​​ឯកឧត្តម ខូ​យ សុខា បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ ​សាមញ្ញ​លើក​ទី​២ ឆ្នាំ​ទី​១ អាណត្តិ​ទី​២ ក្រុមប្រឹក្សា​ខេត្តពោធិសាត់​

0

ថ្ងៃទី ១៤ ខែកក្កដា​ឆ្នាំ​២០១៤ នៅក្នុង​សាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់​ ​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​២​ឆ្នាំ​ទី​១​អាណត្តិ​ទី​២​ដែល​ពិធី​នេះ​ស្ថិតក្រោម​អ​ធិ​បី​តី​ឯកឧត្តម​ខូ​យ​សុខា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តពោធិសាត់​ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​លោកជំទាវ ជា​

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ចំនួន​១៤​រូប និង ឯកឧត្តម​ ​អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ឯកឧត្តម លោកស្រី​ជា​អភិបាលរង​ខេត្ត​។​ ​តាមរបៀប​វីរ​: នៃ​អង្គប្រជុំ​ដែល ទីមួយ ក្រុមប្រឹក្សា​បាន​អនុ​ម​ត័​លើ​សេចក្តីព្រាង​កំនត់ហេតុ​ ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១ ឆ្នាំ​ទី​១​អាណត្តិ​ទី​២ ក្រុមប្រឹក្សា​ខេត្ត និង​ទី​ពីរ អនុ​ម​ត័​លើ​សេចក្តី​ ​ព្រាង​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២​និង​អនុ​ម​ត័​សេចក្តីព្រាង​ប្រតិទិន​ ​ការងារ​ឆ្នាំ​ទី​១​អាណត្តិ​ទី​២ និង​បញ្ហា​ផ្សេងៗ ។​Image1

មានមតិ​បូកសរុប​អង្គប្រជុំ​ឯកឧត្តម​ខូ​យ​សុខា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​កោត​ ​សរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិ​ខំប្រឹងប្រែង​របស់​ឯកឧត្តម​ម៉ៅ​ធនិន​អភិបាល​នៃ​ ​គណ​អភិបាល ខេត្តពោធិ៍សាត់ ដែល​បាន​ដក​មន្ត្រីនគរបាល​ពីរ​ចេញពី​តំណែង​អធិការ​ង​ ​ស្រុក​កណ្តៀង​១​រូប​និង​នគរបាល​រដ្ឋបាល​ប៉ុស្តិ​ឃុំ​ថ្មដា​ស្រុក​វាលវែង​១​រូប​ដែល​កន្លងមក​ ​មន្ត្រី​ទាំងពីរ​រូបនេះ​បាន​អនុវត្ត​ផ្ទុយ​ពីរ​ច្បាប់​របស់​រាជរដ្ឋាភិបាល​បានកំណត់ និង​

ឯកឧត្តម​ ​ក៏បាន​ឯកភាព​លើ​គម្រោង ការកសាង​សួនច្បារ ថ្មី​ដែល​បាន​យកតាម​ស្តង់ដា រាជធានី​ ​ភ្នំពេញ មក​អនុវត្ត​ចាប់ពី​ក្បាលស្ពាន​ថ្មី​ផ្លូវជាតិ​លេខ​៥ រហូតដល់​ក្បាលហុង​ពោធិ៍សាត់ ដោយ​ឯកឧត្តម​អភិបាលខេត្ត បាន​អំពាវនាវ ដល់​អស់លោក​អ្នកឧញ៉ា​ជាច្រើន​មក​ចូលរួម​ ​អភិវឌ្ឍ​ន៏​ខេត្តពោធិ៍សាត់ ឲ្យ​បាន​ក្លាយជា​ទីក្រុង​ដ៏​ស្រស់ស្អាត និង​មាន​រមណីយដ្ឋាន​ល្អ​ ​និង​ជា​កន្លែង​ហាត់ប្រាណ​របស់​មន្ត្រីរាជកា​រ​និង​ឯកឧត្តម​

ក្រុមប្រឹក្សា​ក៏បាន​ឯកភាព​ក្នុង​ ​សាងសង់​កង់​ទីន​ជា​ប្រវត្តិសាស្ត្រ ដែល​ធ្វើ​ពី​ឈើ​ដែល​អោប​មិន​ជុំ សម្រាប់​មន្ត្រីរាជការ​ ​និង​ភ្ញៀវទេសចរ​ណ៏​មក​ចូល​កំសាន្ត ។ ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា ក៏បាន​កោតសរសើរ​ ​ដល់​ឯកឧត្តម កើត ឆែ អភិបាលរង​ខេត្ត បាន​មានមតិ​បំពេញបន្ថែម ក្នុង​បទបញ្ជា​ផ្ទៃ​ ​របស់​ក្រុមប្រឹក្សា​ដូចជា​ការដកហូត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​អភិបាល​នៃ​គណ​អភិបាល​ ​ខេត្ត​និង​អភិបាលខេត្តរង​និង​ការតែងតាំង​និង​ការដកហូត​ប្រធាន​មន្ទីរ​និង​មន្ត្រីរាជការ​ ​ក្នុង​ខេត្ត ។​