ស្ថានីយ៍ប្រេងមួយកន្លែងនៅលើដីចំណីផ្លូវកំពុងជួសជុលគ្មានច្បាប់អនុញាតិត្រូវពលរដ្នស្នើរទៅអភិបាលខេត្តសុំរុះរើចេញដើម្បីបង្កាគ្រោះថ្នាក់ផ្សេងៗ

0

កំពង់ធំ= ពលរដ្នសារទរចំពោះការចុះផ្សាយព័ត៏មានពិតត្រូវនិងគោលបំណង់របស់ពួកគាត់ដែលចង់ស្នើរសុំអោយលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដកស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងដែលស្ថិតនៅលើដីចំណីផ្លូវជាប់ផ្លូវជាតិលេខ០៦ក្បែរផ្សារតាំងក្រសាំង ក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ព្រោះស្ថានីយ៍ប្រេងឥន្ធនះមួយនេះចំទីប្រជុំជន ដែលមានមនុស្សម្នាយ៉ាងច្រើនកុះករគួបផ្សំនិងចរាចណ៍ច្រើនស្អេកស្កះ អាចបង្កហនីភ័យយ៉ាងខ្លាំងប្រសិនបើមានការផ្ទុះឆេះនិងមានគ្រោះថ្នាក់ដល់អាយុជីវិត ទ្រព្យសម្បត្តិអ្នកដ៏ទៃជាយថាហេតុ ។
បច្ចុប្បន្នស្ថានីយ៍ប្រេងនេះត្រូវបានគេលក់ដូរ ផ្ទេរ តគ្នាយ៉ាងរំភើយក្នុងតំលៃប្រហែលជាងម៉ឺនដុល្លា! ទោះបីរម្ចាស់ទាំង២នាក់បានដឹងថាស្ថានីយ៍ប្រេងនេះស្ថិតនៅលើដីចំណីផ្លូវជាតិប្រហែល១៣ម៉ែត្រពីអ័ក្សទ្រូងផ្លូវ ខុសទៅនិងច្បាប់ក្រសួងសារធារណះការ ដែលច្បាប់តម្រូវអោយការសាងសងសំណងរឹងផ្សេងៗ ជាពិសេសស្ថានីយ៍ប្រេងឥន្ធនះឬឧស្ម័នដែលងាយផ្ទុះឆេះ ត្រូវសាងសងអោយឆ្ងាយអ័ក្សផ្លូវ៣៥ម៉ែត្របូកផ្សំនិងដីចំណីផ្លូវ១៥ម៉ែត្រទៀត សរុប៤៥ម៉ែត្រ ហើយមានគម្លាត់ពីសំណង់ផ្សេងៗចំនួន៥០ម៉ែត្រទើបអាចសាងសងបាន។ ក្នុងនោះត្រូវបានគេស្គាល់ម្ចាស់ដើមឈ្មោះ ឃឹម កុយ បានលក់អោយម្ចាស់ថ្មីឈ្មោះ លីវ ភីរម្យ ក្នុងតំលៃប្រហែលរាប់ម៉ឺនដុល្លា ដែលបច្ចុប្បន្នកំពុងជួសជុលពង្រីកទំហំដំបូលបន្ថែម និងម៉ាតជាដើម ។ មហាជនបានសួរថា តើអ្នកណាខ្លះមានសិទ្ធិលក់ដូរដីចំណីផ្លូវជាតិ ដែលជាដីសាធារណះរបស់រដ្ន ?បើគ្មានការឃុបឃិតពីមន្រ្ដីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានទេមិនអាចប្រព្រឹត្តទៅរួចនោះទេ ។
ជុំវិញការរឹះគន់ខាងលើនេះ លោក លីវ ភីរម្យ ម្ចាស់ស្ថានីយ៍ប្រេងឥន្ទនះបានប្រាប់ថា លោករងចាំប្រសិនបើគេអនុវត្តន៍ច្បាប់ លោកនិងប្រគល់អោយគេរុះរើចុះ ហើយលោកថាដីនេះមានប្លង់រឹងហើយស្ថានីយ៍ប្រេងនេះសាងសងយូរហើយ ឯការជួសជុសនេះលោកមិនបានសុំច្បាប់នោះទេព្រោះមន្រ្ដីជំនាញក៏បានដឹងដែរ ហើយលោកសួរអ្នកសារព័ត៏មានថាតើស្ថានីយ៍ប្រេងខ្ញុំខុសអី? ទទឹងនិងការសួរវិញនេះ លោកធ្លាប់ប្រាប់ថាលោកធ្លាប់បានទៅរៀនដែរ! ចុះហេតុអីបានជាមិនដឹងថាខុសអី?