ការប្រណាំងម៉ូតូទឹក អបអរពិធីបុណ្យសមុទ្រកម្ពុជា លើកទី៨ ជុំទី២ ឆ្នាំ២០១៩

0

ខេត្តកំពត៖ ព្រឹក ថ្ងៃ សុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៩ គណៈកម្មាការអន្តរក្រសួង និងអនុគណ:កម្មការខេត្តកំពត បានរៀបចំការប្រកួតកីឡារត់ប្រណាំង ដើម្បីអបអរពិធីបុណ្យសមុទ្រកម្ពុជា លើកទី៨ ជុំទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ប៉ឹល កុសល អភិបាលរងខេត្តកំពត តំណាងឯកឧត្តម ជាវ តាយ អភិបាលខេត្ត ដោយមានការចូលរួម ប្រជាពលរដ្ឋចូលរួម សរុបចំនួនប្រមាណ២០០នាក់៕