ពលរដ្នស្នើរអោយអភិបាលខេត្តដកស្ថានីយ៍ប្រេងមួយកន្លែងចេញព្រោះស្ថិតនៅលើចំណីផ្លូវនិងចំទីប្រជុំជន

0

កំពង់ធំ= ស្ថានីយ៍ប្រេងឥន្ទនះមួយកន្លែងបានសាងសងយូរយាណាស់មកហើយនៅលើដីចំណីផ្លូវជាតិលេខ០៦ ស្ថិតនៅម្តុំផ្សារតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ តែបច្ចុប្បន្នត្រូវបានគេលក់ដូរតគ្នាយ៉ាងរំភើយក្នុងតំលៃប្រហែលជាងម៉ឺនដុល្លា! ទោះបីរម្ចាស់ទាំងនេះបានដឹងថាស្ថានីយ៍ប្រេងនេះ ស្ថិតនៅលើដីចំណីផ្លូវប្រហែល១៣ម៉ែត្រពីអ័ក្សទ្រូងផ្លូវជាតិក៏ដោយ ក៏ការផ្ទេរលក់ដូរគ្នាបានយ៉ាងរលូន តែអ្នកជិតខាងមិនគាំទ្រនោះទេ ព្រោះគេដឹងថាវាបង្កហានីភ័យយ៉ាងខ្លាំងដល់អាយុជីវិតនិងទ្រព្យសម្បត្តិពួកគេ។
ក្នុងនោះដែរត្រូវបានគេស្គាល់ឈ្មោះ ម្ចាស់ដើមឈ្មោះ ឃឹម កុយ បានលក់អោយម្ចាស់ថ្មីឈ្មោះ លីវ ភីរម្យ ក្នុង តំលៃប្រហែលរាប់ម៉ឺនដុល្លា ដែលបច្ចុប្បន្នកំពុងជួសជុលពង្រីកទំហំដំបូលបន្ថែម និងម៉ាតជាដើម ។
មហាជនបានសួរថា តើអ្នកណាខ្លះមានសិទ្ធិលក់ដូរដីចំណីផ្លូវជាតិ ដែលជាដីសាធារណះរបស់រដ្ន ?បើគ្មានការឃុតឃិតពីមន្រ្ដីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានមិនអាចប្រព្រឹត្តទៅរួចនោះទេ បច្ចុប្បន្នគេសង្គេតឃើញថា ស្ថានីយ៍ប្រេងឥន្ទនះនេះនៅកៀកនិងទីផ្សារ កៀកនិងលំនៅដ្ឋានពលរដ្ននិងជាទីប្រជុំជន អាចបង្កហានីភ័យយ៉ាងខ្លាំងដល់អាយុជីវិតនិងទ្រព្យសម្បត្តិអ្នកដ៏ទៃ។
ពលរដ្នសំណូមពរអោយលោក សុខ លូ អភិបាលខេត្តកំពង់ធំជួយកែសម្រួលពង្រីកផ្លូវម្តុំផ្សារតាំងក្រសាំង ស្រុកសន្ទុក អោយបានធំដូចនៅក្រុងស្ទឹងសែនផង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងបង្កាហានីភ័យផ្សេងៗ។
ជុំវិញការរឹះគន់នេះ លោក លីវ ភីរម្យ ម្ចាស់ស្ថានីយ៍ប្រេងឥន្ទនះបានអោយដឹងថា ខ្ញុំមិនបានសុំច្បាប់នោះទេ ព្រោះខ្ញុំគ្រាន់តែជួសជុលតែប៉ុណ្ណោះ ហើយខ្ញុំក៏មិនដឹងថាស្ថានីយ៍ប្រេងខ្ញុំខុសអីដែរ តែលោកថាអោយសួរទៅជុំនាញ ! នោះថាលោកមិនដឹង ចុះប្រសិនបើមានហានីភ័យកើតឡើងគ្រោះថ្នាក់ដល់អាយុជីវិត ឬទ្រព្យសម្បត្តិអ្នកដ៏ទៃតើអ្នកណាទទួលខុសត្រូវ តើ មន្រ្ដីជំនាញ អាជ្ញាធរមូលដ្នាន ឬម្ចាស់ស្ថានីយ៍ប្រេងជាអ្នកទទួកខុសត្រូវ ?។
មកដល់ថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០១៩នេះ អ្នកសារព័ត៏មានយើងបានព្យាយាម ទាក់ទងទៅលោក ទូច សុខា អភិបាលស្រុកសន្ទុកតាមទូស័ព្ទជាច្រើនដងតែមិនចូល មិនអាចសុំការបំភ្លឺបានទេ ចំណែក ប្រធានមន្ទីររ៉ែ និងថាមពល និងប្រធានមន្ទីរ សោយោដីខេត្តក៏មិនអាចសុំការបំភ្លឺបានដែរជុំវិញករណីស្ថានីយ៍ខាងលើ ដោយគ្រាន់តែឆ្លើយតាមប្រព័ន្ធតេលេក្រាមថា ទៅប្រជុំនៅប្រទេសវៀតណាម ទោះយ៉ាងណាសារព័ត៏មានយើងនិងរងចាំការឆ្លើយតបគ្រប់ម៉ោងធ្វើការ៕ប៊ុនរិទ្ធី