លុះអ្នកសារព័ត៏មានសួរវិញថាចុះប្រសិនបើមានហានីភ័យផ្ទុះឆេះកើតឡើងដូចនៅខេត្តសៀមរាប ហើយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឬទ្រព្យសម្បត្តិអ្នកដ៏ទៃតើអ្នកណាជាអ្នកទទួលខុសត្រូវ តើមន្រ្ដីជំនាញ អាជ្ញាធរមូលដ្នាន ឬម្ចាស់ស្ថានីយ៍ប្រេងជាអ្នកទទួលខុសត្រូវ ?ស្រាប់តែលោកអោយអ្នកសារព័ត៏មានសួរទៅមន្រ្ដីជុំនាញនិងអាជ្ញាធរស្រុកទៅ! ការនិយាយបែបមិនទទួលខុសត្រូវនេះគេមិនជឿរថា លោក លីវ ភីរម្យ ដែលហ៊ានចំណាយលុយរាប់ម៉ឺនដុល្លាទិញយកស្ថានីយ៍ប្រេងនេះ ហើយសុខចិត្តអោយគេឈូសឆាយចោលនោះទេ។
ពលរដ្នក៏បានរឹះគន់ដែរថា កាលនៅម្ចាស់ដើម ពួកគាត់អាចឈប់សុំចតនៅមុខស្ថានីយ៍ប្រេងនេះបាន តែចាប់ពីដូរម្ចាស់ថ្មីមកពួកគាត់មិនអាចសុំចតបានទៀតទេ ហើយម្យ៉ាងទៀតពេលដែលរថយន្ដដឹកប្រេងចូលមកស្ថានីយ៍នេះម្ដងៗគឺធ្វើអោយស្ទះចរាចណ៍ពេញផ្លូវដោយសារតែរថយន្ដនោះវែងកាត់ទទឹងផ្លូវស្ទើរជៀសគ្នាមិនរួច។
នៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១៩នេះ លោក ណឹម ចាន់ថា ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តកំពង់ធំ បានឆ្លើយតបតាមប្រព័ន្ធតេលេក្រាមថា បើសិនស្ថានីយ៍ថ្មីគេត្រូវសុំលិខិតបញ្ជាក់បច្ចេកទេសសុវត្ថិភាពជាមុនសិនទើបអាចដំណើរការបាន ប៉ុន្ដែរបើស្ថានីយ៍ចាស់ពេលដំណើរគឺតម្រូវអោយម្ចាស់សុំលិខិតអនុញ្ញាតដើម្បីដំណើរការបន្ទាប់ពីគាត់កែសម្រួលរួច។
លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ធំបានអោយដឹងថា ស្ថានីយ៍ប្រេងឥន្ធនះនេះកើតមុនលោកមកកាន់តំណែងជាប្រធានមន្ទីរ ដូច្នេះលោកក្ដាប់មិនបាននោះទេ ចំណែកការជុសជុលនេះមិនបានសុំច្បាប់ឡើយ ហើយលោកបានអោយ លោក ទូចចំរើន ប្រធានភូមិបាលស្រុក និងលោកអភិបាលរងស្រុកសន្ទុកចុះទៅសិក្សាពិនិត្យមើលបើមានផលប៉ះពាលមែន លោកនិងផ្កាក់ការជួលជុលនេះមិនដំណើរឡើយ។
ចំណែក លោក ទូច សុខា អភិបាលស្រុកសន្ទុកមិនអាចសុំការឆ្លើយបតបានទេជុំវិញការរឹះគន់នេះ មិនដឹងថាគាត់រាល់ថ្ងៃគាត់ធ្វើការឬអត់បានជាឆ្លើយតបគ្រប់ប្រព័ន្ធទោះបីយើងព្យាយាមយ៉ាងណាក៏ដោយ។
ពលរដ្នក៏បានសំណូមពរសុំអោយលោក សុខ លូ អភិបាលខេត្តកំពង់ធំដកស្ថានីយ៍ប្រេងមួយនេះចេញហើយជួយកែសម្រួលពង្រីកផ្លូវម្តុំផ្សារតាំងក្រសាំង ស្រុកសន្ទុក អោយបានធំដូចនៅក្រុងស្ទឹងសែនផង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងបង្កាហានីភ័យផ្សេងៗនៅទីប្រជុំជននេះ៕ប៊ុនរិទ្ធី