រថយន្ត​សាំ​យ៉ុង​ផ្តាច់​សង្ខា​បុរស​២​នាក់​កំពុងតែ​ជិះ​ម៉ូតូ​វេ​វ ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍

0

​កំពង់ធំ​៖ បច្ចុប្បន្ន​ជំងឺ​គ្រោះថ្នាក់​ចរាចរណ៍ បាន​រាតត្បាត​ទូទាំង​ខេត្ត​ក្រុង ដោយសារតែ​បញ្ហា​មិនបាន​គោរព ច្បាប់​ចរាចរណ៍ ជំងឺ​នេះ​បាន​បណ្តាល​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ​ជាច្រើន​មហាសាល មិនតែប៉ុណ្ណោះ​បាន​បន្សល់​នូវ​ការ​បាត់ចង់​ជីវិត និង​ពិការភាព​នៅក្នុង​សង្គម ក្រោយពី​បានធ្វើ​វិ​ច្ឆ័​យ​របស់​អង្គការ​មួយ​បាន​បញ្ជាក់ថា ក្នុងចំណោម មនុស្ស​១០០​នាក់​ពុំបាន​ចូល​ប័ណ្ណបើកបរ​ដល់​ទៅ​៥០​នាក់ ពុំបាន​ចូល​សាលា​បើកបរ​៣៥​នាក់ ២៥​នាក់​ចេះ​ដោយសារ​បង្រៀន​ត​គ្នា​។​ ​20140714_180508_resized_3

លទ្ធផល​ទាំងនេះ​បានបញ្ជាក់​ឲ្យ​ឃើញថា ប្រទេស​កម្ពុជា​នៅតែ​ប្រឈមមុខ​យ៉ាងខ្លាំង​ចំពោះ អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ជាក់ស្តែង​រថយន្ត​សាំ​យ៉ុង​ដឹក​គ្រឿង​ម៉ូតូ​ដើរ​លក់ ព្រលះ​ជាមួយ​ម៉ូតូ​វេ​វ ស្លាប់​១​នាក់​នៅ​និង​កន្លែង និង​១​នាក់​ទៀត​ស្លាប់​បន្ទាប់ពី​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​សន្ទុក​-​បារាយ​ណ៏ ខេត្តកំពង់ធំ​!​។​ ​ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​៥.១៥​នាទី​ល្ងាច ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៤ រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌​សរ​ពាក់​ផ្លាកលេខ​ភ្នំពេញ 2L4334 បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​បញ្ច្រាសទិស​គ្នា​ពី​កើ​តទៅ​លិច ជាមួយនិង​ម៉ូតូ​ម៉ា​កវេ​វ ពណ៌​ខ្មៅ​គ្មាន​ពាក់​ផ្លាកលេខ លុះ​មកដល់​ចំនុចកើតហេតុ​ខាងលើ​ស្ថិតក្នុង​ភូមិ​យាយ​ទៀង ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ ក៏បាន​ជ្រុល​ចង្កូត​20140714_180517_resized_3

ទៅបុក​ម៉ូតូ​ម៉ា​កវេ​វ ពណ៌​ខ្មៅ​គ្មាន​ពាក់​ផ្លាកលេខ ពេញទំហឹង​ប៉ើង​ទាំង​ម៉ូតូ​ទាំង​មនុស្ស បណ្តាល​ឲ្យ​បុរស​ម្នាក់​ឈ្មោះ ប៉ាន់ មី ភេទ​ប្រុស​អាយុ​៦៤​ឆ្នាំ ត្រូវជា​ឪពុក​ស្លាប់​នៅ​និង​កន្លែងកើតហេតុ ចំណែក​កូនប្រុស ឈ្មោះ មុំ ក្តិ​ប អាយុ​១០​ឆ្នាំ រងរបួស​ធ្ងន់ បន្ទាប់ពី​បញ្ជូនទៅ​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស​ន្ទ​ក និង​ស្រុក​បារាយ​ណ៏ ដោយ​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក ក៏បាន​ស្លាប់បាត់​បង់ជីវិត តាម​ក្រោយ​ឪពុក អ្នក​ទាំង​២​នាក់​ឪពុក​និង​កូន​រស់នៅ​ក្នុងភូមិ​បឹង​តាអោ​ង ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយ​ណ៏ ។​20140714_180524_resized_3

​ក្រោយពេល​កើតហេតុ​នោះ ម្ចាស់​រថយន្ត​ក៏បាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល តែ​ទោះជា​ម្ចាស់​រថយន្ត​បានគេច​ខ្លួន​ក៍​ហើយ​ក្តី ក៏ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ណាស់​ថា​ម្ចាស់​រថយន្ត​បង្ករ​ហេតុ​មានឈ្មោះ វិច្ឆិការ ភេទ​ប្រុស រស់នៅ​ក្រុងភ្នំពេញ មានមុខ​របរ​បើករ​ថ​យន្ត​ដើរ​លក់​គ្រឿង ម៉ូតូ​គ្រប់​ក្រុង​-​ស្រុក ព្រោះ​នៅក្នុង​រថយន្ត​មាន​គ្រឿងបន្លាស់​ម៉ូតូ​គ្រប់​ប្រភេទ ភស្តុតាង​ទាំងនេះ ជា​តួនាទី​របស់​សមត្ថកិច្ច​អាច​នាំខ្លួន​ជនសង្ស័យ​មក​ផ្តន្ទាទោស​បាន​ឬទេ ។​

​បន្ទាប់ពី​ធ្វើការ​វាស់វែង​រួច​សមត្ថកិច្ច​បានប្រគល់​សព្វ​ជនរងគ្រោះ ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយ​ណ៏​រងចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​ឈានដល់​ការស្លាប់​បាត់បង់​ជីវិត​នេះ គឺ​បណ្តាលមកពី​ជនរងគ្រោះ​២​នាក់​ឪ​កូន ពុំបាន​ពាក់មួក​សុ​វត្តិភាព បណ្តាល​ឲ្យ​បោក​ក្បាល ទៅនឹង​ថ្នល់​ស្លាប់​ភ្លាមៗ ។