ជាពិសេស​គោរព​អោយ​បានល្អ​នូវ​វិន័យ​ក្នុងការ​ប្រកួត សីលធម៌​រស់នៅ ការ​ដើរហើ​ហូបចុក និង​ត្រូវ​ចេះ​លើកស្ទួយ​នូវ​កិត្តិយស​ផ្ទាល់ខ្លួន ក៍​ដូចជា​កិត្តិយស​ខេត្ត​របស់ខ្លួន ដោយ​ត្រូវ​សាមគ្គី​គ្នា​អោយ​បានល្អ​ទាំង​ក្នុង​ការប្រកួត និង​ទាំង​ក្នុងការ​ស្នាក់នៅ​។​ក្នុងពេល​នោះដែរ​លោក​ក៍​បាន​សំណូមពរ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ត្រូវ​យកចិត្តទុកដាក់​សណ្តា​ប់​ធ្នាប់ សន្តិសុខ និង​សុវត្ថិភាព​អោយបាន​ល្អ​ដល់​ក្រុមកីឡា​កករ​កីឡា​នី​ទាំងអស់​ដែល​បានមក​ប្រកួត​នៅក្នុង​ខេត្តកំពង់ឆ្នាំង​។​ ​DSC00848

ដោយឡែក​លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ថ្លែង​ផ្តាំផ្ញើ​ដល់​ក្រុម​កីឡាករ និង​គណៈកម្មាការ​ប្រកួត​ថា​៖​ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​នៅក្នុង​ពេលនេះ គឺជា​ការប្រកួត​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក ក្នុងន័យ​សាមគ្គីភាព មិត្តភាព និង​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​។​វេទិកា​កីឡា គឺជា​កាលា​អនុវត្ត​ភាព​ប្រកបដោយ​សមធម៌​ដែល​ផ្តល់អោយ​កីឡាករ​និង​គូប្រកួត​មាន​ឳ​កាស​សាកល្បង បញ្ចេញ​សមត្ថភាព​បច្ចេកទេស ទេពកោសល្យ និង​ល្បិចកល​របស់ខ្លួន ដើម្បី​ទទួល​ជ័យជំនះ​។ DSC00870

ទន្ទឹមនេះដែរ​វិស័យ​កីឡា​បានរួម​ចំណែក​កាត់បន្ថយ​ភាព​អសកម្ម អំពើ​អបាយមុខ​ក្នុងសង្គម ដូចជា​ការសេព​គ្រឿងញៀន ល្បែងស៊ីសង អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ផ្សេងៗ​ក្នុង​សង្គមជាតិ​។​លោក​ក៍បាន​ផ្តាំផ្ញើ​ផងដែរ​ដល់​គណៈកម្មាកា​រ​ប្រកួត​កីឡា គណៈប្រតិភូ​កីឡា គ្រប់​ខេត្ត សូម​សហការគ្នា​អោយ​បានល្អ​ក្នុងការ​ប្រកួត​កីឡា​មហាជន​ក្នុង​ពេលនេះ​អោយទទួល​បាន​ជោគជ័យ និង​លទ្ធ​ ​ផល​ល្អ និង​សំរាប់​ផ្តល់​កិត្តិយស​អោយ​ខេត្ត​របស់ខ្លួន​និ​មួយៗ​ផងដែរ​៕