​ឯកឧត្តម ហ៊ុន ម៉ា​ណា ចុះសួរសុខទុក្ខ​កងទ័ព​ជួរមុខ​ទិស​ទី​១​ទិស​ពាយព្យ័​

0

បន្តា​យ​មាន​ជ័​យះ ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា​ឆ្នាំ​២០១៤ ឯកឧត្តម ហ៊ុន ម៉ា​ណា អញ្ជើញ ចុះសួរសុខទុក្ខ​កងទ័ព​ជួរមុខ​ទិស​ទី​១(​ពាយព្យ័​)​ក្នុង​កងពលតូច​លេខ​៥១ មា​នវ​រះ​៥១៥​វ​រះ ៥១៤ វ​រះ​៥១៣ រ៉​ប​តាម​បន្ទាត់​ព្រំដែន​ចាប់ពី​ភូមិសាស្ត្រ​បឹង​ត្រកួន​ក្នុងស្រុក​ស្វាយចេក​និង ភុ​មិ​សាស្ត្រ​ស្រុក​

ម៉ាឡៃ ព្រមទាំង​បាន​នាំយក​ស​ម្ភ​រះ​មានដូចជា អា​ភ្លៀង​ចំនួន​៥២៥២​អាវ មក​ប្រគល់ជូន​តាម​បណ្ដា​វ​រះ​ចំណុះ​កងពល ដើម្បី​ពាក់​ក្នុងពេល​ចុះ​បំពេញបេសកកម្ម​ការ ពារ​បូរ​ណះ​ភាព​ទឹកដី ។​ Image2

ក្នុង​ឪ​កាស​នោះដែរ​ឯកឧត្តម​ក៏បាន​មានមតិ​ផ្ដាំផ្ញើ​ថា កងទ័ព​កម្ពុជា​ដែល​ជ្រក​ក្រោម​ប៉ាវ វិច​នា ជាតិ សាសនា ព្រះមហា​ក្សត គឹជា​ខ្មែរ​តែមួយ ឈាមជ័រ​តែមួយ ពូជ​ជា​ខ្មែរ គឹ ត្រូវ​ចេះ​ស្រឡាញ់គ្នា សាមគ្គី​គ្នា​ឲ្យ​បានល្អ​ដូច​បងប្អូន ឲ្យ​ដូច​ពាក្យចាស់​លោក​ពោលថា (​នៅផ្ទះ​ម្ដាយ​ដ៏​ទ័យ នៅ​ព្រៃ​ម្ដាយ​តែមួយ​) ឯកឧត្តម​បាន​បន្ត​រថា ក្រៅពី​ភារកិច្ច​ការពារជាតិ មាតុភូមិ កងទ័ព​នៅមាន​ភារកិច្ច​ដាំ​ដំណាំ​រួមផ្សំ​និង​ការ​ច​ញ្ចិ​ម​សត្វ​មាន់ ទា ជ្រូក គោ រួម ទាំង​ការបង្ករ​បង្កើត​ផល ធ្វើស្រែ និង​ដាំដំឡូង​មី គ្រាន់​ទុក​ដោះស្រាយ​លើ​ជីវភាព​របស់ កងទ័ព​ជួរមុខ​បាន​មួយកំរិត​ថែមទៀត​ដេរ ។​ Image3

មុន​និង​ឯកឧត្តម​អញ្ជើញ​វិលត្រឡប់​ទៅវិញ ឯកឧត្តម​ក៏បាន​អញ្ជើញ​ចុះ​មើល​ការដាំ ដុះ​ដំណាំ និង​ការ​ច​ញ្ចិ​ម​សត្វ​របស់​កងទ័ព​យើង​ក្នុង​វ​រះ​សេនា​តូច​លេខ​៥១៣​ដែលមាន​ទី តាំងនៅ​ភូមិ​ស្នួល​ត្រេ​ត សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ដែលមាន​លោក​វិ​រះ​សេនី​យ៏​ឯក ង៉ែត ព្រឿង ជា​មេបញ្ជាការ​វិ​រះ​នៅ​ទីនោះ ។ លោក​វិ​រះ​សេនី​យ៏​ឯក ង៉ែត ព្រឿង​មេបញ្ជាការ​ក៏ បាន​គោរព​និង​ថ្លែងអំណរគុណ នូវ​សណ្ដាន​ចិត្ត​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណា ដែល​បាន ចុះសួរសុខទុក្ខ​ដល​កងទ័ព​ជួរមុខ​នៅ​ព្រឹក​នេះ ។​Image4