ខេត្ត​ព្រះសីហនុ មាន បេក្ខជន​ប្រឡង​សញ្ញា​ប​ត្រ័​បឋមភូមិ ចំនួន​១៩៧១​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ២៥

0

​ខេត្ត​ព្រះសីហនុ ​ ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ លោក កែវ ឡាយ ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ពិនិត្យ សកម្មភាព​នៃ​ការប្រឡង​សញ្ញា​ប​ត្រ័​មធ្យមសិក្សា​បឋមភូមិ​ដែល​ប្រព្រឹត្តទៅ​រយះពេល​ពីរ​គឺ​ពីថ្ងៃ​ទី​១៤ ដល់​១៥ ខែកក្កដា ឆ្នាំ​២០១៤ នៅ​វិទ្យាល័យ​ហ៊ុន សែន មិត្តភាព ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ ​ ​

លោក​ប្រធាន​មន្ទីរអប់រំ​បាន​ឲ្យ​ដឹងថា ក្នុង​ខេត្ត​ព្រះសីហនុ​មាន​បេក្ខជន ចូលរួម​ប្រឡង​សញ្ញា​ប​ត្រ័​មធ្យមសិក្សា​បឋមភូមិ​ឆ្នាំ​សិក្សា​២០១៣ ២០១៤​នេះ មាន​ចំនួន ១.៩៧១​នាក់ ក្នុង​ក្រុង​០១ និង​ស្រុក​០៣ ដែលមាន​២៥​មណ្ឌល​ប្រឡង ក្រុងព្រះសីហនុ មាន ០៥​មណ្ឌល ស្រុក​ព្រៃនប់​មាន ១៣​មណ្ឌល ស្រុក​ស្ទឹងហាវ ០៣​មណ្ឌល និង​ស្រុក​កំពង់​សិលា មាន ០៤​មណ្ឌល ។ ​ ​15-07-2014 (2)

លោក កែវ ឡាយ​បាន​មាន​ប្រសា​ស​ន៌​បញ្ជាកថា ការប្រឡង​សញ្ញា​ប​ត្រ័​មធ្យមសិក្សា​បឋមភូមិ​នៅ​ខេត្ត​ព្រះសីហនុ ប្រព្រឹត្ត​ទៅតាម​គោល​ការ​ណ៌​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកបដោយ​រលូន ដោយមាន​ការសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន ក្នុងការ​ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សា​ធា​រណះ​នៅតាម​មណ្ឌល​ប្រឡង​និ​មួយ ប្រព្រឹត្ត​ប្រកបដោយ​តម្លាភាព គ្នាន​ភាព​អសកម្ម​ណាមួយ​កើតឡើង ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​ការងារ​ប្រឡង​របស់​សិស្ស​នោះឡើយ ហើយ​ម្យ៉ាងទៀត​វិញ្ញាសារ​ទាំងអស់​មិនត្រូវ​បាន​បែកធ្លាយ​ចេញ​វិញ្ញាសារ​មក​ក្រៅ និង​មិន​មានមតិ​រិះគន់​ណាមួយ​អំពី​ការ​បែកធ្លាយ​វិញ្ញាសារ​ទាំងអស់​ចេញ​ក្រៅ​មណ្ឌល​ប្រឡង​នោះឡើយ ។15-07-2014 (1)

​ការបើក​វិញ្ញាសារ​ប្រឡង គឺ​ធ្វើ​នៅ​ចំពោះមុខ​បេក្ខជន​ប្រឡង​នៅតាម​បន្ទប់​និ​មួយៗ​ផងដែរ មិនមាន​ស្រោម​វិញ្ញាសា​រណាម​យ​យ​មាន​ការបើក​ធ្លាយ​ចេញ​វិញ្ញាសារ​នោះឡើយ យើង​សង្ឃឹមថា ការប្រឡង​សញ្ញា​ប​ត្រ័​បឋមភូមិ​មធ្យមសិក្សា​បឋមភូមិ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​ក្នុង​ឆ្នាំ​សិក្សា​២០១៣ ២០១៤ ប្រកបដោយ​ភាពត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព និង​គ្នាន​ការបោះ​ប្រី​យុង​ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​សមត្ថកិច្ច​ចូលរួម​ការពារ​សន្តិសុខ​ឡើយ ។ ​នៅ​ឆ្នាំ​សិក្សា​២០១២ ២០១៣ នៅ​ខេត្ត​ព្រះសីហនុ មាន​បេក្ខជន​ប្រឡង​សញ្ញា​ប​ត្រ័​មធ្យមសិក្សា​បឋមភូមិ​ចំនួន​២០១៩​នាក់ ស្រី ១០០០​នាក់ ស្មើនឹង ០៧​មណ្ឌល ក្រុងព្រះសីហនុ ០៣​មណ្ឌល ស្រុក​ព្រៃនប់ ០២​មណ្ឌល ស្រុក​កំពង់​សិលា ០១​មណ្ឌល និង​ស្រុក​ស្ទឹងហាវ ០១​មណ្ឌល ៕ ​ ​15-07-2014 (3)