នគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនខ្លួនជនសង្ស័យ០៧នាក់ទៅសាលាដំបូងខេត្ត

0

សៀមរាប៖ កំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យចំនួន ០៧នាក់ ស្រី០១ រួមនឹងវត្ថុតាងមួយចំនួន ទៅកាន់សាលាដំបូងខេត្តសៀមរាប ជាប់ពាក់ព័ន្ធករណីប្រើប្រាសគ្រឿងញៀនខុសច្បាប់ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ ។

ជនសង្ស័យទាំង ០៧នាក់រួមមាន៖ ទី១.ឈ្មោះ ទិត្យ ចាន់ឌីណា ហៅអូន ភេទស្រី ឆ្នាំកំណើត២០០២ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀម ជាប់ពាកព័ន្ធករណីចាត់ចែង និងប្រើប្រាស់ ហើយមានសារធាតុញៀនក្នុងខ្លួន ទី២.ឈ្មោះ ភ័ណ្ឌ លេងថៃ ហៅតូច ភេទប្រុស ឆ្នាំកំណើត២០០១ ជនជាតិខ្មែរ មុខរបរគ្មានមានទីលំនៅ ភូមិឃុំជាមួយគ្នា ជាប់ពាកព័ន្ធករណីចាត់ចែង និងប្រើប្រាស់ ហើយមានសារធាតុញៀនក្នុងខ្លួន ទី៣. ឈ្មោះ ច័ន្ទ ប៊ុនធីន ហៅទីន ភេទប្រុស ឆ្នាំកំណើត១៩៩៨ ជនជាតិខ្មែរ មុខរបរគ្មានមានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាមក្រុង/ខេត្តសៀមរាប ជាប់ពាកព័ន្ធករណីចាត់ចែង និងប្រើប្រាស់ ហើយមានសារធាតុញៀនក្នុង ។
ចំនែកជនសង្ស័យទី៤. ខ្លួន ឈ្មោះ ព្រិម រដ្ឋា ភេទប្រុស ឆ្នាំកំណើត ១៩៩៦ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបជាប់ពាកព័ន្ធករណីចាត់ចែង និងប្រើប្រាស់ ហើយមានសារធាតុញៀនក្នុងខ្លួន, ទី៥-ឈ្មោះ ឃូត គឹមហាន ហៅឌីភេទប្រុស ឆ្នាំកំណើត១៩៩៩ ជនជាតិខ្មែរ មុខរបរគ្មាន ទីមានលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជាប់ពាកព័ន្ធករណីចាត់ចែង និងប្រើប្រាស់ ហើយមានសារធាតុញៀនក្នុងខ្លួន ,ទី៦.ឈ្មោះ សុខ សាធិត ហៅអូន ភេទប្រុស ឆ្នាំកំណើត២០០២ មុខរបរគ្មានទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាបជាប់ពាកព័ន្ធករណីចាត់ចែង និងប្រើប្រាស់ ហើយមានសារធាតុញៀនក្នុងខ្លួន និងទី៧.ឈ្មោះ ភ្លឿក លីដា ភេទប្រុស ឆ្នាំកំណើត២០០៣ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាបជាប់ពាកព័ន្ធករណីចាត់ចែង និងប្រើប្រាស់ ហើយមានសារធាតុញៀនក្នុងខ្លួន ។

គួរឲ្យដឹងថា ជនសង្ស័យទាំង០៧នាក់ត្រូវបានកំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម និងសង្កាត់ស្វាយដង្គំ បានចុះបង្ក្រាបបទរក្សាទុក ជួញដូរចាត់ចែងសម្រួល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១០ និង១០នាទីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នៅទីតាំងចំនួនពីរ គឺចំនុចលំនៅដ្ឋានស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម និងនៅបន្ទប់ជួលស្ថិតនៅ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។ ហើយក្នុងនោះដែរកម្លាំងជំនាញ់បានដក់ហូតបានវត្ថុតាងបានមួយចំនួនរួមមាន៖ ម្ស៉ៅមេតំហ្វេតាមីនប្រភេទទឹកកកសរុប ចំនួន ០៥កញ្ចប់ ស្មើនឹងទម្ងន់៨,១ក្រាមទាំងសំបក ,ឧបករណ៍ប្រើប្រាស់ និងសំភារះវេចខ្ចប់គ្រឿងញៀនមួយចំនួន រួមនឹងទូរស័ព្ទដៃចំនួន០៧គ្រឿង និងបានបញ្ចូនខ្លួនទៅសាលាដំបូងខេត្តសៀមរាប ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ អ៊ុន ណារាជ្យ