រថយន្តតាក់ស៊ីម៉ែត្រ របស់ក្រុមហ៊ុនឆយ បុកម៉ូតូសេ១២៥ បណ្តាលរងរបួសធ្ងន់ស្រាល២នាក់

0

ភ្នំពេញៈ បុរស២នាក់បានរងរបួសធ្ងន់ និងស្រាលខណៈដែលពូកគេកំពុងជិះម៉ូតូសេ១២៥មួយគ្រឿង​ហើយត្រូវបានរថយន្តតាក់ស៊ីរបស់ក្រុមហ៊ុនឆយ បើកបុកកាលពីវេលាម៉ោង២២ និង៤០នាទីយប់ ថ្ងៃទី​១៤ ខែកក្ដដា ឆ្នាំ២០១៤ នៅចំណុចមុខមន្ទីរពេទ្យព្រះអង្គឌួង ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

AA4 - Choice[(000434)08-29-36]

 

AA4 - Choice[(000291)08-29-23]

        តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ ជិះម៉ូតូ​សេ១២៥ មួយ​គ្រឿង​ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីត្បូងទៅជើង ​លុះ​មកដល់ចំណុច​កើត​ហេតុស្រាប់តែមានរថយន្តតាក់ស៊ីម៉ែត្រក្រុមហ៊ុនឆយ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១១៨ ក្នុង​ទិស​ដៅពីកើតទៅលិចក្នុងល្បឿនលឿន បានជ្រុលបុក​ម៉ូតូពេញទំហឹង​ បណ្តាលឲ្យរងរបួសធ្ងន់ ​ស្រាល​២នាក់ ហើយរថយន្តបង្ក បានព្យាយាមបើករត់រហូតដ​ល់​ចំណុចមុខសួនក្តាន់២  ក៏ត្រូវបាន​សមត្ថកិច្ច​ឃាត់​ជាប់។

AA4 - Choice[(000040)08-28-45]

        ក្រោយពេលកើតហេតុ សមត្ថកិច្ចបានសម្របសម្រួល ដោយឲ្យភាគីខាងរថយន្តបង្កចេញថ្លៃខូច​ខាត ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