ដា​រី​ល ជេន​ម៉ាត់ (Daryl Janmaat) ព្រមព្រៀង​ផ្លាស់​ពី Feyenoord ទៅ Newcastle ​ក្នុង​កិច្ចសន្យា​រយៈពេល​៦​ឆ្នាំ​

0

​ ​ ​ខ្សែការពារ​របស់​ក្រុម​មច្ចុរាជ​ពណ៌​ទឹកក្រូច​ហូ​ឡង់​កីឡាករ ដា​រី​ល ជេន​ម៉ាត់ (Daryl Janmaat) បាន​ឈានដល់​កិច្ចព្រមព្រៀង លើ​ការផ្លាស់​ទៅកាន់​ក្លិប​សារិការ​ព្រៃ Newcastle United រួចរាល់​ហើយ ។​ ​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​នឹង​ចូលមក​ជំនួស​តំណែង​របស់​កីឡាករ Mathieu Debuchy នៅ​តំបន់​ខ្សែការពារ ស្លាប​ខាងស្តាំ​បន្ទាប់ពី​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​បានសម្រេច​ចិត្ត​ផ្លាស់​ទៅកាន់​ក្លិប​កាំភ្លើង​ធំ Arsenal ។​ ​ជេន​ម៉ាត់ (Janmaat) បាន​ព្រមព្រៀង​ចុះកិច្ចសន្យា​រយៈពេល​៦​ឆ្នាំ​នៅ​ទឹកដី St James' Park បន្ទាប់ពី​រូបគេ​ចាកចេញ ពី​ក្លិប Feyenoord ក្នុងតម្លៃ​ខ្លួន​៦​លាន​ផោន​ហើយ​រូបគេ​បាន​ក្លាយជា​កីឡា​ករទី​៥ ដែល Newcastle ទិញ​មក​រួម​ក្រុម នៅ​រដូវក្តៅ​នេះ ។​ ​គួរ​បញ្ជាក់ថា មកដល់ពេលនេះ Newcastle ទិញ​បាន​កីឡាករ​ចំនួន​៥​នាក់​ហើយ​ដែល​ក្នុងនោះ​មានដូចជាៈ រ៉េមី ខា​បេឡា (Remy Cabella), អា​យ៉េ​ហ្សេ ប៉េ​រ៉េ​ស (Ayoze Perez), ជេ​ក ឃូ​ល​បេ​ក (Jack Colback) និង ស៊ីម ឌឺ ជុង (Siem de Jong) ៕