ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ក្នុងការ​សាងសង់​ស្ពាន​មាន​ភាពយឺតយ៉ាវ​

0

​សៀមរាប​៖ ផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​មាន​ប្រវែង ៣៩៥០០​ម៉ែត្រ​លាតសន្ធឹង​ចេញពី​ទីរួមស្រុក​ជីក្រែង​ឆ្ពោះទៅកាន់​ភូមិ​ខ្វាវ ឃុំ​ខ្វាវ​ស្រុក​ជីក្រែង ខេត្តសៀមរាប​។​មួយ​ខ្សែ​នេះ​មាន​សា​រះ​សំខាន់​ខ្លាំងណាស់​ចំពោះ​ប្រជាពលរដ្ឋ​ក្នុងការ​ដឹកទំនិញ​ចេញចូល​ពី​ផ្សារ​កំពង់ក្តី​ទៅ​ឃុំ​ខ្វាវ ព្រមទាំង​សិស្សានុសិស្ស​ធ្វើដំណើរ​ដោយ​ជិះ​កង់ ឫ ជិះ​ម៉ូតូ​ទៅ​សិក្សា ។ ផ្លូវថ្នល់​មួយ​នេះ​ត្រូវ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ទឹកជំនន់​កាលពី​ឆ្នាំ​២០១៣​កន្លងទៅ ។??????????

ប៉ុន្តែ​ត្រូវបាន​ជួសជុល​ឡើងវិញ​ដោយ​កងវិស្វកម្ម​របស់​ក្រសួងការពារជាតិ ព្រមទាំង​កាត់​ផ្លូវ​ជាច្រើន​កន្លែង​ដើម្បី​ធ្វើ​ស្ពាន​សំរាប់​ឲ្យ​ទឹក​ហូរ​ជៀសវាង​ទឹក​ស្ទះ​នាំ​ឲ្យ​ខូច​ផ្លូវ​តទៅទៀត ។ រហូតមកដល់​ពេលនេះ​ស្ពាន​ជាច្រើន​កន្លែង​មិនទាន់​ធ្វើ​រួច ជាពិសេស​ស្ពាន​ដែលមាន​ចន្លោះ​ពី​ភូមិ​ស្រោង​ទៅ​ភូមិ​ព្រះ​ធាតុ ។??????????

យោងតាម​សំដី​របស់​ប្រជាពលរដ្ឋ​ជាច្រើន​អ្នក​បាន​និយាយថា​៖ ពួកគាត់​ពេលនេះ​កំពុង​តែមាន​បញ្ហា​ប្រឈមមុខ​ទាំង​សេដ្ឋកិច្ច ទាំង​សុខភាព​ដោយសារតែ​ការធ្វើ​ស្ពាន​មានការ​យឺត​យាវ​មិន​អាចធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន ។​ ​លោក​ហ៊ុន សំណាង​មេការ​ធ្វើ​ស្ពាន​បាន​ឲ្យ​អ្នកយកព័ត៌មាន​យើង​ដឹងថា ការ​យឺត​យាវ​នេះ​ពុំមែន​មកពី​ខ្វះ​ថវិកា​ទេ គឺ​មកពី​រក​កម្មករ​ពុំបាន​ព្រោះ​រដូវ​នេះ​គឺជា​រដូវ​ដក​ស្ទូង ។ ??????????

លោក​កុញ ហ៊​ត​មេឃុំ​ខ្វាវ​ប្រាប់​អ្នក​សារ​ព​ត៌​ថា​៖ អាជ្ញាធរ​ឃុំ​ឯកភាព​ជាមួយ​អជ្ញាធរ​ស្រុក​សហការ​ជាមួយ​កងវិស្វកម្ម​ក្រសួង​ការពារជាតិ​សុំ​សំរួល​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ​ដែលមាន​ដីស្រែ​ជាប់​នឹង​ផ្លូវ​ដែល​ស្ពាន​ធ្វើ​ពុំទាន់​រួច​ដោយ​សំរួល​ជា​ថវិកា​ដើម្បី​ធ្វើ​ផ្លូវ​វាង​បណ្តោះអាសន្ន​សំរាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​បាន​ស្រួល​ក្នុង​រដូវវស្សា​នេះ ផងដែរ ។ ដោយ ព្រំ សុខា​ ​??????????